event

ចុះឈ្មោះសិក្សាឲ្យបានមុនត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នឹងទទួលបានអាហារូបករណ៍ ៣០% សម្រាប់សិស្សានុសិស្ស-និស្សិត ទូទៅទាំងអស់

សាកលវិទ្យាល័យបៀលប្រាយ (Build Bright University) ជាគ្រឹះស្ថានដ៏ធំជាងគេក្នុងប្រទេសកម្ពុជា ដែលបានផ្តល់ការអប់រំកម្រិតឧត្តមសិក្សាដល់ យុវជន និងអ្នកសិក្សាស្រាវជ្រាវរាប់ម៉ឺននាក់ចាប់តាំងពីឆ្នាំ២០០០ រហូតមកដល់បច្ចុប្បន្ន។ សាកលវិទ្យាល័យបាននិងបន្តបណ្តុះបណ្តាលជំនាញ និងឯកទេសជាច្រើនចាប់ពីកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងកម្រិតបណ្ឌិត ដែលស្ថិតក្នុងវិស័យមួយចំនួនរួមមាន៖ វិស័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា វិស័យវិទ្យាសាស្រ្តសង្គម មនុស្សសាស្រ្ត និង ភាសា វិស័យវិស្វកម្មនិងស្ថាបត្យកម្ម និងវិស័យវិទ្យាសាស្រ្តកសិកម្ម។

ការអប់រំឧត្តមសិក្សាត្រូវបណ្ដុះបណ្ដាលបុគ្គលិកលក្ខណៈពេញលេញ និងជំរុញការស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រ បច្ចេកទេស វប្បធម៌ និងសង្គម ដើម្បីឲ្យមានសមត្ថភាពខ្ពស់ទាំងចំណេះដឹង ជំនាញ សីលធម៌ គំនិតច្នៃប្រឌិត គំនិតបង្កើតថ្មី និងស្មារតីសហគ្រិនភាពសម្រាប់អភិវឌ្ឍប្រទេសជាតិ។ ដើម្បីចូលរួមចំណែកឆ្លើយតបទៅនិងតម្រូវការជាក់់ស្តែងលើលទ្ធផល នៃការសិក្សារបស់ប្អូនៗ សិស្សានុសិស្សដែលទើបនឹងទទួលបាននាឆ្នាំសិក្សា២០២០-២០២១នេះ សាកលវិទ្យាល័យបៀលប្រាយក្នុងនាមជាសកលវិទ្យាល័យដ៏ធំគេ ហើយមានកិត្តិសព្ទល្បីឈ្មោះមួយក្នុងចំណោមសាកលវិទ្យាល័យទាំងអស់ដែលមានការទទួលស្គាល់ពីសំណាក់រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុង បណ្តុះបណ្តាលកម្រិតឧត្តមសិក្សារបស់ខ្លួនរហូតមកដល់បច្ចុប្បន្ននេះអស់រយៈពេលជាង២០ឆ្នាំ កន្លងមក ដោយទទួលបាននូវការគាំទ្រច្រើនពីសំណាក់គ្រប់មជ្ឈដ្ឋានទូទៅជាបន្តបន្ទាប់។ ដោយហេតុនេះសម្រាប់ឆ្នាំសិក្សាថ្មីឆ្នាំ២០២០-២០២១នេះ សាកលវិទ្យាល័យបានដាក់ចេញនូវកាលបរិច្ឆេទចូលរៀនចំនួន៥លើក ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ជ្រើសរើសចុះឈ្មោះសិក្សា នៅសាកលវិទ្យាល័យបៀលប្រាយ ទាំង៨ សាខាខេត្ត-រាជធានី ដូចខាងក្រោម៖
១. ការចុះឈ្មោះសិក្សាក្នុងឆ្នាំ២០២០-២០២១


កាលបរិចេ្ឆទជ្រើសរើសសិស្សានុសិស្ស-និស្សិតចូលរៀន កម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ

