គេហដ្ឋានកាន់តែ ប្រណីត និងស៊ីវីល័យ ជាមួយមុខងារ Ambient Mode នៅលើទូរទស្សន៍ ដ៏ឆ្លាតវៃ SAMSUNG Crystal UHD ថ្មី…!!

Date:

(ភ្នំពេញ) ថ្ងៃទី 10 ខែសីហា ឆ្នាំ ២០២០៖ ជម្រើសទូរទស្សន៍កាលពីមុនឱ្យតែមើលឃើញរូបភាព និងឮសំឡេងគឺបានហើយ! ម៉្យាងទៀតទិញទូរទស្សន៍មកដាក់ផ្ទះ គឺត្រូវតុបតែងថែមនេះ… ថែមនោះ…ដាក់កន្លែងនេះទូលាយ… ដាក់កន្លែងនោះចង្អៀត… ដាក់ជិតរូបថត ឬបន្ថែមផ្ទាំងគំនូរផ្សេងៗទើបបានវាឡូយ! តែឥឡូវសម័យ AI ពីកំពូលបច្ចេកវិទ្យាអេឡិចត្រូនិចរបស់ក្រុមហ៊ុន សាមសុង សម្រាប់ទូរទស្សន៍ដ៏វៃឆ្លាតបំផុត SAMSUNG Crystal UHD ស៊េរីឆ្នាំ ២០២០ នេះនឹងផ្តល់ជូននូវ បទពិសោធន៍ អស្ចារ្យដ៏គួរឱ្យភ្ញាក់ផ្អើលស្ទើរមិនគួរឱ្យជឿ!!

ដូច្នេះក្រៅពីការកម្សាន្តជាមួយនឹង កម្រិតរូបភាពភ្លឺច្បាស់ឥតខ្ចោះ រូបរាងស៊ិចស៊ីទាក់ទាញលាតស្ទើរតែគ្មានគែម SAMSUNG Crystal UHD ស៊េរីថ្មីនេះគឺត្រូវបានរចនាឡើងមកយ៉ាងប្រណីតជាទីបំផុតដោយមានបំពាក់មកជាមួយនឹង បច្ចេកវិទ្យាតាំងរូបភាព នៅលើជញ្ជាំងតាមបែបស៊ីវីល័យ (Ambient Mode) ដែលអាចកែប្រែបន្ទប់ទទួលភ្ញៀវ ឬកន្លែងដែលលោកអ្នកដាក់ SAMSUNG Crystal UHD ក្លាយជាកន្លែងដែលពោរពេញ ដោយសិល្បៈ និងភាពទាក់ទាញជាមួយនឹងរូបទេសភាពស្អាតៗ, រូបជួបជុំក្រុមគ្រួសាររបស់លោកអ្នក, ឬក៏ផ្ទាំងបង្ហាញនូវព័ត៌មានផ្សេងៗបានផងដែរ!

ម៉េចដែរ…! ពិតជាឡូយ និងទាន់សម័យណាស់មែនទេ…? មានទូរទស្សន៍ដ៏វៃឆ្លាតបំផុត SAMSUNG Crystal UHD ស៊េរីឆ្នាំ ២០២០ នេះតែមួយគ្រឿងគឺផ្តល់ឲ្យអ្នកនូវទស្សនីយភាព, ការកម្សាន្ត និងរសនិយមសម្រាប់ជីវិត ដ៏ទំនើបទាន់សម័យរបស់លោកអ្នកយ៉ាងពេញចិត្តតែម្តង! នៅចាំអីទៀត…ប្រញាប់ទិញ 1 គ្រឿងដាក់ផ្ទះឥឡូវនេះ ភ្លាមទៅដើម្បីទទួលបាននូវបទពិសោធន៍នៃពិភពដ៏មហស្ចារ្យ លើសពីការមើលឃើញ និងលើសពីការរំពឹងទុក!

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផល ដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិត លោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន ដោយឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

បញ្ជាក់៖ សូមកុំភ្លេចសួររកប័ណ្ណធានា រាល់ការជាវទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី (Samsung Crystal UHD TV) តាមបណ្តាដេប៉ូចែកចាយផលិតផល សាមសុង …!

This image has an empty alt attribute; its file name is photo_2020-08-10_16-03-50-1024x677.jpg
This image has an empty alt attribute; its file name is photo_2020-08-10_16-03-45-1-1024x677.jpg

Share post:

spot_imgspot_img

Popular

More like this
Related

ផលិតកម្មបារមី និង ភ្លើងគប់ នឹងចាក់ផ្សាយជាផ្លូវការនៃកម្មវិធី The NEXT LEVEL: RAPSTAR ដែលជាកម្មវិធីទូរទស្សន៍បង្កើតឡើងដោយខ្មែរសុទ្ធសាធដំបូងបង្អស់ ស្វែងរកតារារ៉េបដ៏មានសមត្ថភាពក្នុងប្រទេសកម្ពុជា

កម្មវិធីនឹងចាប់ផ្តើមផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨:០០យប់ លើកញ្ចក់ទូរទស្សន៍ បាយ័ន...

Startup Grind Cambodia៖ Founder Connect – នវានុវត្តន៍ កសិកម្ម​ និងចំណីអាហារ​ នៅកម្ពុជា

ភ្នំពេញ ៖ Startup Grind Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធី Founder Connect នាពេលខាងមុខនេះក្រោមប្រធានបទ...

ក្រុមហ៊ុនអាកាសចរណ៍ Vietjet  ជាប់ឈ្មោះម្តងទៀតក្នុងចំណោមជាក្រុមហ៊ុនអាកាសចរណ៍​ ដែលមានសុវត្ថិភាពបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៦           

ភ្នំពេញ៖​ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានទទួលស្គាល់ម្តងទៀតដោយ AirlineRatings ដែលជាគេហទំព័រវាយតម្លៃសុវត្ថិភាព...