ចាប់ផ្តើមទស្សនានូវអ្វី ដែលលោកអ្នកមើល មិនឃើញ និងមិនដែលធ្លាប់បានឃើញ ជាមួយនឹងកំពូល ទូរទស្សន៍ ដ៏ឆ្លាតវៃបំផុត សាមសុង Crystal UHD ថ្មី!!

Date:

(ភ្នំពេញ) ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២០៖ ក្រោយពីបំពេញការងារប្រចាំថ្ងៃដ៏មមាញឹក យ៉ាងនឿយហត់លោកអ្នកប្រាកដជាត្រូវការសម្រាក និងលម្ហែអារម្មណ៍ជាក់ជាពុំខាន…! ពិតអត់?ឥឡូវនេះជាមួយនឹង ទូរទស្សន៍ដ៏សែនវៃឆ្លាតបំផុត សាមសុង Crystal UHD ថ្មីមានសមត្ថភាពពិសេសអស្ចារ្យក្នុងការផ្លាស់ប្តូរគ្រប់រូបភាពទៅជាកម្រិត 4K និងមានពណ៌យ៉ាងស្រស់ស្អាតបំផុតកម្រិត 16bit 3D ទៀតនោះនឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍ប្លែក…ជក់ចិត្ត ស្លុងចិត្តតែម្តង!

អ្វីដែលកាន់តែពិសេសទៀតនោះ លោកអ្នកនឹងមិនចាំបាច់ចំណាយពេលវេលាច្រើន និងខ្ជះខ្ជាយថវិកាក្នុងការចេញទៅខាងក្រៅជួបជុំជាមួយនឹងក្រុមគ្រួសារ…មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ទៀតឡើយ! ទូរទស្សន៍ដ៏សែនវៃឆ្លាតបំផុត សាមសុង Crystal UHD ស៊េរីថ្មីនេះនឹងផ្តល់ឱ្យលោកអ្នកនូវពិភពកម្សាន្តយ៉ាងច្រើនសម្បូរបែបដូចជា៖ ទស្សនាខ្សែភាពយន្តជាមួយអេក្រង់ដ៏ធំភ្លឺច្បាស់ត្រជាក់ភ្នែក (មិនចាញ់រោងកុនប៉ុន្មានទេ), ច្រៀងខារ៉ាអូខេដោយស្វែងរកតាម You Tube តាមរយៈការបញ្ជាដោយសំឡេងយ៉ាងងាយស្រួលរហ័សទាន់ចិត្តអមដោយកម្រិតពណ៌ និងពន្លឺត្រូវបានបង្ហាញចេញមកយ៉ាងល្អឥតខ្ចោះស្ទើរតែមិនគួរឱ្យជឿនឹងភ្នែក…! ពិតជាលង់ស្រឡាញ់ដកចិត្តមិនបាន…!

សូមបញ្ជាក់ថាទូរទស្សន៍ដ៏សែនវៃឆ្លាតបំផុត សាមសុង Crystal UHD ស៊េរីថ្មីនេះគឺត្រូវបានរចនាឡើងមកយ៉ាងប្រណីតជាទីបំផុតដោយបំពាក់មកជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ក្រុមហ៊ុន សាមសុង ក្នុងការធ្វើឱ្យការទស្សនា និងការកម្សាន្តរបស់លោកអ្នកពោរពេញដោយភាពរំភើបភ្ញាក់ផ្អើលលើសពីការរំពឹងទុក!

ខាងក្រោមនេះគឺជាចំណុចពិសេស និងមុខងារដ៏វៃឆ្លាតបំផុតនៃបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ក្រុមហ៊ុន សាមសុង ក្នុងការធ្វើឱ្យទូរទស្សន៍វៃឆ្លាតម៉ូឌែល សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ស៊េរីថ្មីជំនាន់ចុងក្រោយទទួលបានភាពស្ញប់ស្ញែងគួរជាទីមោទនបំផុតជុំវិញពិភពលោក!

•  Intelligent Voice Assistants & Voice Command

ការភ្ជាប់មកជំនួយការប្រើប្រាស់សំឡេងដើម្បីធ្វើការបញ្ជាលើកម្មវិធីទូរទស្សន៍ ស្វែករកនូវកម្មវិធីកម្សាន្តផ្សេងៗបានយ៉ាងងាយស្រួលជាមួយនឹងមុខងារ Bixby ។ Voice Command ជាការសហការដើម្បីបញ្ជាសំឡេងទៅលើទូរទស្សន៍តាមរយៈ Voice សំឡេងទៅដល់ 3 ជម្រើសដូចជា Airplay, Alexa & Google assistance ។

• Khmer Voice Support for YouTube

ជាមុខងារពិសេសក្នុងការបញ្ជា Voice សំឡេងជាភាសាខ្មែរដើម្បីស្វែងរកវីដីអូ ឬបទចម្រៀងក្នុង YouTube ដែលលោកអ្នកត្រូវការបានដោយយ៉ាងងាយស្រួល។

ម៉េចដែរ…? ពេញចិត្តនៅប៉ុណ្ណឹង! នៅចាំអីទៀត…ប្រញាប់ទិញដាក់ផ្ទះឥឡូវនេះទាំងអស់គ្នាភ្លាមទៅដើម្បីទទួលបាននូវបទពិសោធន៍នៃពិភពដ៏មហស្ចារ្យលើសពីការមើលឃើញ!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុងទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

បញ្ជាក់៖ រាល់ការជាវទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី (Samsung Crystal UHD TV) តាមបណ្តាដេប៉ូចែកចាយផលិតផល

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...