ចុមយក្ស…! មិនណយទេ…! Samsung Galaxy A02s និង Galaxy A02 ទាំងកាមេរ៉ា… ទាំងកម្លាំងថ្ម… ទាំងអេក្រង់… និងទាំងតម្លៃ… អស្ចារ្យម៉ាចប់ម៉ង… កប់ស៊េរី…!

Date:

ភ្នំពេញ ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១៖ និយាយទៅអេក្រង់ធំភ្លឺច្បាស់… កាមេរ៉ាថតច្បាស់ស្អាត … ថាមពលថ្មធំប្រើឆ្លងថ្ងៃ (ប្រើឡើងមិនខ្វល់ពីឆ្នាំងសាក)…ហើយតម្លៃក៏សមរម្យអស់ស្ទះទៀត… លក់មិនរង្គើទីផ្សារទើបចម្លែក…! Samsung Galaxy A02s និង Galaxy A02 ដែលទើបចេញលក់លើទីផ្សារក្នុងប្រទេសកម្ពុជាយើងនេះ គឺពិតជាផលិតឡើងចាក់ចំបេះដូងអ្នកប្រើប្រាស់ពេលបច្ចុប្បន្ននេះតែម្តង!

This image has an empty alt attribute; its file name is FA_Leaflet-A02s-A02-02-975x1024.jpg

Samsung Galaxy A02s អេក្រង់ពេញតួ…កាមេរ៉ាក្រោយ 3 គ្រាប់ ថតច្បាស់សមសួន និងមានសមត្ថភាពខ្ពស់កម្លាំងថ្ម 5,000 mAh ខ្លាំង… យូរ… អែមហួស…មើលវីដេអូ ហ្គែម ហ្វេសប៊ុក លេង Tik Tok និយាយពីម៉ាឆ្ងាញ់…ដោយមិនបាច់ព្រួយ។ បើតម្លៃវិញគឺថាម៉ាអែមម៉ង គឺត្រឹមតែ $145 តែប៉ុណ្ណោះ ខណៈដែល Samsung Galaxy A02 ដែលមានសមត្ថភាពអស្ចារ្យមិនធម្មតាមានតម្លៃត្រឹមតែ $119 ប៉ុណ្ណោះ!

This image has an empty alt attribute; its file name is photo_2021-02-19_08-30-13-1024x701.jpg

លក្ខណៈសម្បត្តិខាងក្រោមនេះ គឺអាចឱ្យលោកអ្នកធ្វើការសម្រេចចិត្តតែម្តង គឺបានក្នុងការជ្រើសរើសស្មាតហ្វូន ដែលបំពាក់បច្ចេកវិទ្យាទំនើប… និងមានលក្ខណៈពិសេសល្អលើសពីតម្លៃខ្លាំង…!

This image has an empty alt attribute; its file name is photo_2021-02-19_08-30-30.jpg
  • Galaxy A02s:
  • អេក្រង់៖ Infinity-V Display
  • ទំហំអេក្រង់៖ 6.5”
  • កាមេរ៉ាមុខ៖ 5 MP
  • កាមេរ៉ាក្រោយ 3 គ្រាប់៖ 13 MP + 2MP + 2MP
  • មេម៉ូរី (RAM)៖ 4GB
  • អង្គផ្ទុក៖ 64 GB (អាចបន្ថែមក្រៅបានរហូតដល់ 1T)
  • ល្បឿនដំណើរការ៖ SDM 450 (Octa1.8 GHz)
  • ថាមពលថ្ម៖ 5,000 mAh (កាន់ថ្មតាំងពីព្រឹកដល់យប់អាចធ្លាយដល់ព្រឹកស្អែកទៀត), សាកថ្មលឿន 15 W ជាមួយនឹង USB Type C 2.0
  • សេវា៖ 4G LTE
  • ពណ៌ 3 ជម្រើស៖ ខ្មៅ, ស, ខៀវ
  • Galaxy A02:
  • អេក្រង់៖ Infinity-V Display
  • ទំហំអេក្រង់៖ 6.5”
  • កាមេរ៉ាមុខ៖ 5 MP
  • កាមេរ៉ាក្រោយ 2 គ្រាប់៖ 13 MP + 2MP
  • មេម៉ូរី (RAM)៖ 3GB
  • អង្គផ្ទុក៖ 32 GB (អាចបន្ថែមក្រៅបានរហូតដល់ 1T)
  • ថាមពលថ្ម៖ 5,000 mAh
  • សេវា៖ 4G LTE
  • ពណ៌ 3 ជម្រើស៖ ខ្មៅ, ខៀវ, ក្រហម
This image has an empty alt attribute; its file name is photo_2021-02-19_08-30-34-1024x1024.jpg

*សូមបញ្ជាក់ថា Samsung Galaxy A02s និង A02 នេះ របស់ក្រុមហ៊ុន សាមសុង មានប័ណ្ណធានាត្រឹមត្រូវ អាចធ្វើបច្ចុប្បន្នភាពកម្មវិធីបាន និងមានដំឡើងក្តារចុចភាសាខែ្មរមកស្រាប់… ងាយស្រួលក្នុងការប្រើប្រាស់ខ្លាំងណាស់!

This image has an empty alt attribute; its file name is photo_2021-02-19_08-30-38-1024x880.jpg

សម្រាប់ព័ត៌មានបន្ថែមអតិថិជន ទាំងអស់អាចអញ្ជើញទៅ តេស្តផលិតផលផ្ទាល់នៅតាមបណ្តាហាងលក់ និងចែកចាយផលិតផល សាមសុង ផ្លូវការ ឬក៏អាចធ្វើការទំនាក់ទំនងសេវា បម្រើអតិថិជនដោយឥតគិតថ្លៃ តាមរយៈលេខ៖ 1800-203232!

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...