ការសាងសង់ ដល់ជាន់កំពូលនៃផ្សារទំនើប K Mall ធ្វើឲ្យតំបន់វេងស្រេង ឆ្ពោះទៅរកជីវិតកាន់តែប្រសើរក្នុងពេលឆាប់ៗ

Date:

ភ្នំពេញ៖ K Mall ដែលជាផ្សារទំនើបថ្មីបំផុត និងជាទីតាំង សម្រាប់ការរស់នៅបែបទាន់សម័យ នៅតាមបណ្ដោយផ្លូវវេង ស្រេង បានរៀបចំ “ពិធីសាងសង់ដល់ ជាន់កំពូល” នៅថ្ងៃសុក្រ ទី ២០ វិច្ឆិកានេះ ដោយគម្រោងនេះប្រព្រឹត្តទៅតាមផែនការដែលត្រូវ បញ្ចប់ការសាងសង់ជាស្ថាពរនៅពាក់កណ្ដាលឆ្នាំ ២០២១ ។

ពិធីសាងសង់ដល់ជាន់កំពូល” គឺជាពិធីប្រពៃណីនៅក្នុងវិស័យសំណង់ ដើម្បីអបអរក្នុងឱកាស ដែលដែកចុងក្រោយបំផុតត្រូវបានលើកដាក់នៅលើកំពូលអគារធំៗ។

ផ្សារទំនើប K Mall គឺជាគម្រោងផ្សារទំនើបថ្មីពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Urbanland ហើយ ផ្សារទំនើបនេះនឹងមានហាងទំនិញ និងភោជនីយដ្ឋានជាង ៤០ ទីតាំង ដោយមានលក់ផលិតផល ចម្រុះ គួរឲ្យទាក់ទាញ ពីសំណាក់ម៉ាកយីហោក្នុងស្រុក និងអន្តរជាតិ ដោយស្ថិតនៅចំកណ្ដាលនៃតំបន់ វេង ស្រេងភាគខាងលិច។

ផ្សារទំនើប K Mall គឺជា ផ្នែកមួយនៃប្លង់មេ របស់គម្រោង KMH Park ដែលផ្ដល់បរិយាកាសនៃ ការលក់ដូរ យ៉ាងប្រពៃបំផុត ដើម្បីទាក់ទាញដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដែលកំពុងមានការ អភិវឌ្ឍន៍ខ្លាំងនេះ និងជាតំបន់ដែលកំពុងតែមានការប្រែមុខមាត់ ដោយមានទាំងការប្ដូរឈ្មោះ មហាវិថី វេង ស្រេង ទៅជា មហាវិថី ចោមចៅផងដែរ។

KMH Park គឺជាគម្រោងអភិវឌ្ឍន៍ប្លង់មេថ្មីរបស់ក្រុមហ៊ុន Urbanland ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ ISI GROUP ហើយជាក្រុមហ៊ុនដែលកំពុងផ្ដល់ជូនប្រជាពលរដ្ឋ កម្ពុជាដែលមាន កម្រិតជីវភាពមធ្យម នូវទីកន្លែងសម្រាប់រស់នៅផង ធ្វើការផង និងលំហែកម្សាន្តផង ក្នុងសហគមន៍ ពហុបំណង ដែលរួមមានទីលំនៅ ការិយាល័យពាណិជ្ជកម្ម ហាងលក់ទំនិញ និងទីធ្លាបៃតង ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ដែលមានលក្ខណៈបើកចំហ និងធំទូលាយនេះ។ ការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទៅកាន់តំបន់នេះ នឹងធ្វើឲ្យគម្រោង KMH Park និងផ្សារទំនើប K Mall ស្ថិតនៅចំកណ្ដាលនៃសហគមន៍ដែលកំពុងលូតលាស់មួយនេះ។

