event

Isuzu D-Max 2021 ស្អាត និង ទំនើបបំផុតក្នុងចំនោម រថយន្ត Pick Up ទាំងអស់នៅកម្ពុជា គឺ ថ្មីទាំងស្រុង! All-New Isuzu D-Max 2021…Discover The New Pride!

ក្រុមហ៊ុន រថយន្ត ISUZU Cambodia បានសម្ពោធជាផ្លូវការនូវរថយន្ដ ភីកអាប់ សេរីថ្មីដែលមានការផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង គឺ “ALL-NEW ISUZU D-MAX…ស្វែករកឧត្តមភាពថ្មី” ដែលលើសពីរថយន្តភីកអាប់ធម្មតា។

នេះជាស្នាដៃវិស្វកម្មដ៏ល្អឥតខ្ចោះ តាមទស្សនៈ “មោះមុត ទាក់អារម្មណ៍ និង ឆ្លាតវៃ” ដែលមានការចនាថ្មីទាំងស្រុង ទាំងផ្នែកខាងក្រៅ និង ខាងក្នុង។ ឧបករណ៍ថ្មីទាំងអស់ដែលបង្ហាញពីការបំពេញបន្ថែម នៃការបើកបរ គ្មានគូប្រៀប ជាមួយនឹងបច្ចេកវិទ្យាសុវត្ថិភាព ថ្មីសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ដើម្បីទទួលយកនូវបទពិសោធន៍ “ឧត្តមភាពថ្មី” នៅពីក្រោយការបើកបរមួយដែលមិនធ្លាប់មានពីមុនមក ឥឡូវនេះមាននៅ អ៊ីស៊ូហ៊្សុ ខេបូឌា។

លោក ហ្ស៊ូអ៊ីជីរ៉ូ ម៉ូរី អគ្គនាយកក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល ខេមបូឌា អ្នកចែកចាយផ្តាច់មុខ រថយន្ត អ៊ីស៊ូហ្ស៊ុ Pick Up និង SUV ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា “ The ALL-NEW ISUZU D-MAX ” គឺជាការផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុងនៃរថយន្តភីកអាប់ ក្រោមទស្សនៈ និងបទដ្ឋាន “ Beyond the Pick Up” (លើសពីរថយន្តភីកអាប់) ដែលបញ្ជាក់ពី ភាពជាអ្នកដឹកនាំក្នុងពិភពរថយន្តភីកអាប់ ។ The “All-New Isuzu D-MAX” ត្រូវបានផលិតនិងផ្លាស់ប្តួរថ្មីទាំងស្រុងតាមទស្សនៈ មោះមុត, ទាក់អារម្មណ៍ និងឆ្លាតវៃ (Bold, Emotional and smart) ដែលមានការចនាថ្មីទាំងស្រុង ទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុង ម៉ាស៊ីនថ្មី រូបរាងថ្មី ឧបករណ៍ថ្មី និងប្រព័ន្ធសុវត្ថិភាពថ្មីជាមួយនឹងការច្នៃប្រឌិតថ្មី ដែលផ្តល់នូវមុខងារល្អឥតខ្ចោះគ្រប់ផ្នែក ជាឧត្តមភាពរបស់អ្នកប្រើប្រាស់។

លោក ម៉ូរី បានបន្ថែមទៀតថា “ All New Isuzu D-MAX ” នឹងឆ្លើយតបគ្រប់តំរូវការ និង ផ្តល់នូវភាពទាក់ទាញខ្ពស់។ The “All-New Isuzu D-MAX” នឹងនាំលោកអ្នកទៅរកបទពិសោធន៍ថ្មីមួយទៀត ដែលអ្នកអាច “ ស្វែងរកនូវឧត្តមភាពថ្មី ” រាល់ការធ្វើដំណើររបស់លោកអ្នក។

