ឧកញ៉ា ទៀ វិចិត្រ នាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ បានពីការចូលរួម​ របស់សប្បុរសជន ផ្តល់ឲ្យអង្គការ សប្បុបុរសធម៌ កម្ពុជកុលបុត្រ

Date:

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បានបន្តដឹកនាំ​ សមាជិកសមាជិកា នៃក្រុមការងារសប្បុរសជន ស្ម័គ្រចិត្ត នាំយកថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួន ផ្តល់ឲ្យកុមាកំព្រា កំពុងស្ថិតក្រោមការចិញ្ចឹមបីបាច់ របស់អង្គការ សប្បុបុរសធម៌ កម្ពុជកុលបុត្រ មានទីតាំងនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

ពិធីផ្តល់ជូននេះ រៀបចំឡើងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ក្នុងបរិវេណ របស់អង្គការសប្បុបុរសធម៌ កម្ពុជកុលបុត្រ ក្រោមវត្តមាន លោកឧកញ៉ា ទៀ វិចិត្រ និងសមាជិក សមាជិកាសប្បុរសជន ជាច្រើននាក់ចូលរួម។

នាឱកាសនោះ លោកឧកញ៉ា ទៀ វិចិត្រ បានលើកឡើងថា ចំពោះការដឹកនាំ​ សមាជិកសមាជិកា នាំយកថវិកា និងគ្រឿងឧបភោគបរិភោគ មកផ្តល់ជូនកុមាកំព្រា​ ពេលនេះ គឺជាការចួលរួមចំណែកមួយផ្នែក ដើម្បីជួយសម្រាល ដល់ការចំណាយប្រចាំថ្ងៃ របស់អង្គការ សប្បុបុរសធម៌ កម្ពុជកុលបុត្រ ដែលបានជួយចិញ្ចឹមបីបាច់ កុមារកំព្រាទាំងអស់ ឲ្យទទួលបានការស្នាក់នៅ, អាហារហូបចុក, ការអប់រំ, ការស្លៀកពាក់ និងការចំណាយផ្សេងៗជាដើម ។

ជាការឆ្លើយតប ប្រធានអង្គការ សប្បុរសធម៌កម្ពុជកុលបុត្រ ក៏បានថ្លែងអំណរ គុណដល់ លោកឧកញ៉ា ទៀ វិចិត្រ និងសប្បុរសជនទាំងអស់ ដែលបានចូលរួម ជួយជាថវិកា និងសម្ភារៈមួយចំនួនទៀត ជូនដល់កុមារកំព្រា ដែលកំពុងស្ថិតក្រោម ការមើលថែ របស់អង្គការនេះ ទាំងពេលបច្ចុប្បន្ន នឹងតទៅថ្ងៃអនាគត៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...