នៅដំណាក់កាលទី ១ គម្រោង KMH Park ដែលមានទំហំ ៦ ហិចតា នោះ រួមមាន ផ្សារទំនើប K Mall ផ្ទះអាជីវកម្មទំនើបចំនួន ៤០ ខ្នង ទីលានបាល់ទាត់ សួនលំហែកម្សាន្ត និងអគារការិយាល័យកម្ពស់ ៩ ជាន់ ឈ្មោះថា ISI Tower ដែលបានរៀបចំ “ពិធីសាងសង់ដល់ជាន់កំពូល” នៅថ្ងៃសុក្រនេះដែរ។

ផ្សារទំនើប K Mall ដែលស្ថិតនៅផ្នែកកណ្ដាលនៃគម្រោង KMH Park នេះមានកម្ពស់បីជាន់ និងមានហាង លក់ទំនិញ ដែលជាហាងពេញនិយមសម្រាប់ប្រជាជនក្នុងស្រុក ដូចជាផ្សារទំនើបឡាក់គី (Lucky Supermarket), Zando, TEN11 និងហាងស្បែកជើង Nata™ Footwear ដែលទាំងអស់ នេះទើបបង្ហាញវត្តមានដំបូងគេបំផុត នៅក្នុងតំបន់វេង ស្រេង។ អ្នកចូលចិត្តទំនិញតម្លៃសមរម្យ នឹងអាចមានជម្រើសជាច្រើនដូចជា Daiso ដែលជាហាងទំនិញគ្រប់មុខរបស់ជប៉ុន ដែលនឹងបើកទ្វារអាជីវកម្មនៅផ្សារទំនើប K Mall នេះផងដែរ។

ផ្សារទំនើប K Mall មិនមែនត្រឹមជាផ្សារទំនើបសម្រាប់ដើរទិញទំនិញនោះទេ ប៉ុន្តែក៏ជាទីតាំងសម្រាប់មិត្តភក្ដិ និងក្រុម គ្រួសារមកជួបជុំសប្បាយរីករាយផងដែរ។

អ្នកធ្វើដំណើរមកកាន់ K Mall នឹងអាចរីករាយក្នុងការទទួលទានភេសជ្ជៈដែលគេចូលចិត្ត នៅពេលដែលហាង កាហ្វេ Brown Coffee បង្ហាញវត្តមាននៅច្រកចូលរបស់ផ្សារទំនើបនេះ ខណៈដែលក្រុមហ៊ុន Lucky Burger និងហាងកាហ្វេពេញនិយមមកពីប្រទេសថៃ អាម៉ាហ្សូន (Cafe Amazon) ក៏នឹងមានវត្តមាន ក្នុងផ្សារទំនើបនេះដែរ។

អ្នកចូលចិត្តមើលកុន នឹងអាចទស្សនាភាពយន្តល្បីៗ នៅរោងភាពយន្ត Legend Cinema ដែលមាន អេក្រង់ចំនួន ៦ ផ្ទាំងថ្មីសន្លាង ដែលមានសាលរង់ចាំលំដាប់ព្រីមៀម និងសាលសម្រាប់កុមារលេង កម្សាន្ត ។

នាយកក្រុមហ៊ុន Urbanland លោក កាំង ហុក លើកឡើងថា៖ “យើងមានក្ដីរំភើប នៅពេលដែល មើលឃើញថា ផ្សារទំនើប K Mall បានសម្រេចការសាងសង់បានជិតពីរភាគបី ឬប្រមាណ ៦៥% នៃការ ប្ដេជ្ញាចិត្តក្នុងការជួលសម្រាប់ហាងលក់ទំនិញ ហើយយើងនឹងរំពឹងថា នឹងមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀងជួលកាន់ តែច្រើនថែមទៀតនៅប៉ុន្មានខែខាងមុខ។ ការជឿជាក់មកលើចក្ខុវិស័យ និងទីតាំងយុទ្ធសាស្ត្ររបស់ផ្សារទំនើប K Mall គឺជាកត្តាចម្បងដែលយើងបានទទួលការគាំទ្រពី សំណាក់ដៃគូអាជីវកម្ម។

