ម៉ាស៊ីនបោក សម្លៀកបំពាក់ទ្វារចំហៀងថ្មី Samsung AddWash™ ជាជម្រើស ដ៏ស័ក្តិសមបំផុត សម្រាប់លោកអ្នក!

Date:

ភ្នំពេញថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២០៖ ស្ថានភាពបច្ចុប្បន្ននេះ ការរក្សាអនាម័យខ្លួនប្រាណ លាងដៃ ពាក់ម៉ាស់គឺជារឿងចាំបាច់! តែអ្វីដែលកាន់តែចាំបាច់បំផុតនោះគឺត្រូវប្រាកដថាសម្លៀកបំពាក់របស់យើងដែលពាក់ ប្រចាំថ្ងៃមិនថាទៅធ្វើការ ឬមកពីខាងក្រៅវិញទាំងអស់បោកបានស្អាតល្អ និងគ្មានមេរោគ បាក់តេរីផ្សេងៗតោងជាប់ឡើយ!

ជាមួយនឹងម៉ាស៊ីនបោកសម្លៀក បំពាក់ទ្វារចំហៀង Samsung AddWash™ ថ្មីនេះលោកអ្នកគ្មានអ្វីត្រូវបារម្ភទៀតទេ…! មានច្រើនបោកច្រើន…មានតិចបោកតិច…ហើយប្រសិនបើកំពុងបោក ហើយភ្លេច…ក៏នៅតែអត់បញ្ហា ហើយអ្វីដែលកាន់តែពិសេស បំផុតនោះមានបំពាក់នូវមុខងារបោកសម្អាតដោយប្រើ ចំហាយទឹកក្តៅ (Steam Cycles) ដែលមានអានុភាព និងសមត្ថភាពសម្លាប់មេរោគ បាក់តេរី ផ្សេងៗ ដែលតោងលើ
សម្លៀកបំពាក់បានរហូតដល់ 99.9%! ឡូយអស់ស្ទះ…!! ដឹងតែមានទំនុកចិត្តម៉ង!

ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung AddWash™ ថ្មីបំពាក់នូវបច្ចេកវិទ្យាទំនើប AI ចុងក្រោយនេះលោកអ្នកប្រាកដជាពេញចិត្តជាមួយនឹងជម្រើសបន្ថែមទៀតតាមការបញ្ជាតាមទូរស័ព្ទដៃជាមួយ App SmartThings របស់ក្រុមហ៊ុនសាមសុង ដោយក្នុងនោះលោកអ្នក៖

-អាចរើសមុខងារបោកទៅតាមប្រភេទសាច់ក្រណាត់និងពណ៌

  • អាចកំណត់កាលវិភាគបោក
  • អាចតាមដាន និងថែទាំម៉ាស៊ីនបោក

ក្នុងការជ្រើសរើសយកម៉ាស៊ីនបោកសម្លៀកបំពាក់ជាមួយនឹងលក្ខណៈចំណុចពិសេសដូចជា៖

  • បោកសម្អាតសម្លាប់មេរោគដោយប្រើ ចំហាយក្តៅ (Steam Cycles)
    នេះគឺជាបច្ចេកវិទ្យាទំនើបចុងក្រោយដែលមាននៅលើម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung AddWashTM ដោយធ្វើការ សម្លាប់មេរោគ បាក់តេរី ដែលមាននៅលើសម្លៀកបំពាក់គ្រប់ប្រភេទបានរហូតដល់ 99.9% !!!
  • ទ្វារបន្ថែម (AddWash)
    កាន់តែងាយស្រួលក្នុងការបន្ថែមខោអាវដែលលោកអ្នកភ្លេច ឬចង់ថែមនៅចន្លោះប្រតិបត្តិការណាមួយក៏បាន ។
  • បច្ចេកវិទ្យា Digital Inverter Motor
    មានខោអាវតិចបោកតិច…មានច្រើនបោកច្រើនចឹង តិចស៊ីថាមពលច្រើនអីទៅ? ខ្ញុំសូមធានា! ជាមួយនឹងបច្ចេកវិទ្យា Digital Inverter នេះពិតជាអាចជួយសន្សំសំចៃថាមពលបានខ្ពស់បំផុតពិតមែន!!
  • ការបញ្ជាវៃឆ្លាត តាម Q-Rator (SmartThings)
    យើងអាចធ្វើការបញ្ជា និងតាមដានបញ្ហានានាតាមរយៈ ស្មាតហ្វូនបានយ៉ាងងាយមិនថាលោកអ្នកនៅទីណាគឺអាចបញ្ជា និងតាមដានម៉ាស៊ីនលោកអ្នកបានគ្រប់ពេលគ្រប់ទីកន្លែង។

ដូច្នេះកុំបាច់គិតច្រើនទៀតអី…! មានម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung AddWash™ ថ្មី តែមួយគ្រឿងដឹងតែកក់ក្តៅមួយគ្រួសារតែម្តង!!

បើលោកអ្នកចង់ជ្រាបឱ្យកាន់តែច្បាស់បំផុតនោះ ថាតើម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung AddWashTM នេះពិតជាទំនើប អស្ចារ្យប៉ុនណានោះសូមអញ្ជើញទៅ
ទស្សនាដោយផ្ទាល់ នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងសេវា បម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ 1800-203232!

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...