២. គោលដៅនៃការបណ្តុះបណ្តាល
ក្រៅពីការកំណត់កាលបរិចេ្ឆទជ្រើសរើសសិស្សានុសិស្សខាងលើនិស្សិតទាំងអស់ អាចជ្រើសរើសមហាវិទ្យាល័យទាំង៨ ដែលកំពុងពេញនិយមនិងឆ្លើយតបទៅនឹងតម្រូវការការងារជាក់ស្តែងហើយអ្វីដែលពិសេសគឺបានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា ដែលសាកលវិទ្យាល័យបៀលប្រាយ កំពុងតែបណ្តុះបណ្តាលនៅគ្រប់សាខា និងគ្រប់កម្រិតសិក្សាជាមួយធនធានសាស្ត្រាចារ្យដ៏សំបូរបែប និងប្រកបដោយគុណវឌ្ឍិខ្ពស់ឆ្លើយតបទៅនិងស្តង់ដាអប់រំកម្រិតជាតិ និងអន្តរជាតិដែលមហាវិទ្យាល័យទាំងនោះរួមមាន៖


១. មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច
២. មហាវិទ្យាល័យសេដ្ឋកិច្ច
៣. មហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម
៤. មហាវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្រ្តសង្គម
៥. មហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច
៦. មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា
៧. មហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
៨. មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម

និងមានជំនាញ/ឯកទេសជាច្រើនសម្រាប់និស្សិតជ្រើសរើសដូចខាងក្រោម៖
* មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច កម្រិតអប់រំឧត្តមសិក្សា រួមមានៈ គ្រប់គ្រងទូទៅ គណនេយ្យនិងហិរញ្ញវត្ថុ ធនាគារនិងហិរញ្ញវត្ថុ ទីផ្សារ ធុរកិច្ចអន្តរជាតិ គ្រប់គ្រងអចលនទ្រព្យនិងដីធ្លី និងកម្រិតបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង រួមមានៈ គ្រប់គ្រងធុរកិច្ច គ្រប់គ្រងធនធានមនុស្សនិងទំនាក់ទំនងវិជ្ជាជីវៈ សហគ្រិនភាពនិងការគ្រប់គ្រងសហគ្រាស គណនេយ្យ គណនេយ្យ ហិរញ្ញវត្ថុ ទីផ្សារ
* មហាវិទ្យាល័យសេដ្ឋកិច្ច កម្រិតអប់រំឧត្តមសិក្សា រួមមានៈ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
* មហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម កម្រិតអប់រំឧត្តមសិក្សា រួមមានៈ ផលិតកម្មកសិកម្មនិងទីផ្សារ
* មហាវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្រ្តសង្គម កម្រិតអប់រំឧត្តមសិក្សា រួមមានៈ នីតិសាស្រ្ត និងកម្រិតបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង រួមមានៈ នីតិសាស្រ្ត រដ្ឋបាលសាធារណៈ
* មហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច កម្រិតអប់រំឧត្តមសិក្សា រួមមានៈ គ្រប់គ្រងទេសចរណ៍និងបដិសណ្ឋារកិច្ច និងកម្រិតបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង រួមមានៈ គ្រប់គ្រងទេសចរណ៍
* មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា កម្រិតអប់រំឧត្តមសិក្សា រួមមានៈ ភាសាអង់គ្លេស បង្រៀនភាសាអង់គ្លេសជាភាសាបរទេស និងកម្រិតបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង រួមមានៈ ភាសាអង់គ្លេស
* មហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា កម្រិតអប់រំឧត្តមសិក្សា រួមមានៈ បច្ចេកវិទ្យាព័ត៌មាន និងកម្រិតបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង រួមមានៈ បច្ចេកវិទ្យាព័ត៌មាន
* មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម កម្រិតអប់រំឧត្តមសិក្សា រួមមានៈ វិស្វកម្មសំណង់ស៊ីវិល ស្ថាបត្យកម្ម និងនគរូបនីយកម្ម វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច និងកម្រិតបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង រួមមានៈ វិស្វកម្មសំណង់ស៊ីវិល បច្ចេកវិទ្យាវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច ស្ថាបត្យកម្ម។