លោកបានបន្ថែមទៀតថា៖ “ក្នុងនាមជាគម្រោងដ៏សំខាន់របស់ក្រុមហ៊ុន Urbanland យើងបានបង្កើន ការប្ដេជ្ញាចិត្តទ្វេរដង ដើម្បីគុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់លើការរចនា និងការសាងសង់ ដើម្បី បង្កើតបាននូវស្នាដៃមួយ ដែលយើងជឿថា នឹងក្លាយជាស្តង់ដារថ្មីសម្រាប់រាជធានីភ្នំពេញ ហើយបង្ក ភាពងាយស្រួលសម្រាប់អ្នកទិញទំនិញ និងអ្នកមកកម្សាន្តនៅផ្សារទំនើបយើង។ យើងសង្ឃឹមថា អ្នកទិញទំនិញ នឹងចូលចិត្តទស្សនទានពិសេសប្លែកនេះ ដែលបូកបញ្ចូលនូវស្ថាបត្យកម្មទំនើប ជាមួយ នឹងភាពសម្បូរបែបនៃហាង ទំនិញ ដើម្បីតម្រូវតាមរបៀបបរបបរស់នៅផ្សេងៗគ្នានៃប្រជាជន កម្ពុជា”។

នៅក្នុងការបញ្ចូលរចនាបទបែបសហសម័យ ផ្សារទំនើប K Mall បានបង្កើតទីធ្លា សាធារណៈធំទូលាយ នៅក្នុង ទំរង់ជាសាលមានដំបូល និងទីធ្លានៅខាងក្រៅ ដែលក្នុងនោះសកម្មភាពសហគមន៍នានា ដូចជា ពិធីបុណ្យ ការតាំងពីព័រណ៍ចុងសប្ដាហ៍ និងព្រឹត្តិការណ៍នានា អាចមករៀបចំបាន។ ផ្សារទំនើបនេះ មានបំណងក្លាយជាមូលដ្ឋានដ៏សកម្ម សម្រាប់ការជំរុញសិល្បៈ និងវប្បធម៌ក្នុងស្រុក ដោយមានសក្ដានុពលក្នុងការផ្ដល់នូវកម្មវិធីបង្ហាញសិល្បៈ និងការបញ្ចាំងភាពយន្តនៅផ្នែកខាងក្រៅ ជាសាធារណៈ និងការប្រគំតន្ត្រីខ្នាតតូចៗជារៀងរាល់ឆ្នាំ។

ស្របតាមគោលដៅរបស់ក្រុមហ៊ុន Urbanland ក្នុងការរចនាផ្ទះ ដោយគិតគូរពីតម្រូវការ អ្នកប្រើប្រាស់ជាចម្បងនោះ ទីតាំងបន្ថែមដើម្បីបំពេញតម្រូវការអតិថិជន រួមមាន ផ្លូវដើរមានដំបូល ជណ្ដើរសម្រាប់ជនពិការ និងទីចំណតសម្រាប់ម៉ូតូ ៧០០ គ្រឿង និងរថយន្ត ៣០០ គ្រឿង ដើម្បីបង្កើន ភាពងាយស្រួលសម្រាប់ភ្ញៀវ។

ផ្ទះអាជីវកម្មទំនើបចំនួន ៤០ ខ្នង នៅគម្រោង KMH Park បានលក់ចេញអស់ទៅហើយ នៅពេលដែល អតិថិជនបានជាប់ចិត្តនឹងស្នាដៃស្ថាបត្យកម្មដ៏ល្អឯក និងសក្ដានុពលនៃការបូកបញ្ចូលគ្នារវាង លំនៅដ្ឋានផង និងការធ្វើអាជីវកម្មផង។

