កម្ពុជាកំពុងពិនិត្យមើលវឌ្ឍនភាព នៃការរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្ម ដើម្បីទាញយកប្រយោជន៍ ពីFTA

Date:

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បាននិងកំពុងពិនិត្យមើលវឌ្ឍនភាព នៃការរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្ម ដើម្បីទាញយកប្រយោជន៍ ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឲ្យដឹងនៅក្នុងកិច្ចប្រជុំលើកទី៦ ដើម្បីពិនិត្យ មើលវឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្ម ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ថា ដោយផ្អែកតាមអនុសាសន៍របស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យក្រុមការងារបង្កើតតារាងម៉ាទ្រិច (Matrix) ដោយមានរាយមុខទំនិញចំនួន ៥០ មុខ ក្នុងនោះមានទំនិញជាផលិតផលថ្មី ចំនួន ២០ មុខទំនិញ ផលិតផលកំពុងលូតលាស់ចំនួន២០ មុខទំនិញ និង ផលិតផលចាស់ទុំចំនួន១០ មុខទំនិញ ដោយត្រូវសិក្សាលើរបាំងបច្ចេកទេស របាំងពន្ធគយ ភាពអនុគ្រោះពន្ធនានាដែលប្រទេសចិនផ្តល់ជូនកម្ពុជា ដើម្បីជម្រុញការនាំចេញទៅប្រទេសចិនឱ្យបានជាអតិបរមា។

ជាមួយគ្នានេះ លោក ប៉ែន សុវិជាតិ បានស្នើឲ្យក្រុមការងារលេខាធិដ្ឋានសិក្សាស្រាវជ្រាវបន្ថែមទៀត ដោយត្រូវពង្រីកការសិក្សាស្រាវជ្រាវមុខទំនិញពី HS code ៤ខ្ទង់ ទៅជា HS Code ៦ខ្ទង់ ឬ ៨ ខ្ទង់ និងផ្តល់អនុសាសន៍ លើទំនិញណាមួយឲ្យបានច្បាស់លាស់ ដែលយើងផលិតបាន និងមានតម្រូវការទីផ្សារ ហើយក្រុមលេខាធិការដ្ឋាន FTA ត្រូវសហការជាមួយនាយកដ្ឋានគោលនយោបាយ និងអភិវឌ្ឍទីផ្សារ ក្នុងការជ្រើសរើសមុខទំនិញ សម្រាប់រៀបចំ Factsheet និងកំណត់ផលិតផលសក្តានុពលសម្រាប់ជម្រុញការនាំចេញ ដើម្បីឲ្យស្របតាមគោលនយោបាយពាណិជ្ជកម្មរបស់រដ្ឋាភិបាល ។

ជាលទ្ធផលអង្គប្រជុំបានឯកភាពគ្នាចំនួន៣ចំនុច រួមមាន៖ (១) បន្ថែមការវិភាគ SWOT Analysis នៅក្នុង Factsheet ដើម្បីធ្វើជាមូលដ្ឋានក្នុងការផ្តល់អនុសាសន៍គោលនយោបាយចំពោះមុខទំនិញនីមួយៗ និងត្រូវកំណត់យក Factsheet ពី ២ទៅ៣ទំព័រ ប៉ុន្តែត្រូវតែមានព័ត៌មានគ្រប់ជ្រុងជ្រោយងាយស្រួលសម្រាប់ថ្នាក់ដឹកនាំ អ្នកនាំចេញ ធ្វើការសម្រេចចិត្តបានភ្លាមៗ (២)បានឯកភាពលើមាតិកានៃរបាយការណ៍យុទ្ធសាស្ត្រពាណិជ្ជកម្ម ដើម្បីទាញយកប្រយោជន៍ជាអតិបរិមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) ដោយបញ្ចូលចំនុចចក្ខុវិស័យនិងគោលបំណងទៅក្នុងសេចក្តីផ្តើមវិញ និងបន្ថែមតារាងឧបសម្ព័ន្ធ (៣)បង្កើតតារាងម៉ាទ្រិច(Matrix) រាយមុខទំនិញចំនួន ៥០ មុខ តាមអនុសាសន៍របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហើយចំនុចដែលបានឯកភាពទាំង៣ខាងលើនេះ នឹងត្រូវដាក់ចូលទៅក្នុងរបៀបវារៈនៅក្នុងកិច្ចប្រជុំលើកក្រោយទៀត៕

Share post:

spot_imgspot_img

Popular

More like this
Related

ការប្រជែងនិងប្រពៃណី ភាពប្លែកដាច់គេនៃប្រដាល់ Lethwei ប្រៀបនឹងសិល្បៈក្បាច់គុនផ្សេងៗ និងការត្រលប់មកវិញរបស់កីឡាករ Dave Leduc ក្នុងឆ្នាំ 2026

ភ្នំពេញ៖ រយៈពេលពីរឆ្នាំចុងក្រោយ កីឡាករ Dave Leduc បានប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួនក្នុងការចិញ្ចឹមកូនៗរបស់គាត់ ប៉ុន្តែឥឡូវនេះគាត់បានត្រៀមខ្លួនរួចរាល់ក្នុងការត្រលប់មកកាន់សង្វៀនវិញ។ ក្នុងកិច្ចសម្ភាសន៍នេះ ទូតសុច្ឆន្ទៈនៃក្រុមហ៊ុនទំព័រកំសាន្តកីឡាលំដាប់ពិភពលោក...

Vietjet លក់សំបុត្របញ្ចុះតម្លៃចាប់ពី ០ ដុល្លារ ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់កោះ Con Dao ដែលជាកោះឋានសួគ៍របស់វៀតណាម

ភ្នំពេញ៖ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងអបអរសាទរការបន្តសេវាកម្មហោះហើរដោយផ្ទាល់របស់ខ្លួនពីទីក្រុងហាណូយ...