លោក វេង សាខុន៖ ពិព័រណ៍ផ្នែកកសិកម្មអន្តរជាតិ អាស៊ី-អឺរ៉ុប បានចូលរួមលើកស្ទួយការធ្វើទំនើបកម្មក្នុងវិស័យកសិកម្ម និងស្វែងរកភាពជាដៃគូរវាងគ្នា

Date:


ភ្នំពេញ៖លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា ការរៀបចំសិក្ខាសាលាពិព័រណ៍ផ្នែកកសិកម្មអន្តរជាតិ អាស៊ី-អឺរ៉ុប លើកទី៤នេះឡើង ដើម្បីចូលរួមលើកស្ទួយការធ្វើទំនើបកម្ម ក្នុងវិស័យកសិកម្ម និងផ្តល់ឱកាសដល់ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកផលិតជួបគ្នា ផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកភាពជាដៃគូរវាងគ្នា។

លោក វេង សាខុន ថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមជាសហប្រធានកិត្តិយសក្នុងពិធីបើកសិក្ខាសាលា និងពិព័រណ៍ផ្នែកកសិកម្មអន្តរជាតិ អាស៊ី-អឺរ៉ុប លើកទី៤ ដែលប្រព្រឹត្តធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។

ក្នុងពិធីបើកសិក្ខាសាលា និងពិព័រណ៍ផ្នែកកសិកម្មអន្តរជាតិ អាស៊ី-អឺរ៉ុប លើកទី៤នេះ លោក វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈគោលនយោបាយខ្សែក្រវាត់ និងផ្លូវ បានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ ធារាសាស្ត្រកសិកម្ម និងជាពិសេសវិនិយោគិនចិន មកវិនិយោគនៅកម្ពុជាផងដែរ។

លោក វេង សាខុន ក៏បានវាយតម្លៃខ្ពស់ចំពោះ Huehe International Businees Consultancy ដែលបានរៀបចំសិក្ខាសាលា និងពិព័រណ៍ផ្នែកកសិកម្មនេះឡើង ដើម្បីចូលរួមលើកស្ទួយការធ្វើទំនើបកម្មក្នុងវិស័យកសិកម្ម និងផ្តល់ឱកាសដល់ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកផលិតជួបគ្នា ផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកភាពជាដៃគូរវាងគ្នា។ ព្រឹត្តិកាណ៍នេះ លោកថា គឺពិតជាស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការជម្រុញកសិកម្មទំនើប ប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព តាមអភិក្រម រដ្ឋ-ដៃគូអភិវឌ្ឍន៍-ឯកជន-សហគមន៍កសិកម្ម។

ការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ បានធ្វើឲ្យមានការប៉ះពាល់ជាខ្លាំងដល់សេដ្ឋកិច្ចពិភពលោក រាប់ទាំងកម្ពុជាផងដែរ ហេតុនេះ ដើម្បីទ្រទ្រង់សេដ្ឋកិច្ច និងសន្តិសុខស្បៀងសម្រាប់ប្រជាជនកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលាជាច្រើន ក្នុងនោះគឺជម្រុញផលិតកម្មកសិកម្មក្នុងស្រុក តាមរយៈការលើកទឹកចិត្ត និងផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបដល់កសិករ និងសហគ្រាសខ្នាតតូចនិងមធ្យម។

សូមជម្រាបជូនថា សិក្ខាសាលា និងពិព័រណ៍ផ្នែកកសិកម្មអន្តរជាតិ អាស៊ី-អឺរ៉ុប លើកទី៤ ដែលប្រព្រឹត្តធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូនេះនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចូលរួមពីតំណាងប្រទេសប្រមាណជា ២០ប្រទេសក្នុងតំបន់អាស៊ី អឺរ៉ុប និងអាហ្វ្រិក អង្គការអន្តរជាតិ ស្ថាប័នសិក្សា និងវិស័យឯកជន ក្នុងគោលបំណងផ្សព្វផ្សាយអំពីគ្រឿងម៉ាស៊ីន បច្ចេកវិទ្យាថ្មីទំនើប និងការវិនិយោគផ្នែកកសិកម្ម៕

Share post:

spot_imgspot_img

Popular

More like this
Related

មួយថ្ងៃតែប៉ុណ្ណោះ៖ Vietjet បញ្ចុះតម្លៃសំបុត្រ 30% លើតម្លៃសំបុត្រយន្តហោះ Deluxe

ភ្នំពេញ៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ – ដើម្បីអបអរឆ្នាំថ្មី ក្រុមហ៊ុនអាកាសចរណ៍ Vietjet...

ក្រុមហ៊ុន KNN Cambodia ប្រកាសនាំចូលផលិតផលរបស់ជប៉ុន YOKODA មកកាន់ទីផ្សារកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា (KNN Cambodia) នៅថ្ងៃទី១១...

Metfone 5G៖ បទពិសោធន៍អ្នកប្រើប្រាស់ដំបូង បន្ទាប់ពីដាក់ដំណើរការប្រតិបត្តិការមួយសប្តាហ៍

ចាប់ពីថ្ងៃដំបូងនៃឆ្នាំថ្មីបានចាប់ផ្តើម នៅពេលដែលនាឡិកាបានវាយដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី 01 ខែមករា ឆ្នាំ 2026 ហើយក៏ជាពេលវេលាដែលសេវា 5G របស់...

គម្រោងបុរីថ្មីមួយ ត្រៀមបង្ហាញខ្លួននៅតំបន់ជ្រៃធំ ជិតច្រកទ្វារអន្តរជាតិកម្ពុជាវៀតណាម កន្លែងដែលកំពុងមានភាពរីកចម្រើនខ្លាំង

ជាតំបន់ដែលកំពុងមានការរីកចម្រើនលឿន ជាមួយនឹងកំណើនប្រជាពលរដ្ឋ និងលំហូរពាណិជ្ជកម្មយ៉ាងរស់រវើក អ្នកអភិវឌ្ឍន៍ដែលជាកូនខ្មែរ បាននឹងកំពុងរៀបចំសាងសង់គម្រោងបុរីថ្មីមួយដែលមានឈ្មោះថា អឹមអិល គ្លូរី ជ្រៃធំ (ML...