ទូតកូរ៉េខាងជើង អញ្ជើញថ្នាក់ដឹកនាំ និងមន្រ្ដីក្រសួងព័ត៌មាន ផ្លាស់ប្ដូរ ទស្សនកិច្ចគ្នាទៅវិញទៅមកលើវិស័យព័ត៌មាន បន្ទាប់ពីជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់

Date:

ភ្នំពេញ៖ លោក Jan Yun Gon ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំ ព្រះរាជាណាចក្រកម្ពុជា (កូរ៉េខាងជេីង) បានស្នើសុំអញ្ជើញរដ្ឋមន្រ្ដីក្រសួងព័ត៌មាន ក៏ដូចជាថ្នាក់ដឹកនាំ និង មន្រ្ដីក្រសួងព័ត៌មានទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសកូរ៉េខាងជើង ដើម្បីផ្លាស់ប្ដូរដំណើរ ទស្សនកិច្ចគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ និងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានរវាង សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាង ជើង) និងកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត ខណៈពេលដែល ជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់។

លោក សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បន្ទាប់ពីជំនួបសម្តែងការគួរសម និងពិភាក្សា ការងាររវាងលោកJan Yun Gon ឯកអគ្គរដ្ឋ ទូតសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េប្រចាំ ព្រះរាជាណាចក្រកម្ពុជា និងលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន នាព្រឹកថ្ងៃ ទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងព័ត៌មាន។

លោក Jan Yun Gon បានរលឹកពីទំនាក់ទំនង ចំណងមិត្ដភាពរវាងក្រសួង ព័ត៌មាន ជាមួយប្រទេសកូរ៉េខាងជើង ក៏ដូចជារដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានតភ្ជាប់តាំងពីអតីតកាល រហូតមកដល់ពេលបច្ចុប្បន្ន។

ឯកអគ្គរដ្ឋទូត បានបន្ដថា ស្ថានទូតកូរ៉េខាងជើងប្រចាំនៅកម្ពុជា នឹងផ្ដល់នូវរូបភាព ក៏ដូចជាទិដ្ឋភាពថ្មីៗក្នុងប្រទេស កូរ៉េខាងជើង ដើម្បីផ្ដល់ជូនដល់ក្រសួងព័ត៌មាន ក្នុងការជួយផ្សព្វផ្សាយអំពីការអភិវឌ្ឍ រីកចម្រើនពីវឌ្ឍនភាព និងវប្បធម៌របស់កូរ៉េខាងជើង។ ទន្ទឹមនឹងនេះ កន្លងមកប្រទេសទាំងពីរ កូរ៉េខាង ជើង និងកម្ពុជា បានចងសម្ព័ន្ធភាពយ៉ាងរឹងមាំចាប់តាំងពីអតីតកាល រវាង ថ្នាក់ដឹក នាំកំពូលរបស់កម្ពុជា គឺអតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ និងថ្នាក់ ដឹក នាំកំពូល របស់ប្រទេសកូរ៉េខាងជើង ដែលបានបន្សល់ទុកនូវចំណងមិត្ដភាពនេះ រហូតបន្ដ មកដល់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរនាពេលបច្ចុប្បន្ននេះ។

ប្រមុខការទូតរូបនេះ ក៏បានលើកឡើងផងដែរ អំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ព្រមទាំងការបន្ដ កិច្ចព្រមព្រៀងលើវិស័យព័ត៌មានរវាង ក្រសួងព័ត៌មានកម្ពុជា និងគណៈកម្មាធិការ ព័ត៌មាននៃសាធារណរដ្ឋ ប្រជាមានិតប្រជា ធិប តេយ្យកូរ៉េ ដែលកិច្ចព្រមព្រៀងនេះ គឺបានធ្វើឡើងចាប់តាំងពី ឆ្នាំ១៩៩៤ មកម្លេះ ដោយភាគីទាំងពីរបាន ចុះហត្ថលេខា។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានសម្ដែងនូវការស្វាគមមន៍ចំពោះ កិច្ច សហប្រតិបត្តិការនិងការផ្លាស់ប្ដូរលើវិស័យព័ត៌មានរវាងក្រសួងព័ត៌មាន និង គណៈកម្មាធិការព័ត៌មាននៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដែលបានចុះកិច្ច ព្រមព្រៀងជាមួយគ្នានាពេលកន្លងមក ដើម្បីផ្សព្វផ្សាយអំពីសមិទ្ធផលនានា ការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ រួមទាំងវប្បធម៌ និងការរស់នៅរបស់ប្រជាជន ក៏ដូចជារដ្ឋាភិបាល នៃប្រទេសទាំងពីរផងដែរ។

លោករដ្ឋមន្រ្ដី បានស្នើឱ្យឯកអគ្គរដ្ឋទូត បន្ដសហការជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៃក្រសួងព័ត៌មាន ដើម្បីផ្ដល់ជូននូវព័ត៌មាន ក៏ដូចជារូបភាព ទាក់ទងនឹងទិដ្ឋភាពថ្មីៗ ការអភិវឌ្ឍរីកចម្រើន និងវឌ្ឍនភាពរបស់ប្រទេស កូរ៉េខាងជើង សម្រាប់ចុះផ្សាយ នៅក្នុងទស្សនាវដ្ដីកម្ពុជា។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្ដី ក៏បានរម្លឹកផងដែរអំពីការបង្កើតនូវទំនាក់ទំនង និងចំណងការទូត រវាងប្រទេសទាំងពីរកម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ កូរ៉េ ដែលមានតាំងពីអតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតន កោដ្ឋ ជាមួយថ្នាក់ដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង ហើយទំនាក់ទំនងនេះបានបន្ដ រហូតមកដល់ថ្នាក់ដឹកនាំប្រទេសទាំងពីរនាពេលបច្ចុបន្ន៕

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...