៣. ផ្តល់អាហារូបករណ៍សិក្សា នៅសាកលវិទ្យាល័យបៀលប្រាយ
ដោយមើលឃើញពីស្ថានភាពដែលប្រទេសយើងក៏ដូចជាពិភពលោកទាំងមូលកំពុងតែប្រឈម និងបញ្ហា គឺការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងនៅលើប្រទេសទាំងនោះ ពិសេសប្រទេសកម្ពុជាយើង។ ដោយក្នុងនោះ សិស្សានុសិស្សដែលបានបញ្ចប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយជោគជ័យ បានសម្រេចិត្តចុះឈ្មោះសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ នឹងទទួលបានការលើកចិត្តផ្តល់ជូនអាហារូបករណ៍សិក្សាសម្រាប់ឆ្នាំទី១ ដូចខាងក្រោម៖

ស្ថិតក្នុងសម័យកូវីដ-១៩ ក្នុងបរិបទនៃការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យាលើវិស័យព័ត៌មានវិទ្យាក៏ដូចជាការវិវត្តន៍របស់ពិភពលោកទាំងមូល សាកលវិទ្យាល័យបៀលប្រាយកំពុងតែបានបណ្តុះបណ្តាលនិស្សិតលើគ្រប់កម្រិត តាមបែបប្រពន្ធ័ការសិក្សាពីចម្ងាយ ឬ តាមរយៈប្រព័ន្ធអេឡិចត្រូនិចរបស់ខ្លួនយ៉ាងទាន់សម័យផងដែលនាពេលបច្ចុប្បន្ននេះ។ ដែលតម្រូវឲ្យសិស្សានុសិស្ស មានចំណេះដឹងពាក់ព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្ទាល់ខ្លួនប្រកបដោយគុណភាពឆ្លើយតបទៅនិងតម្រូវនៃការបណ្តុះបណ្តាលសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាពិសេសផ្តល់ភាពងាយស្រួលជូនដល់និស្សិតទាំងអស់សិក្សាជាមួយសាស្ត្រាចារ្យកម្រិតជាតិ និងអន្តរជាតិពោរពេញដោយចំណេះដឹង និងបទពិសោធន៍លើមុខជំនាញបង្រៀនរបស់ខ្លួនសាកសមឆ្លើយតបទៅនិងបរិបទនៃទីផ្សារការងារដ៏សម្បូរបែប។

៤. ថ្លៃសិក្សា
តម្លៃសិក្សាកម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ ក្នុង១ឆ្នាំនិស្សិតត្រូវបង់ចន្លោះពី ៤០០ ទៅ ៦៤០ដុល្លារ ដែលអាចបង់តម្លៃសិក្សា ដូចខាងក្រោម៖

*បង់រំលោះជាមួយគ្រឹស្ថានមីក្រូហិរញ្ញវត្ថុ (ឥណទានសិក្សាសម្រាប់និស្សិត)
* បង់តាមឆមាស
* បង់មួយឆ្នាំ
* បង់មួយចប់ការសិក្សា

៥. ផ្តល់អាហារូបករណ៍សិក្សាផ្សេងទៀត នៅសាកលវិទ្យាល័យបៀលប្រាយ

* ចំពោះនិស្សិតដែលជាបុគ្គលិកក្រុមហ៊ុន និងអង្គភាពនានាដែលបានចុះអនុស្សរណៈយោគយល់ (MOU) ជាមួយនឹងសាកលវិទ្យាល័យបៀលប្រាយនឹងត្រូវទទួលអាហារូបករណ៍១០% គ្រប់កម្រិត សម្រាប់មួយចប់កម្មវិធីសិក្សា។
* ករណីនិស្សិតសិក្សានៅសាកលវិទ្យាល័យបៀលប្រាយលើសពី១ មហាវិទ្យាល័យ ឬ ឯកទេសនឹងត្រូវទទួលអាហារូបករណ៍ ១០% សម្រាប់មួយចប់កម្មវិធីសិក្សារបស់មហាវិទ្យាល័យ នីមួយៗក្នុងមួយឆ្នាំ។
* បងប្អូនបង្កើត ឳពុកម្តាយ ប្តីប្រពន្ធ ឬ អ្នកមានឈ្មោះនៅក្នុងសៀវភៅគ្រួសារ មកចុះឈ្មោះសិក្សានៅសាកលវិទ្យាល័យបៀលប្រាយជាមួយគ្នានឹងត្រូវទទួលបានអាហារូបករណ៍ ១០% សម្រាប់មួយចប់កម្មវិធីសិក្សា។
* ករណីនិស្សិតចុះឈ្មោះសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ ព្រមបង់ថ្លៃសិក្សាផ្តាច់មួយចប់ កម្មវិធីគ្រប់កម្រិតនីមួយៗ និងទទួលបានការអាហារូបករណ៍ ១០% ។

