អគ្គលេខាធិការ សភាមុខរបរ និងមីក្រូសគ្រាសកម្ពុជា៖ ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល តែងគិតគូរ ដល់ពាណិជ្ជករ អាជីវករ និងដែលអ្នកប្រកប របរតូចតាច

Date:

ភ្នំពេញ៖ បើទោះបីកម្ពុជា ទទួលរងឥទ្ធិពល សេដ្ឋកិច្ចមានការថយចុះ ក្នុងអំឡុងពេល នៃការរីករាលដាល ជំងឺកូវីដ១៩ ដែលបានធ្វើឲ្យអាជីវកម្មមួយចំនួន ប្រឈមនិងការបិទទ្វារ ដូចជាករណីក្រុមហ៊ុន ទេសចរណ៍ជាដើម ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា តែងគិតគូរដល់ពាណិជ្ជករ អាជីវករ និងដែលអ្នកប្រកបមុខរបរ តូចតាចទាំងអស់ នេះជាការលើកឡើង របស់លោក សុខ ខេង អគ្គលេខាធិការ សភាមុខរបរ និងមីក្រូសគ្រាសកម្ពុជា (CPMEC ) ។

តាមរយៈបណ្តាញសាអេឡិចត្រូនិក តេឡេក្រាម កាលពីពេលថ្មីៗនេះ លោក សុខ ខេង បានឲ្យដឹងថា “ក្នុងនាមខ្ញុំ ជាអគ្គលេខាធិការ សភាមុខរបរ និងមីក្រូសគ្រាសកម្ពុជា (CPMEC) ខ្ញុំមើលឃើញថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងគិតគូរដល់សុខទុក្ខ ពាណិជ្ជករ អាជីវករ និងដែលអ្នកប្រកបមុខរបរ តូចតាចទាំងអស់” ។

អគ្គលេខាធិការ សភាមុខរបរ និងមីក្រូសគ្រាសកម្ពុជា បានបន្ថែមទៀតថា ក្រៅពីគិតគូរដល់សុខទុក្ខ នៅមានមានបំណង ចង់បង្កើនចំណេះជំនាញ សុខភាព ជូនអាជីវករ ទាំងអស់នោះផងដែរ ។

ក្នុងនោះ លោកថែមទាំងលើកឡើងថា អ្នកដែលប្រកបមុខរបរ តូចតាចទាំងនោះ មានទាំងអ្នកកាត់សក់ ចុងភៅ អ្នកបើកបរ កម្មករ កម្មករសំណង់ អ្នកជំនាញ អចលនវត្ថុ អ្នកចំរៀង អ្នកគូរគំនូរ អ្នកសារព័ត៌មាន មគ្គុទេសចរណ៍ ជាដើម ។

គួរអោយដឹងថា សភាមុខរបរ និងមីក្រូសគ្រាសកម្ពុជា មានគោលដៅ និងការងាររួមគ្នា ក្នុងការជួយ ដល់ប្រជាពលរដ្ឋ ដែលប្រកបមុខរបរតូចៗ ឬប្រកបអាជីវកម្មក្រៅប្រព័ន្ធ ធ្វើយ៉ាងណា ឲ្យមានចំណេះដឹង និងជំនាញពិតប្រាកដ ដើម្បីបង្កើនជីវភាព ដល់កម្មករ ពលករ អាជីវករ អ្នកប្រកបមុខរបរ តូចៗ និង ប្រជាជនទាំងអស់ ក្នុងការបង្កើនចំណេះ ពង្រឹងជំនាញ ពង្រីកចំណូល៕

Share post:

spot_imgspot_img

Popular

More like this
Related

អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ចូនអូប័រល្បឿនលឿន ទៅជួយសង្គ្រោះជនរងគ្រោះ៣នាក់ ពីកោះរ៉ុង មកមន្ទីរទេព្យខេត្ត ក្រោយពុលផ្សិត

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅទទួលជនរងគ្រោះម្នាក់ លិចទូកនេសាទ វេលាម៉ោង១រំលងអាធ្រាត 

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅទទួលយកជនរងគ្រោះម្នាក់...