ចំណុចពិសេសៗរបស់ The All-New Isuzu D-Max 2021
ការឌីសាញខាងក្រៅ និង ក្នុង ពីចង្កៀងមុខ Bi-LED Headlamps ដ៏ស្រស់ស្អាតមានមុខងារស្វ័យប្រវត្តិ រហូតចង្កៀងក្រោយ Dual Sonic LED Tail Lamps ជាមួយរចនាបទសម័យថ្មី ប្រកបដោយថាមពលពន្លឺច្បាស់ល្អ។

LED Touch Screen ទំហំធំរហូតដល់ 9 អ៊ីញ ដែលមានមុខងារជាច្រើន អាចភ្ជាប់ជាមួយប្រព័ន្ធកំសាន្ដទូទាំងពិភពលោក ជាពិសេស Apple Car Play ជាមួយនឹងអេក្រង់ smart MID ទំហំដល់ទៅ 4.2 inches។ ចង្កូត Tilt & Telescopic Steering Wheel ធូរ ងាយស្រួលបង្វិល អាចសេរ៉េ ឡើងលើចុះក្រោម ឆ្វេង ស្ដាំ ដកទៅមុខ រុញទៅក្រោយ ហើយអាចបញ្ជា គ្រប់យ៉ាង នៅលើដៃចង្កូតតែម្ដង។ ផ្ទៃខាងក្នុង ធំទូលាយ ជាមួយកៅអីខាងមុខ AVEC ដែលផ្តល់នូវផាសុខភាពខ្ពស់បំផុត។ បច្ចេកវិទ្យា Smart Touch Turn Signal ងាយស្រួលបញ្ជាដោយគ្រាន់តែយកម្រាមដៃទៅប៉ះ។

កំលាំងម៉ាស៊ីន
ម៉ាស៊ីន 3.0 Ddi Blue Power ម៉ាស៊ីនម៉ូឌែល 4JJ4-TCX ដែលមានកំលាំងសេះ190 hp ស្មើនឹង 3600 ជុំក្នុងមួយនាទី និង កំលាំងរមួល 450 ញ៉ូតុន ស្មើនឹង 1600-2600 ជុំក្នុងមួយនាទី។
ការអភិវឌ្ឍន៍ថ្មី!! ម៉ាស៊ីន 1.9 Ddi Blue Power ម៉ាស៊ីនម៉ូឌែល RZ4E-TC។ លាំងសេះ150 hp ស្មើនឹង3600 ជុំក្នុងមួយនាទី និង កំលាំងរមួល 350 ញ៉ូតុន ស្មើនឹង 1600-2600 ជុំក្នុងមួយនាទី។

ក្រៅពីអ្វីដែលបានរៀបរាប់ខាងលើ The “All-NEW ISUZU D-MAX 2021” នេះ មានលេខអូតូរហូតដល់ 6 លេខ ដែលផ្តល់ភាពងាយស្រួលប្តូពីលេខមួយទៅលេខមួយទៀត ជាមួយប្រពន្ធ័ REV Tronic Mode និង មានលេខដៃ 6 លេខផងដែរ មានលក្ខណះជាស្ព័រ រីករាយក្នុងការបើកបរ និងច្បាស់លាស់លើសពីការរំពឹងទុក រួមផ្សំជាមួយប្រព័ន្ធកាប់ពីតាស Terrain Command និង Electronic Diff-Lock ដែលអាចឱ្យអ្នករកឃើញបទពិសោធន៍ថ្មីមួយ នៃការបើកបររថយន្ត។ លើសពីនេះទៅទៀតក៏មានបច្ចេកវិទ្យាថ្មីមូយឈ្មោះថា “ISUZU DYNAMIC DRIVE PLATFORM” ជាមួយនឹងរបកគំហើញថ្មីចុងក្រោយនៃបច្ចេកវិទ្យាយានយន្ត ដែលរួមបញ្ចូលគ្នានូវ តួរថយន្ត សាក់ស៊ី និង ប្រព័ន្ធជើងក្រោម ដើម្បីធ្វើឱ្យមានតុល្យភាពក្នុងការបើកបរដ៏ល្អឥតខ្ចោះមួយ។