៦. លក្ខខណ្ឌចុះឈ្មោះចូលរៀន និងវេនសិក្សា
ក. លក្ខខណ្ឌចុះឈ្មោះចូលរៀន

  1. កម្រិតបរិញ្ញាបត្រ និស្សិតត្រូវមាន៖
    *បំពេញប្រវត្ដិរូបសង្ខេប និងពាក្យស្នើសុំចុះឈ្មោះចូលរៀន ចំនួន ០១ច្បាប់
    *វិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិ (ជាប់បាក់ឌុប) ឬវិញ្ញាបនបត្រមានតម្លៃស្មើ ឬ សមមូល
    *រូបថត 4 x 6 ចំនួន 2 សន្លឹក។
  2. កម្រិតបរិញ្ញាបត្ររង និស្សិតត្រូវមាន៖
    *បំពេញប្រវត្ដិរូបសង្ខេប និងពាក្យស្នើសុំចុះឈ្មោះចូលរៀន ចំនួន ០១ច្បាប់
    *លិខិតបញ្ជាក់ធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ សញ្ញាបត្រផ្សេងៗ ដែលមានតម្លៃស្មើ
    *វិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី១២ (ធ្លាក់បាក់ឌុប) ឬ វិញ្ញាបនបត្រមានតម្លៃស្មើ ឬ សមមូល
    *វិញ្ញាបនបត្រ៣-កម្រិត៤ នៃការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ឬ វិញ្ញាបនបត្រមានតម្លៃស្មើ ឬ សមមូល
    *រូបថត 4 x 6 ចំនួន 2 សន្លឹក។
  3. កម្រិតបរិញ្ញាបត្រជាន់ខ្ពស់
    *បំពេញប្រវត្ដិរូបសង្ខេប និងពាក្យស្នើសុំចុះឈ្មោះចូលរៀន ចំនួន ០១ច្បាប់
    *សញ្ញាបត្របរិញ្ញាបត្រ ឬ វិញ្ញាបនបត្រមានតម្លៃស្មើ ឬ សមមូល ដោយមានបញ្ជាក់ពីសាលាខេត្ត-ក្រុង។
    *រូបថត 4 x 6 ចំនួន 2 សន្លឹក។
  4. កម្រិតបណ្ឌិត
    *បំពេញប្រវត្ដិរូបសង្ខេប និងពាក្យស្នើសុំចុះឈ្មោះចូលរៀន ចំនួន ០១ច្បាប់
    *សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬ វិញ្ញាបនបត្រមានតម្លៃស្មើ ឬ សមមូល ដោយមានបញ្ជាក់ពីសាលាខេត្ត-ក្រុង
    *រូបថត 4 x 6 ចំនួន 2 សន្លឹក។
    *** ករណីដែលនិស្សិតធ្វើការបញ្ជាក់ឯកសារមិនទាន់ តម្រូវឲ្យពួកគាត់បំពេញពាក្យជំពាក់ឯកសារ ។

ខ. វេនសិក្សា

  • វេនព្រឹក
  • វេនរសៀល
  • វេនយប់
  • ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ (ចុងសប្តាហ៍)
    ៧. ទីតាំង សាកលវិទ្យាល័យបៀលប្រាយ ទាំងប្រាំងបីសាខាខេត្ត-រាជធានី
    ⛳️ រាជធានីភ្នំពេញ

⛳️ អគារភ្នំពេញសិនធ័រ មហាវិថីសម្ដេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន
☎️ 023 987 700, 012 682 777, 015 682 777 ឬ Facebook Page: bbu.edu.kh
👉 Website: https://bbu.edu.kh
👉 Facebook Page: fb.com/bbu.edu.kh
👉 Group Facebook: fb.com/groups/bbulearning
👉 Group Telegram: https://t.me/BBU2021
👉 Channel Telegram: https://t.me/BBULearning

