គិតដល់សុខភាពមនុស្សជាទីស្រលាញ់ សូមជ្រើសរើស យកម៉ាស៊ីន បោកសម្លៀកបំពាក់ សាមសុង Add-Wash ដែលមានមុខងារ បោកគក់ច្រើនជម្រើស ព្រមទាំងផ្តល់ អត្ថប្រយោជន៍ ជាច្រើនដល់អ្នកប្រើប្រាស់!

Date:

(ភ្នំពេញ) ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០៖ មិនមែនឱ្យតែម៉ាស៊ីនបោកសម្លៀកបំពាក់សុទ្ធតែដូចគ្នា និងគ្រាន់តែអាចបោកខោអាវបានដូចគ្នានោះទេ! ថ្ងៃនេះ សាមសុង សូមណែនាំ ម៉ាស៊ីនបោកសម្លៀកបំពាក់ Add-Wash ស៊េរីថ្មីចុងក្រោយបំផុតម៉ូឌែលWW90K54E0UW/ST ដែលបំពាក់មុខងារថ្មីៗ ទំនើបយ៉ាងច្រើនសម្បូរបែប និងមានសារៈសំខាន់បំផុតសម្រាប់ធានាជូននូវផាសុកភាពមនុស្សជាទីស្រឡាញ់ និងសមាជិកគ្រួសាររបស់លោកអ្នក!

ឥឡូវនេះ សាមសុង នឹងបង្ហាញជូននូវមុខងារមួយចំនួនដែលបំពាក់លើ ម៉ាស៊ីនបោក Add-Wash ម៉ូឌែល WW90K54E0UW/ST នេះដោយអាចផ្តល់នូវទំនុកចិត្ត និងភាពងាយស្រួលកាន់តែច្រើនជូនលោកអ្នកដូចជា៖

* Steam Cycles

នេះគឺជាមុខងារបោកដោយចំហាយទឹកក្តៅដែលអាចសម្លាប់មេរោគ, បាក់តេរី, អាឡែកហ្ស៊ីផ្សេងៗបាន 99.90% ដែលមុខងារនេះល្អបំផុតសម្រាប់៖

•    Baby Care សម្លៀកបំពាក់ក្មេង

មុខងារនេះគឺមានភាពឆ្លាតវៃបំផុតក្នុងការបោកសម្អាត និងថែរក្សាសម្លៀកបំពាក់កូនៗជាទីស្រឡាញ់បានស្អាតល្អ ដោយសម្លាប់អស់មេរោគ និងមិនធ្វើឱ្យខូចសាច់ក្រណាត់ និងមិនធ្វើឱ្យមានប្រតិកម្មស្បែកកូនរបស់លោកអ្នក!

•    Bedding

មុខងារនេះមានសមត្ថភាពអាចបោកសម្ភារៈបន្ទប់គេងដូចជា៖ កម្រាលពូក ស្រោមខ្នើយឱ្យមានអនាម័យស្អាតល្អ មានសុវត្ថិភាពក្នុងការប្រើប្រាស់ ។ល។

ងាយៗ…ដើម្បីប្រើប្រាស់នូវមុខងារទាំងអស់នេះលោកអ្នកគ្រាន់តែអនុវត្តតាមការណែនាំដូចខាងក្រោមជាការស្រេច!

* របៀបប្រើ៖

1. ចុចប៊ូតុងបើកភ្លើង (Power on)

2. មួលរើសយកមុខងារបោកណាមួយដែលលោកអ្នកត្រូវការ

(អាចរើសមុខងារបន្ថែមតាមការចង់បានដូចជា៖ សីតុណ្ហភាពទឹកក្តៅ, ចំនួនដងនៃការជម្រះទឹក, ប៊ូតុងរើសកម្លាំងពូត, ប៊ូតុងកំណត់រយៈពេលបោក, ប៊ូតុងបន្ថែមមុខងារត្រាំមុនបោកជាដើម……)

3. ចុចប៊ូតុង Start ឱ្យដំណើរការជាការស្រេច!

ថាលោកអ្នកទៅដែលគិតពីសុខភាព, ផាសុកភាព និងភាពងាយស្រួល តែបច្ចេកវិទ្យាក្រុមហ៊ុន សាមសុង គិតគូជាងលោកអ្នករាប់រយដងទៅទៀត!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុងទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

បញ្ជាក់៖ រាល់ការជាវម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash ម៉ូឌែល ww90K54E0UW/ST តាមបណ្តាដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់កុំភ្លេចសួររកប័ណ្ណធានាផងណា៎…!

Share post:

spot_imgspot_img

Popular

More like this
Related

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...