ម្តងនេះ ដូមីណូភីហ្សា ចែកក្ដីស្រលាញ់ ឲ្យគ្រប់ៗគ្នាតែម្តង ជាមួយភីហ្សា Classic តម្លៃត្រឹមតែ 1.99$ ប៉ុណ្ណោះ!

Date:

ដូមីណូភីហ្សា បានធ្វើការចែករម្លែក ក្ដីស្រលាញ់ មកកាន់អ្នកទាំងអស់គ្នា តាមរយៈការដាក់លក់ ភីហ្សាខ្នាតតូច ប្រភេទ Classic មាន៤រសជាតិ ក្នុងតម្លៃពិសេស គឺត្រឹមតែ 1.99$ ប៉ុណ្ណោះ ដើម្បីអោយអ្នកទាំងអស់គ្នា អាចភ្លក្សរសជាតិ ភីហ្សាឈ្ងុយឆ្ងាញ់ គុណភាពស្ដង់ដារ មកពីអាមេរិច។

ចាប់ពីពេលនេះតទៅ អ្នកទាំងអស់គ្នា អាចមកញ៉ាំភីហ្សា នៅដូមីណូភីហ្សា ថ្ងៃណាក៏បាន ពេលណាក៏បាន (អាចញ៉ាំជាអាហារថ្ងៃត្រង់ ញ៉ាំលេងពេលថ្ងៃរសៀល ឬញ៉ាំជាអាហារពេលល្ងាច) ហើយអាចមកញ៉ាំម្នាក់ឯង ក៏បានដែរ ដោយចំណាយអស់តែ 1.99$ ប៉ុណ្ណោះ សម្រាប់ការញ៉ាំ និងមកខ្ចប់ផ្ទាល់ នៅគ្រប់សាខាទាំង10 របស់ដូមីណូភីហ្សា ។

ដូមីណូភីហ្សាខ្នាតតូច ប្រភេទ Classic តម្លៃពិសេស ត្រឹមតែ 1.99$ ប៉ុណ្ណោះ!

គួររំលឹកដែរថា ដូមីណូភីហ្សាគឺជាភីហ្សា Franchise ឈានមុខគេ មកពីសហរដ្ឋអាមេរិច ដែលមានហាងសរុបជាង 20,000 ហាង នៅលើពិភពលោក ហើយដែលតែងតែ ផ្ដោតសំខាន់ ទៅលើសុវត្ថិភាព គុណភាពចំណីអាហារ និងសេវាកម្មដឹកជញ្ជូន ភីហ្សាជាចំបង។ 

ដូមីណូភីហ្សាបានប្រើប្រាស់ សាច់ម្សៅនំថ្មីៗ ធ្វើដោយដៃភ្លាមៗ ប្រើឈីសប្រភេទ ម៉ូហ្សារ៉េឡាឈីស 100% និងគ្រឿងផ្សំ បន្លៃសាច់ផ្សេងៗទៀត ដោយឆ្លងកាត់ការ ត្រួតពិនិត្យយ៉ាងហ្មត់ចត់។

ភីហ្សា 1.99$ ត្រូវបានធ្វើឡើង ដោយប្រើប្រាស់សាច់ម្សៅនំ និងគ្រឿងផ្សំ គោរពតាមស្ដង់ដារ100% ដោយធានាទៅលើគុណភាពនិងតម្លៃ សម្រាប់អ្នកទាំងអស់គ្នា។

មួយវិញទៀត ដូមីណូភីហ្សាក៏មានជំនាញ ខាងសេវាដឹកជញ្ជូនភីហ្សា រហ័សទាន់ចិត្តឥតគិតថ្លៃ ដោយដឹកជូនក្រោមរយៈពេល 30នាទីប៉ុណ្ណោះ។ តេភ្លាម ដឹកភ្លែត។ លេខទូរស័ព្ទកុម្ម៉ង់ខ្ចប់ និងដឹកជូនឥតគិតថ្លៃគឺ 1800-2020។ តេ Free ដឹកFree បើយឺតជាង 30នាទី ជូន Freeទៀត ។

ឥឡូវនេះ អ្នកណាៗក៏អាចញ៉ាំភីហ្សាបាន ថ្ងៃណាក៏បាន ពេលណាក៏បាន ត្រឹមតែ 1.99$ ប៉ុណ្ណោះ។ តោះ! យើងទៅភ្លក្សរសជាតិភីហ្សា1.99$ របស់ដូមីណូភីហ្សាទាំង10សាខា ទាំងអស់គ្នា។ ដូមីណូភីហ្សា មួយដុល្លារកៅសិបប្រាំបួន សម្រាប់អ្នកទាំងអស់គ្នា។

សម្រាប់ពត៌មានបន្ថែម អំពីសេវាកម្ម និងការកុម្ម៉ង់:
. លេខទូរស័ព្ទកុម្ម៉ង់ខ្ចប់ និងដឹកជូនឥតគិតថ្លៃ: 1800 – 2020
. Facebook: Domino’s Pizza KH
. គេហទំព័រ៖ www.dominos.com.kh
. Mobile App: Domino’s Pizza Asia Pacific

Share post:

spot_imgspot_img

Popular

More like this
Related

អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ចូនអូប័រល្បឿនលឿន ទៅជួយសង្គ្រោះជនរងគ្រោះ៣នាក់ ពីកោះរ៉ុង មកមន្ទីរទេព្យខេត្ត ក្រោយពុលផ្សិត

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅទទួលជនរងគ្រោះម្នាក់ លិចទូកនេសាទ វេលាម៉ោង១រំលងអាធ្រាត 

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅទទួលយកជនរងគ្រោះម្នាក់...