មិនបាច់ទាន់ ដល់កាន់ផ្ទាល់ទេ…គ្រាន់តែឃើញ ក៏លង់ស្រឡាញ់បាត់ទៅហើយ!! Samsung Galaxy Z flip រចនាឡើង យ៉ាងប្រណីត…ស៊ីវីល័យ និងទាក់ចិត្តគ្រប់ក្រសែភ្នែក!!

Date:

(ភ្នំពេញ) ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២០៖ ខ្យូតអី…ខ្យូតយ៉ាងនេះហ្ន៎! កំពូលស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z flip ផ្តល់នូវភាពស៊ីវីល័យ ភាពទាក់ទាញ និងភាពងាយស្រួលក្នុងការយកតាមខ្លួនណាស់…! ចង់វីដេអូខលជុំគ្នាក៏រឹតតែអស្ចារ្យទៀត ជាមួយនឹងមុខងារដែលមានស្រាប់ Google Due អាចខលវីដេអូ បានច្បាស់ល្អបំផុតក្នុងកម្រិត 1080p! ហើយបើត្រូវការថតរូប Selfie វិញលោកអ្នកមិនចាំបាច់កាន់នាំតែចុកដៃ ឬធ្វើឱ្យទូរស័ព្ទញ័រថតរូបមិនច្បាស់នោះទេ…គ្រាន់បត់អេក្រង់តែបន្តិចលោកអ្នក អាចថតបានយ៉ាងរីករាយបំផុត! Samsung Galaxy Z flip ជានិមិត្តរូបនៃការរចនាឡើង សម្រាប់កំពូលទូរស័ព្ទនាពេលអនាគត!

បន្ថែមពីនេះ Samsung Galaxy Z flip យើងហ៊ាននិយាយបានថាពិតជាស្មាតហ្វូនអេក្រង់បត់ដែលមានរូបរាងស្រស់សង្ហា ទាន់សម័យ ទាំងពេលបត់ និងពេលបើក! រចនាបថថ្មី…រសជាតិថ្មី បទពិសោធន៍ថ្មីនៃភាពទាក់ទាញថ្មី គឺពិតជាល្អប្រណីត ស្រស់ស្អាត ឡូយឆាយខ្លាំងណាស់ជាមួយនឹងអេក្រង់តូចនៅខាងក្រៅអាចឱ្យលោកអ្នកដឹងពី Notification នានាបានយ៉ាងងាយបំផុត! តើមានអ្វីទៀតដែល Samsung Galaxy Z flip ធ្វើអត់បាននោះ?

Samsung Galaxy Z flip គឺដូចជាទូរស័ព្ទវេទមន្តដ៏គួរឱ្យស្រឡាញ់អ៊ីចឹង! ចង់តូច…តូច…ចង់ធំ…ធំ និយាយទៅអាចបត់បែនបានគ្រប់ស្ថានភាពតែម្តង! អេមហួសម៉ង!! Samsung Galaxy Z flip ពិតជាកំពូលស្មាតហ្វូនអេក្រង់បត់ដែលស័ក្តិសមបំផុតសម្រាប់កិត្យានុភាព និងភាពថ្លៃថ្នូររបស់លោកអ្នក! ហើយបើនិយាយពីពណ៌វិញដឹងតែបាក់លោមហើយ…! ពណ៌គឺស្អាត និងទាក់ទាញខ្លាំងណាស់! ចាំងផ្លេករលោងដូចកញ្ចក់អ៊ីចឹង! និយាយពីថាលង់តាំងពីឃើញលើកដំបូងតែម្តង…! ទាំងរូបរាង…ទាំងពណ៌ និងទាំងមុខងារដែលបំពាក់មក!

  • Samsung Galaxy Z flip
  • តម្លៃ៖ 1,449 ដុល្លារ
  • ពណ៌៖ ស្វាយ (រលោងចែងចាំងភ្លឺផ្លេកៗដូចកញ្ចក់) និង ខ្មៅ(រលោងចាំងភ្លឺផ្លេកដូចកញ្ចក់)!

កុំគ្រាន់តែគិតណា៎…ហើយក៏កុំរវល់តែស្រមៃអី…! សូមអញ្ជើញទៅសាកសួរព័ត៌មាន បន្ថែមដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតឥឡូវនេះភ្លាមទៅ ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជន របស់យើងតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...