  • រចនាសម្ព័ននៃតួររថយន្ត មានតង់ហ្សង់ខ្ពស់
  • សាក់ស៊ីធំជាងមុន ជាមួយនឹងដែកថែបរឹង ជាងមុន អាចទប់ទល់នឹងកម្លាំងរមួលខ្ពស់ជាងមុន 23%
  • បូមរ៉ូស័រ Coil Spring ជាមួយនឹងបូមចន្ទាស 2 រាងឆ្អឹងជម្ពាមដាច់ពីគ្នានៅផ្នែកខាងមុខ
  • ចន្ទាសបូមក្រោយវែង ជាមួយ WSSP (Warm Stress Shot Peening) បច្ចេកវិទ្យាសម្រាប់បន្ទុកការងារកាន់តែរឹងមាំនិងប្រើប្រាស់បានយូរ
  • ម៉ាស៊ីនរថយន្ត ខិតទៅក្រោយ ដែលអនុញ្ញាតឱ្យមានតុល្យភាពបន្ថែមទៀត សម្រាប់ការគ្រប់គ្រង់ការចែកចាយទំងន់ ល្អប្រសើរជាងមុន

បច្ចេកវិទ្យាច្នៃប្រឌិតថ្មី
កម្រិតថ្មីមួយទៀតនៃការច្នៃប្រឌិតរថយន្ត ដែលលើសពីអ្នកដទៃ“All-New Isuzu D-Max” បានអភិវឌ្ឍន៏ស្តង់ដារថ្មីមួយ ដែលល្អប្រសើរ ជាងមុនជាមួយនឹងបច្ចេកវិទ្យា នាពេលអនាគតនេះ ដែលមានលក្ខណៈពិសេសលំអិតដូចខាងក្រោម៖

  • ការចុចបញ្ឆេះរថយន្តពីចម្ងាយ20ម៉ែត្រ ដោយ smart Key
  • កញ្ចក់មុខដែលអាចកាត់បន្ថយកំដៅ និងកំារស្មី UVA និងកាំរស្មីUVB ដើម្បីរក្សាសីតុណ្ហភាពក្នុងរថយន្តឲ្យនៅទាប.
  • ផ្លិតទឹកមានសេនស័រចាប់សញ្ញាទឹកភ្លៀងស្វ័យប្រវត្តិ និងមានមកជាមួយរន្ធបាញ់ ទឹកសំអាតកញ្ចក់នៅលើផ្លឹតទឹក ដែលលាងសម្អាតបានស្អាតពេញទាំងផ្ទៃកញ្ចក់
  • ប្រព័ន្ធចាក់សោរទ្វាររថយន្តស្វ័យប្រវត្តិ ពេលយើងកាន់សោរដើរចេញពីរថយន្តប្រវែង 3ម៉ែត្រ
  • ប្រព័ន្ធបើកភ្លើងក្នុងកាប៊ីនរថយន្តស្វ័យប្រវត្តិ ពេលយើងកាន់សោដើទៅជិតរថយន្តក្នុងចំងាយ២ម៉ែត្រ
  • ប្រព័ន្ធភ្លើងចង្កៀងមុខរថយន្តស្វ័យប្រវត្តិ ដែលអាចអោយចង្កៀងមុខរថយន្តភ្លឺរយះពេល 30 វិនាទី បន្ទាប់ពីពន្លត់ម៉ាស៊ីនរថយន្ត
  • ប្រព័ន្ធភ្លើងចង្កៀងមុខ និង ភ្លើងក្នុងកាប៊ីនរថយន្តស្វ័យប្រវត្តិ បន្ទាប់ពីពន្លត់ម៉ាស៊ីនរថយន្ត
  • ម៉ាស៊ីនត្រជាក់មុខក្រោយ ហើយអាចបើកក្នុង សីតុណ្ហភាពខុសគ្នា

សុវត្ថិភាព និងភាពធន់យូរអង្វែង
ALL-NEW ISUZU D-MAX ភ្ជាប់មកជាមួយស្តង់ដាររថយន្ត និងបច្ចេកវិទ្យាសុវត្ថិភាពថ្មី ដែលលក្ខណះពិសេសកំរិតខ្ពស់ជាច្រើន ដូច្នេះរាល់ការដំណើរអ្នក នឹងមានទំនុកចិត្ត និងភាពសប្បាយរីករាយដោយគ្មានការព្រួយបារម្ភ។
ប្រព័ន្ធសុវត្ថិភាព

