រាជបណ្ឌិត្យសភាកម្ពុជា និងសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា រួមគ្នារកដំណោះស្រាយ ជួយពលរដ្ឋ កំពុងប្រឈមបញ្ហា ក្នុងដំណាក់កាល កូវីដ

Date:

ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជា និង សភាមុខរបរ និង មីក្រូសហគ្រាសកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បានរៀបចំកិច្ចពិភាក្សា ស្តីពី “កិច្ចសហប្រតិបត្តិការណ៍ រវាងស្ថាប័ននិងស្ថាប័ន”ក្រោមអធិបបតីភាព លោក សុន គន្ធរ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ទទួលបន្ទុកសហគ្រាសតូច និងមធ្យម និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និង ជាប្រធានសភាមុខរបរ និង មីក្រូសហគ្រាសកម្ពុជា និលោក បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅរាជបណ្ឌិត្យសភាកម្ពុជា ។

កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីចែករំលែកព័ត៌មាន គ្នាទៅវិញទៅមក រវាងកិច្ចការរបស់សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងកិច្ចការរបស់ រាជបណ្ឌិត្យសភាកម្ពុជា ដើម្បីស្វែងរក កិច្ចសហប្រតិបត្តិការណ៍ រវាងស្ថាប័នទាំង០២ ជួយដល់អាជីវករ និងមីក្រូសហគ្រាសក្រៅប្រព័ន្ធ ដែលកំពុងប្រឈមបញ្ហានានា ក្នុងដំណាក់កាល កូវីដ និងនៅថ្ងៃអនាគត។

ក្នុងកិច្ចពិភាក្សានោះ សម្រេចបានដូចខាងក្រោម៖
១. បន្ទាប់ពីស្វែងយល់ ពីប្រវត្តិ តួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងចក្ខុវិស័យ នៃស្ថាប័នទាំងពីរ កិច្ចពិភាក្សាយល់ឃើញថា ស្ថាប័នទាំងពីរ អាចសហការគ្នា សិក្សាស្វែងយល់ពីបញ្ហាប្រឈម ដែលប្រជាពលរដ្ឋ កំពុងជួបប្រទះ និងរួមចំណែកផ្តល់អនុសាសន៍ ជូនរាជរដ្ឋាភិបាល។

២. បង្កើតក្រុមការងាររៀបចំ សេចក្តីព្រាងអនុស្សារណៈយោគយល់គ្នា រវាងស្ថាប័នទាំងពីរ ដែល
អាចនឹងចុះហត្ថលេខា ក្នុងពេលវេលាសមស្រប។

៣. រៀបចំក្រុមការងារបច្ចេកទេស លើវិស័យអាទិភាពមួយចំនួន ដើម្បីធ្វើកិច្ចសហប្រតិបត្តិការគ្នា
នាពេលអនាគត ។

លោក សុខ ខេង អគ្គលេខាធិការ CPMEC

ជាមួយគ្នានោះដែរ លោក សុខ ខេង អគ្គលេខាធិការ CPMEC ក៏បានអំពាវនាវ អោយស្ថាប័នពាក់ព័ន្ធ អ្នករកស៊ីធំៗ ជួយគិតគូរ លើកកំពស់ ចំណេះ ជំនាញ កំរិតជីវភាព ដល់ប្រជាជនក្រីក្រ និងអ្នកប្រកបមុខរបរតូចតាចផងដែរ៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet លក់សំបុត្របញ្ចុះតម្លៃចាប់ពី ០ ដុល្លារ ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់កោះ Con Dao ដែលជាកោះឋានសួគ៍របស់វៀតណាម

ភ្នំពេញ៖ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងអបអរសាទរការបន្តសេវាកម្មហោះហើរដោយផ្ទាល់របស់ខ្លួនពីទីក្រុងហាណូយ...

ក្រុមហ៊ុន Vietjet ផ្តល់ជូនកាដូ SkyFi eSIM​ ឥតគិតថ្លៃដល់អ្នកដំណើរអន្តរជាតិក្នុងរដូវកម្សាន្តចុងឆ្នាំនេះ

ភ្នំពេញ៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ - ក្នុងរដូវកម្សាន្តចុងឆ្នាំនេះ ក្រុមហ៊ុន Vietjet មានសេចក្តីសោមនស្សរីករាយក្នុងការធ្វើដំណើរកម្សាន្តរបស់លោកអ្នកកាន់តែមានផាសុកភាព...

Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា

Metfone និង Cisco បានបង្កើតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាផ្លូវការ ដើម្បីនាំយកដំណោះស្រាយ បច្ចេកវិទ្យាទំនើបមកកាន់ទីផ្សារកម្ពុជា។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលជាសញ្ញានៃការផ្លាស់ប្តូររបស់ Metfone...