⏰ ម៉ោងសិក្សាថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ
7:30 am – 10:45 am | 2:00 pm – 5:15 pm 5:30 pm – 8:45 pm
⏰ ម៉ោងសិក្សាថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ
7:00 am – 12:00 pm | 1:30 pm – 4:45 pm
⛳️ សាខាខេត្តសៀមរាប

⛳️ អាសយដ្ឋានៈ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប
(ផ្លូវចូលផ្សារក្រោម បែកទៅវត្ដចកចម្ងាយ២០០ម៉ែត្រ)
👉 ទូរស័ព្ទលេខៈ 063 963 300, 012 963 300, 093 963 300, 011 908 777, 015 908 777
👉 Facebook Page: fb.com/sr.bbu.edu.kh
👉 Telegram: https://t.me/BBU_SiemReap
👉 Website: https://sr.bbu.edu.kh

⛳️ សាខាខេត្តបាត់ដំបង

⛳️ អាសយដ្ឋានៈ អគារ BBU ភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង
(ឆៀងខាងកើតវត្តពោធិវង្ស)
☎️ ទូរស័ព្ទលេខៈ 053 900 904, 085 251 456, 010 686 313, 010 374 757, 017 651 751, 015 651 751
👉 គេហទំព័រ: bb.bbu.edu.kh
👉 Facebook Page: fb.com/bb.bbu.edu.kh
👉 Website: https://bb.bbu.edu.kh
⛳️ សាខាខេត្តបន្ទាយមានជ័យ

⛳️ អាសយដ្ឋានៈ ភូមិ-សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ បែកពីផ្លូវជាតិលេខ៥
តាមផ្លូវទៅវត្ដចម្ការខ្នុរ (ខាងលិចភ្នំស្វាយ)
☎️ ទូរស័ព្ទលេខៈ 054 71 1212, 093 4444 98, 012 481 482, 093 92 93 93, 012 34 50 50
👉 គេហទំព័រ: https://bmc.bbu.edu.kh
👉 Facebook Page: fb.com/bmc.bbu.edu.kh
⛳️ សាខាខេត្តព្រះសីហនុ

⛳️ អាសយដ្ឋានៈ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ
☎️ ទូរស័ព្ទលេខៈ 034 934 024, 077 892 555, 016 390 219, 070 977 376, 016 929 269
👉 គេហទំព័រ: https://sh.bbu.edu.kh
👉 Facebook Page: fb.com/sh.bbu.edu.kh

⛳️ សាខាខេត្ដរតនគិរី

⛳️ អាសយដ្ឋានៈ ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ទល់មុខបឹងកន្សែង ជាប់សាលាខេត្ដរតនគិរី
☎️ ទូរស័ព្ទលេខៈ 017 950 956, 012 21 22 09, 096 754 5297, 090 787 669
👉 គេហទំព័រ: rk.bbu.edu.kh
👉 Facebook Page: fb.com/rk.bbu.edu.kh

⛳️ សាខាខេត្ដតាកែវ

⛳️ អាសយដ្ឋានៈ អគារ សែ សុខ លាភ ភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្ដតាកែវ
(ជិតសាលមហោស្រពខេត្តតាកែវ)
☎️ ទូរស័ព្ទលេខៈ 032 931 031, 012 495 234, 016 245 676, 093 39 99 20
👉 គេហទំព័រ: https://tk.bbu.edu.kh
👉 Facebook Page: fb.com/takeo.bbu.edu.kh

⛳️ សាខាខេត្តស្ទឹងត្រែង

⛳️ អាសយដ្ឋានៈ ភូមិថ្មលាត សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្ដស្ទឹងត្រែង
(ជាប់សាលាសមាគមចិន)
☎️ ទូរស័ព្ទលេខៈ 066 973 663, 097 783 25 84, 098 77 93 44, 096 935 960 3
👉 គេហទំព័រ: https://st.bbu.edu.kh
👉 Facebook Page: fb.com/st.bbu.edu.kh

Most Popular

To Top