  • ប្រព័ន្ធកាពារហ្វ្រាំងជាប់គាំង ABS
  • ប្រព័ន្ធបែងចែកកម្លាំងហ្វ្រាំង EBD
  • ប្រព័ន្ធជំនួយហ្វ្រាំង BA
  • ថាសឌីសរបស់ហ្វ្រាំងមានទំហំ 320 mm
  • ថ្មី!! ប្រព័ន្ធផ្តល់សញ្ញាដល់អ្នកនៅខាងក្រោយ ពេលចាប់ហ្វ្រាំងរថយន្តបន្ទាន់ ESS
    ជាមួយប្រព័ន្ធជំនួយការគ្រប់គ្រងយានយន្តក្នុងគ្រប់ស្ថានភាព
  • ប្រព័ន្ធគ្រប់គ្រងរថយន្តលើផ្លូវរអិល TCS ជួយទប់កង់រថយន្តកុំអោយរអិលធ្លាក់ផ្លូវ
  • ប្រព័ន្ធអេឡិចត្រូនិកគ្រប់គ្រងលំនឹងរថយន្ត ESC ជួយរក្សារថយន្តឲ្យមានលំនឹងទៅតាមទិសដៅដែលចង់ទៅ ទោះផ្លូវបត់បែនយ៉ាងណាក៏ដោយ
  • ប្រពន័្ធជំនួយពេលបើកបរឡើងចំណោត HSA
  • ប្រពន្ធ័គ្រប់គ្រងល្បឿនពេលបើកបរចុះចំណោត HDC
  • ជាមួយនឹង Blind Sport Monitoring កញ្ចក់មើលក្រោយ អោយសញ្ញា ពេលមានគេចងវ៉ា ឬ ពេលយើងចង់ផ្លាស់ប្តូរកន្លងផ្លូវបើកបរ
  • មានប្រព័ន្ធសេនសឺ (Sensors) ចាប់សញ្ញា ចំនួន 8 គ្រាប់នៅជុំវិញរថយន្ត អស់ក្ដីបារម្មណ៍សម្រាប់ការបើកបរ និងការចូលចតលើផ្លូវ តូចចង្អៀត
  • ប្រព័ន្ធផ្តល់សញ្ញាបំរាមដាស់តឿននៅពេលដែលមានរថយន្ត ឬ អ្វីមួយនៅពីក្រោយរថយន្តក្នុងអំឡុងពេលថយក្រោយ
  • ពោងសុវត្ថិភាព SRS ព័ទ្ធជុំវិញក្នុងរថយន្តផ្នែកខាងមុខមាន 2 គ្រាប់ ផ្នែកសងខាងមាន 2 គ្រាប់និងនៅព័ទ្ធជុំវិញវាំងននក្នុងរថយន្តទាំងមូលចំនួន 2 គ្រាប់ទៀតដើម្បីធានាសុវត្ថិភាពទាំងអ្នកបើកបរនិងអ្នករួមដំណើរ
  • ប្រព័ន្ធខ្សែក្រវ៉ាត់សុវត្ថិភាព ៣ ចំណុចសម្រាប់កៅអីទាំងអស់។ ខ្សែក្រវ៉ាត់រ៉ូបូតដោយស្វ័យប្រវត្តិសម្រាប់កៅអីខាងមុខ
  • មុខងារបើកសោ Unlock ទ្វារស្វ័យប្រវត្តិ នៅពេលដែលពោងសុវត្ថិភាពតំណើរការ

សម្រាប់ព័ត៌មានបន្ថែម ឬ ចង់បើកបរសាកល្បង: www.isuzucambodia-tis.com, ហ្វេសប៊ុក: Isuzu Cambodia, YouTube: Isuzucambodia ឬ អញ្ជើញទៅ Showroom ISUZU KCambodia (ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ), Tel: 023 950 084 /023 900 798/ 017 888 594

To Top