អគ្គនាយកក្រុមហ៊ុន សច្ចៈ ប្រផឹធី កម្ពុជា លោកឧកញ៉ា សូវ សច្ចៈសម្បត្តិ ត្រូវបានប្រកាស ជាសមាជិកថ្មី នៃសភាពាណិជ្ជកម្មកម្ពុជា

Date:

ភ្នំពេញ៖ លោកឧកញ៉ា សូវ សច្ចៈសម្បត្តិ​ អគ្គនាយកក្រុមហ៊ុន សច្ចៈ ប្រផឹធី កម្ពុជា និងជាប្រធាន និងជាក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនធំៗ​ ផ្សេងទៀតដូចជា វីអាយភី ខេម ខូអបភើរេសិន NTL Technology & Ten Synergy Group ជាដើម នាពេលថ្មីៗនេះ ពោលនៅ ដើមឆ្នាំ២០២១ ត្រូវបានប្រកាស ជាសមាជិកថ្មី នៃសភាពាណិជ្ជកម្មកម្ពុជា ។

សូមបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា នាពេលបច្ចុប្បន្នេះ មានអ្នកឧកញ៉ា គិត ម៉េង ជាប្រធាន ។ សភាពាណិជ្ជកម្ម គឺជាគ្រឹះស្ថានសាសាធារណ​ នៅក្រោមអាណាព្យាបាល នៃក្រសួងពាណិជ្ជកម្ម ដែលធ្វើសកម្មភាព ដើម្បីជាផលប្រយោជន៍ ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្ម ក្នុងមណ្ឌលរបស់ខ្លួន ។ នៅតាម​ខេត្តក្រុង នីមួយៗ មាន​សភា​ពាណិជ្ជកម្មមួយ។ ប៉ុន្តែ​មណ្ឌល​ ​នៃ​សភាពាណិជ្ជកម្មមួយ អាចលាតសន្ធឹងទៅខេត្ត ក្រុងច្រើនបាន កាលណាស្ថានការណ៍ សេដ្ឋកិច្ច តំរូវអោយធ្វើដូច្នេះ៕

Share post:

spot_imgspot_img

Popular

More like this
Related

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...