ការរចនាជណ្ដើរដែលទទួលបានពន្លឺថ្ងៃគ្រប់គ្រាន់ និងរចនាបទធំទូលាយ របស់ផ្ទះអាជីវកម្មទំនើបនេះ ព្រមជាមួយនឹងលទ្ធភាពក្នុងការជួលទៅឲ្យអ្នកជួលច្រើនគ្នាក្នុងពេលតែមួយ សុទ្ធសឹងជាលក្ខខណ្ឌ ពិសេសៗមួយចំនួនដែលនឹងផ្ដល់ជូនដល់អតិថិជន បន្ថែមចិញ្ចឹមផ្លូវដើរមុខផ្ទះដ៏ធំទូលាយ។

ម្ចាស់លំនៅដ្ឋាននឹងអាចចាប់ផ្ដើមរស់នៅក្នុងផ្ទះអាជីវកម្មថ្មីរបស់ខ្លួននៅដើមឆ្នាំក្រោយ ខណៈដែល អ្នកជួលដែលចាប់អារម្មណ៍ចង់ចូលរួមជាមួយផ្សារទំនើប K Mall ក្នុងការអភិវឌ្ឍន៍តំបន់ដ៏មាន សក្ដានុពលនេះ សូមរួសរាន់ទាក់ទងមកកាន់ Urbanland តាមរយៈទូរស័ព្ទលេខ ០៩៩ ៨៨៨ ៥៩៦ ឬតាមរយៈអ៊ីមែល៖ https://urbanlandasia.com/projects/k-mall សម្រាប់ព័ត៌មានបន្ថែម៕

Share post:

spot_imgspot_img

Popular

More like this
Related

Metfone៖ ភ្ជាប់ទំនាក់ទំនងដោយក្តីស្រឡាញ់ ជំនះការលំបាកជាមួយគ្នា

នៅតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា ជាកន្លែងដែលជីវិតប្រចាំថ្ងៃ នៅតែប្រឈមមុខនឹងការខ្វះខាតជាច្រើន រថយន្តក្រុមបច្ចេកទេសដែលមានឡូហ្គោ Metfone បានបើកបរឆ្លងកាត់ផ្លូវរដិបរដុបយ៉ាងយកចិត្តទុកដាក់។ ពួកគេមកដល់មិនត្រឹមតែដើម្បីសាងសង់ស្ថានីយ៍សេវា ឬទាញខ្សែកាបប៉ុណ្ណោះទេ ប៉ុន្តែដើម្បីនាំមកនូវក្តីសង្ឃឹម...

ក្រុមហ៊ុនអាកាសចរណ៍ Emirates ដាក់ឱ្យដំណើរការសេវាកម្ម​ Check-in​ ដោយខ្លួនឯងនៅអាកាសយានដ្ឋានអន្តរជាតិតេជោរបស់រាជធានី ភ្នំពេញ

ភ្នំពេញ៖​ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ ដែលបានដាក់ឱ្យដំណើរការសេវាកម្ម Check-in ដោយខ្លួនឯងសម្រាប់អតិថិជនរបស់ខ្លួននៅមជ្ឈមណ្ឌលហោះហើរថ្មីបំផុតរបស់រាជធានី ភ្នំពេញពោលគឺ អាកាសយានដ្ឋានអន្តរជាតិតេជោ...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿនទៅកោះរ៉ុងទាំងយប់ ដើម្បីជួយសង្គ្រោះបុរសនិងស្ត្រី២នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ បញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿងចេញទៅក្រុងកោះរ៉ុង កាលពីយប់ថ្ងៃទី១១...

ក្រុមហ៊ុន Vietjet ទទួលបានកិត្តិយសក្នុងចំណោមម៉ាកយីហោក្រុមហ៊ុនអាកាសចរណ៍ដ៏មានតម្លៃបំផុតរបស់អាស៊ាន ឈានមុខគេក្នុងឧស្សាហកម្មអាកាសចរណ៍វៀតណាម

ភ្នំពេញ៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ – ក្រុមហ៊ុន Vietjet ត្រូវបានទទួលស្គាល់ ថាជាម៉ាកយីហោក្រុមហ៊ុនអាកាសចរណ៍ដ៏មានតម្លៃបំផុតមួយរបស់អាស៊ីអាគ្នេយ៍...