ធនាគារឡាវ និងធនាគារជាតិកម្ពុជា វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព កិច្ចសហប្រតិបត្តិការទ្វេភាគី

Date:

ភ្នំពេញ៖ ធនាគារកណ្តាលឡាវ និងធនាគារជាតិនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលបានរួមចំណែកពង្រឹងសមត្ថភាពជំនាញ តាមរយៈការផ្លាស់ប្តូរចំណេះដឹងនិងជំនាញ និងពង្រឹងការអភិវឌ្ឍវិស័យធនាគារនិងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ គួររំលេចថា បច្ចុប្បន្ន ធនាគារពាណិជ្ជខ្មែរចំនួន២ មានវត្តមាននៅប្រទេសឡាវ និងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។

តាមរយៈធនាគារជាតិនៃកម្ពុជា ឲ្យដឹងថា គណៈប្រតិភូធនាគារជាតិនៃកម្ពុជា ដឹកនាំដោយលោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងគណៈប្រតិភូធនាគារកណ្តាលឡាវ ដឹកនាំដោយឯកឧត្តម Sonexay Sitphaxay ទេសាភិបាល ធនាគារកណ្តាលឡាវ បានជួបប្រជុំទ្វេភាគី តាមរយៈប្រព័ន្ធអនឡាញ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។ កិច្ចប្រជុំទ្វេភាគី រវាងធនាគារកណ្តាលទាំងពីរ ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគី សំដៅរួមចំណែកក្នុងការអភិវឌ្ឍវិស័យ ហិរញ្ញវត្ថុនិងសេដ្ឋកិច្ច និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើស្ថានភាពសេដ្ឋកិច្ច ការដឹកនាំគោលនយោបាយរូបិយវត្ថុ ការត្រួតពិនិត្យធនាគារ ជាពិសេស គោលនយោបាយនិងវិធានការ ដែលប្រទេសទាំងពីរអនុវត្តក្នុងពេល ដែលទទួលរងឥទ្ធិពលអវិជ្ជមាន នៃការរីករាលដាលជំងឺកូវីដ-១៩។

ធនាគារកណ្តាលឡាវ និងធនាគារជាតិនៃកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយកាត់បន្ថយផលប៉ះពាល់ មកលើសេដ្ឋកិច្ច តាមរយៈការរក្សាស្ថិរភាពថ្លៃ និងការអនុវត្តគោលនយោបាយរូបិយវត្ថុវិត្ថារកម្ម ដើម្បីគាំទ្រការផ្តល់សន្ទនីយភាព របស់វិស័យធនាគារចំពោះ សកម្មភាពសេដ្ឋកិច្ច។

ជាមួយគ្នានេះ ធនាគារកណ្តាលទាំងពីរ ក៏បានចូលរួមក្នុងការជួយ សម្រាលបន្ទុករបស់ ប្រជាជនក្រីក្រនិងក្រុមហ៊ុន-សហគ្រាស ដែលទទួលរងការធ្លាក់ចុះចំណូល ដោយបានបន្ធូរបន្ថយបញ្ញត្តិកម្មមួយចំនួន ដែលផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាចរៀបចំឥណទានឡើងវិញបាន។

ធនាគារកណ្តាលទាំងពីរក៏បាន ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគី ជាប្រពៃណីឱ្យកាន់តែ រីកចម្រើនថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេសនិងប្រទេសទាំងពីរ ដែលឋិតនៅភូមិផងរបងជាមួយ៕

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...