ថវិកាជាង៣០លានដុល្លារ ទទួលពីសប្បុរសជនបរិច្ចាគ ជូនសម្តេចតេជោ ទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩

Date:

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា មកដល់ពេលនេះថវិកា ដែលសប្បុរសជន ចូលតាមតិចតាមច្រើនតាមសទ្ធាជ្រះថ្លា មានប្រមាណជាង៣០លានដុល្លារ ខណៈសម្ដេចបានបន្ថែមគណនី​២ទៀត នៅធនាគារអេស៊ីលីដា​និងភ្នាក់ងារវីង​ ដែលអាចផ្ទេរជាប្រាក់រៀល និងប្រាក់ដុល្លារដោយមិនមានការបង់សេវា។

តាមរយៈហ្វ៊េសប៊ុករបស់សម្ដេចតេជោ ឲ្យដឹងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះថា ” ដោយមានសំណូមពរពីប្រជាជនយើង​ ខ្ញុំព្រះករុណាខ្ញុំសុំបន្ថែមគណនី​២ទៀត នៅធនាគារអេស៊ីលីដា​និងភ្នាក់ងារវីង​ ដែលអាចផ្ទេរជាប្រាក់រៀល និងប្រាក់ដុល្លារដោយមិនមានការបង់សេវា។ សម្រាប់វីងចំពោះប្រាក់រៀលគឺ​ 9992, ប្រាក់ដុល្លារគឺ​ 9991។ ចំពោះអេស៉ីលីដាប្រាក់រៀលគឺ​ 00010556999989, ចំពោះប្រាក់ដុល្លារគឺ​ 00010556999999″

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា “សូមជនរួមជាតិយើងដែលចង់ចូលរួមផ្ញើប្រាក់តាមរយៈលេខគណនីខាងលើនេះ ដើម្បីចូលរួមទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលខ្ញុំព្រះករុណាខ្ញុំមានបំណងចាក់ជូន ប្រជាជនឱ្យបាន១០លាននាក់ដែលត្រូវការវ៉ាក់សាំង រហូត២០លានដូសនិងតម្រូវការចំពោះ មុខនាដំណាក់កាលទីមួយចំនួន១លានដូសសម្រាប់ចាក់ជូន៥០ម៉ឺន
នាក់ដែលកំពុងបំពេញការងារនៅកន្លែង ដែលមានហានិភ័យនិងកំពុងមានហានិភ័យដែលអាទិភាព ផ្តល់ជូនគ្រូពេទ្យគ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៍ គ្រប់ប្រភេទរហូតដល់កម្មករបោសសំរាមសំអាតទីក្រុងទីប្រជុំជន។ល។ដែលត្រូវទទួលបាននៅដំណាក់កាលទីមួយនេះ។ ខ្ញុំព្រះករុណាខ្ញុំជឿជាក់ថា​កម្ពុជាយើងពិតជាអាចធ្វើបានក្នុងស្មារតីសាមគ្គីនិងការចូលរួមដូចសព្វថ្ងៃនេះ”

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...