មានតែម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ប៉ុណ្ណោះ ដែលជាសំណព្វចិត្តដែលយល់ចិត្ត សម្រាប់លោកអ្នក!!

Date:

ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០៖ ខែចេត្រនេះក្តៅមធ្យម…ងំគឺស្អុះស្អាប់ហប់បែកញើសស្អិតតែម្តង! ស្ទើរតែគ្រប់គ្រួសារត្រូវការម៉ាស៊ីនត្រជាក់ដើម្បីរក្សាសុខុមាលភាពនៅក្នុងក្រុមគ្រួសារ ជាពិសេស នៅពេលអាកាសធាតុក្តៅខ្លាំង (ក្នុងខែចែត្រ) រហូតដល់ពេលខ្លះពិបាកទ្រាំ និងអាចធ្លាក់ខ្លួនឈឺ។

តោះ…អ៊ីចឹងដល់ពេលដែលលោកអ្នកត្រូវនិយាយថាលាហើយអាកាសធាតុក្តៅស្អុះស្អាប់ដោយប្តូរមកជ្រើសយកសំណព្វចិត្តដែលយល់ចិត្តលោកអ្នកបានយ៉ាងល្អឥតខ្ចោះ និងឆ្លាតវៃបំផុតនោះគឺ ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មី ដែលអាចផ្តល់ភាពត្រជាក់បានលឿនបំផុតលើសពីការស្មាន…ត្រជាក់សព្វកន្លែង…ត្រជាក់ស្រួលខ្លួន…និងសន្សំសំចៃបានខ្ពស់បំផុត!

មិនទាន់អស់នៅឡើយទេ!!! សម្រាប់អតិថិជន ដែលទិញម៉ាស៊ីនត្រជាក់ សាមសុង ចាប់ពីថ្ងៃនេះរហូតដល់ 31 ឧសភា 2020 នឹងទទួលបានជើងភ្ជាប់ជញ្ជាំងដែលមានគុណភាពល្អដោយឥតគិតថ្លៃភ្លាមៗ។

ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ស៊េរីថ្មីនេះពិតជាវៃឆ្លាត…ទំនើប និងស័ក្តិសមជាទីបំផុតសម្រាប់លោកអ្នកដោយក្រុមហ៊ុន សាមសុង បានបំពាក់នូវកំពូលបច្ចេកវិទ្យាដ៏ឆ្លាតវៃដូចជា៖

* Wind-Free AI Auto Cooling

– ធ្វើឱ្យត្រជាក់ស្រួលខ្លួន 

– គ្មានខ្យល់ និងសំឡេងរំខាន

– ផ្តល់ភាពត្រជាក់ដែលមានផាសុកភាពបំផុត

– ផ្លាស់ប្តូរសីតុណ្ហភាពដោយស្វ័យប្រវត្តិជាមួយនឹងប្រព័ន្ធ AI

– ភាយខ្យល់ត្រជាក់(មានសំណើម) តាមរន្ធតូចៗចំនួន 23,000 រន្ធ

– វិភាគស្ថានភាពបន្ទប់ ឬការិយាល័យផ្ទាល់ខ្លួនរបស់លោកអ្នកកាន់តែមានប្រសិទ្ធភាពខ្ពស់

* Fast Cooling (Digital Inverter Boost)

– ត្រជាក់លឿនជាងមុន 43% ត្រជាក់សព្វគ្រប់កន្លែង និងអាចបាញ់ខ្យល់ត្រជាក់បរិសុទ្ធបានកាន់តែឆ្ងាយជាងមុនរហូតដល់ 15 ម៉ែត្រ!

* Eco Mode

– មានប្រសិទ្ធភាពក្នុងការបញ្ចេញភាពត្រជាក់

– ជួយសន្សំសំចៃថាមពល និងថវិកា 35% បន្ថែមទៀត (បើធៀបនឹងផលិតផលម៉ូឌែលធម្មតាផ្សេងទៀត)

– រក្សាភាពត្រជាក់បានល្អ ស៊ីថាមពលតិចបំផុត!

* Motion Detect Sensor (MDS)

– ជួយសន្សំសំចៃខ្ពស់បំផុតរហូតដល់ 77% ដោយបត់បែនទៅតាមវត្តមានរបស់លោកអ្នក! (ដោយវាធ្វើការវិភាគ និងចាប់យកវត្តមានរបស់មនុស្សហើយវានឹងធ្វើការបិទ ឬបើកម៉ាស៊ីនដោយស្វ័យប្រវត្តិ ឬក៏វត្តមានសមាជិកកាន់តែច្រើននោះភាពត្រជាក់ក៏កាន់តែសមស្របទៅតាមហ្នឹងដូចគ្នា) ពិតជាវៃឆ្លាតមែនទែន!

* Easy Filter Plus

– មានក្រឡាញឹកតូចៗបំផុតងាយស្រួលក្នុងការដោះ និងដុសលាងសម្អាតក៏ដូចជាដាក់ចូលទៅវិញផងដែរ!

* PM10 Filter

– ជួយការពារធូលីដី ឬភាគលិ្អតកំទេចកំទី រោមសត្វ ក្នុងបរិយាកាសបានយ៉ាងល្អបំផុត!

* Tri-Care Filter

– បំពាក់នូវថ្នាំការពារ Zeolite មានសមត្ថភាពខ្ពស់បំផុតក្នុងការចាប់យកមេរោគ បាក់តេរី វីរុស ដែលបង្កជាអាឡ័កហ្សី ឬជំងឺផ្សេងៗបានយ៉ាងល្អបំផុតរហូតដល់ 99%!!

និយាយទៅម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មីនេះគឺកប់ស៊េរីខ្លាំងណាស់!! គិតចាប់ពីលោកអ្នកទិញមកប្រើភ្លាម លោកអ្នកនឹងលែងបារម្ភពីវិកយប័ត្រភ្លើងដែលធ្វើឱ្យចត់បាយ ឬឈឺក្បាលទៀតហើយ! ជាមួយនឹងម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មីនេះខ្ញុំសូមធានាថាទោះបីលោកអ្នកទើបមកពីខាងក្រៅបែកញើស ក្តៅយ៉ាងណាក៏នៅតែទទួលបានអារម្មណ៍ស្រស់ស្រាយ ស្រួលខ្លួន និងរីករាយត្រជាក់ចិត្តជានិច្ច! ឈប់សិន…!! កុំទាន់អាលជឿអី…ទិញយកមកប្រើខ្លួនឯងសិនទៅទើបដឹងច្បាស់ថាវាអស្ចារ្យ និងល្អប្រើខ្លាំងប៉ុនណានោះ!

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញ ទៅសាកសួរផលិតផលដោយផ្ទាល់ ឬរកជាវបានតាមបណ្តាហាងទំនើប និងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ទូទាំងប្រទេសបាន! សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងមកកាន់ សេវាបម្រើអតិថិជនរបស់យើងតាមរយៈលេខ៖ 1800 203 232 !!

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...