១១ខែ ដើមឆ្នាំ២០២០នេះ កម្ពុជា នាំចេញផលិតផលកសិកម្ម មានចំនួន ៥ ០៥៧ ១៨១,៥៤ តោន ទៅកាន់គោលដៅចំនួន ៤៦ប្រទេស

Date:

ភ្នំពេញ៖ លទ្ធផលនៃការនាំចេញផលិតផលកសិកម្ម (ក្រៅពីអង្ករ) ក្នុងរយៈពេល១១ខែដើមឆ្នាំ២០២០ នៅក្នុងរយៈពេល១១ខែដើមឆ្នាំ២០២០នេះ លទ្ធផលនៃការនាំចេញផលិតផលកសិកម្ម ទៅក្រៅប្រទេស មានចំនួន ៥ ០៥៧ ១៨១,៥៤ តោន ទៅកាន់ទីផ្សារគោលដៅចំនួន ៤៦ប្រទេស។

តាមរយៈហ្វេសប៊ុករបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០បានឲ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ អគ្គនាយកដ្ឋានកៅស៊ូ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា បរិមាណនាំចេញផលិតផលកសិកម្ម ក្រៅពីអង្ករ ក្នុងរយៈពេល១១ខែដើមឆ្នាំ២០២០ មានចំនួន ៥ ០៥៧ ១៨១,៥៤ តោន ក្នុងនោះមានផលិតផលកសិកម្មមួយចំនួនមានកំណើនល្អប្រសើរ ដូចជា៖

១) ដំឡូងមីក្រៀមចំនួន ១ ៣១២ ៩១៣,៣០ តោន មានកំណើន ៨,២៦ % ធៀបទៅនឹងឆ្នាំ២០១៩
២) ល្ងចំនួន ៥ ៧៩៩,៣៩ តោន មានកំណើន ៣៩,៨១% ធៀបទៅនឹងឆ្នាំ២០១៩
៣) ផ្លែចេកស្រស់ចំនួន ៣០០ ១៧៣,៩៨ តោន មានកំណើន ១១៦,៩៧% ធៀបទៅនឹង២០១៩
៤) គ្រាប់ស្វាយចន្ទីចំនួន ២១៤ ៧២១,២១ តោន មានកំណើន ២៦,៥៨% ធៀបទៅនឹងឆ្នាំ២០១៩
៥) គ្រាប់ពោតចំនួន ១៩៤ ៥០០,២៨ តោន មានកំណើន ៦៣,៨៥% ធៀបទៅនឹងឆ្នាំ២០១៩
៦) ផ្លែស្វាយស្រស់ចំនួន ៩០ ៨០១,៧៦ តោន មានកំណើន ៨៣,៥០% ធៀបទៅនឹងឆ្នាំ២០១៩
៧) ដំណាប់ស្វាយ ៥ ៧៥៥,៨៦ តោន មានកំណើន ១៥៩,៦០% ធៀបទៅនឹងឆ្នាំ២០១៩
៨) ម្ទេសស្រស់ចំនួន ៦២ ៤៣២,៧៨ តោន មានកំណើន ៣៨,០២% ធៀបទៅនឹងឆ្នាំ២០១៩
៩) ម្ទេសក្រៀម ១ ៨០០,០០ តោន ស្មើនឹងឆ្នាំ២០១៩
១០) ម្រេច ៤ ៩៨២,៦៥ តោន មានកំណើន ៣៩,៣៩% ធៀបទៅនឹងឆ្នាំ២០១៩
១១) ជ័រកៅស៊ូចំនួន ២៩០ ៧០០,០០ តោន មានកំណើន ១៨,៣០% ធៀបទៅនឹងឆ្នាំ២០១៩
១២) គ្រាប់ឈូក ៣ ៨១៥,៣៣ តោន មានកំណើន ៤ ៩៨៧% ធៀបទៅនឹងឆ្នាំ២០១៩ ។

សូមបញ្ជាក់ថា ក្នុងរយៈពេល១១ខែដើមឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មចំនួន ៦៧ មុខ ទៅកាន់គោលដៅចំនួន ៤៦ប្រទេស៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...