មកទទួលយក បទពិសោធន៍ថ្មីៗ បន្ថែមនៃ លក្ខណៈពិសេស ពីកំពូលបច្ចេកវិទ្យាកាមេរ៉ា Samsung Galaxy S21 ស៊េរី…!!

Date:

(ភ្នំពេញ) ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២១៖ អ្នកដែលតាមដាន និងនិយមប្រើប្រាស់នូវស្មាតហ្វូន និងកំពូលស្មាតហ្វូនប្រាកដជាបានដឹងទាំងអស់គ្នាពីកំពូលសមត្ថភាពនៃបច្ចេកវិទ្យារបស់ Samsung Galaxy S21 ស៊េរី ប្រចាំឆ្នាំ 2021 នេះ! ហើយមកទល់ពេលនេះយើងក៏មិនទាន់បានឃើញផលិតផលស្មាតហ្វូនណាដែលយកឈ្នះកំពូលសមត្ថភាពកាមេរ៉ាដ៏អស្ចារ្យបំផុតរបស់ សាមសុង ដែរ! ថ្ងៃនេះ ក្រុមហ៊ុន សាមសុង នឹងបង្ហាញជូនឱ្យកាន់តែច្បាស់បន្ថែមទៀតពីកំពូលសមត្ថភាពកាមេរ៉ាដែលបំពាក់នៅលើ Galaxy S21 Series!

This image has an empty alt attribute; its file name is photo_2021-02-25_09-39-27.jpg

Pro-Grade Camera និង Video នៃកំពូលស្មាតហ្វូន Galaxy S21 Series ដែលនឹងបង្ហាញពេលនេះរួមមានដូចជា៖ Portrait Mode ឬ កាលពីមុនយើងហៅថា Live Focus, Director’s View, Single Take និងចុងក្រោយគឺ Space Zoom 100X ដ៏អស្ចារ្យតែម្តង! ឥឡូវនេះសូមមកមើលពីលក្ខណៈសម្បតិ្តពិសេសលម្អិតទាំងអស់គ្នា!

This image has an empty alt attribute; its file name is photo_2021-02-25_09-39-28-2.jpg
  • Portrait Mode
    សម្រាប់មុខងារនេះកាលពីមុនយើងនិយមហៅថា Live Focus ដែលផ្តល់នូវ effect ពន្លឺច្រើនជម្រើសដើម្បីធ្វើឱ្យរូបភាពថត ភ្លឺច្បាស់ ស្អាតដូចធម្មជាតិ ដោយប្រើនូវបច្ចេកវិទ្យាវៃឆ្លាត AI ចុងក្រោយក្នុងការបែងចែកដាច់ពីគ្នារវាងវត្ថុ (Subject) និងផ្ទៃខាងក្រោយ (Background) ដូចជា៖
This image has an empty alt attribute; its file name is photo_2021-02-25_09-39-28.jpg
  1. ថតរូប Selfie ដូចធម្មជាតិ
  • AI face restoration: កាត់បន្ថយស្នាមព្រាល (Low light ឬក៏ Shaking)
  • Face Retouch: កែសម្រួលសាច់ផ្ទៃមុខ និងបន្ថែមភាពរស់រវើក
  • Selfie Color Tone: ផ្តល់ពណ៌ និងកែសម្រួលពណ៌លើរូបដែលបាន Selfie បែប (Cool / original / Warm)
    ដើម្បីប្រើមុខងារនេះសូមចុច៖ Camera -> Setting -> Selfie Color Tone រើសតាមការចង់បានជាការស្រេច!
  1. Effect ដូចថតក្នុងស្ទីតយ៉ូ (Studio)
    សម្រាប់មុខងារនេះយើងមាន 2 ជម្រើសដូចជា៖
  • Portrait lighting effect
  • Live Focus / video with pets
    ដើម្បីប្រើមុខងារនេះសូមចុច៖ Camera -> More -> Live Focus ជាការស្រេច!
  • Director’s View
    នេះជាមុខងារដ៏វៃឆ្លាតបំផុតតែមួយគ្មានពីរបស់ សាមសុង នៃពិភពស្មាតហ្វូនក្នុងលោក! មុខងារនេះផ្តល់នូវគុណភាពនៃការថតវីដេអូ និងផ្តល់នូវបទពិសោធន៍អស្ចារ្យនៃការថតវីដេអូដែលអាចឱ្យលោកអ្នកផ្លាស់ប្តូរ lens ទៅមក និង Preview តាមជ្រុងផ្សេងៗទៀត (Various angles) ក្នុងពេលតែមួយ!
  1. ផ្លាស់ប្តូរ Lens កាមេរ៉ាបានក្នុងពេលថត
  • Live thumbnail in various recording angles (Tele / Wide / Ultra-Wide + Active Track)
  1. របៀបថតថ្មីដូច Vlogger
  • Dual recording: ដំណើរការមុខងារកាមេរ៉ាទាំងមុខ និងក្រោយក្នុងពេលតែមួយ (Split View / PIP (Picture-in-picture) View
    ដើម្បីប្រើមុខងារនេះសូមចុច៖ Camera -> More -> Director’s View
  • Single Take
    (ចុចតែម្តងថតបានគ្រប់សកម្មភាព) មុខងារនេះនឹងបង្កើតរូបថតច្រើនប៉ុស្តិ៍ ច្រើនជ្រុង ( a variety of angles) និងវីដេអូ ដោយគ្រាន់តែចុចតែម្តង។ ដូច្នេះ AI នឹងធ្វើការងារយ៉ាងឆ្លាតវៃក្នុងការចាប់យករូបភាពស្អាតៗបំផុត 10 shot ក្នុង 1 វិនាទី ខណៈដែលពីមុនបានត្រឹមតែ 2 shot ក្នុង 1 វិនាទី! អ្វីដែលពិសេសសម្រាប់មុខងារនេះ AI នឹងយកចេញដោយស្វ័យប្រវត្តិនូវរូបណាដែលព្រាល មិនច្បាស់ ដោយទុកតែរូបណាដែលច្បាស់ស្អាតដោយបង្កើតជា “Collage” និង Best Clip នៃ “Highlight Videos”, Dynamic slow-mo (Jump, Dance, Run…), និង Scene Relighting (scene only)
    ដើម្បីប្រើមុខងារនេះសូមចុច៖ Camera -> អូសរកមុខងារ Single Take លើអេក្រង់ ជាការស្រេច!
  • Space Zoom
    មុខងារនេះអាចឱ្យលោកអ្នកទាញយករូបភាពនៅចម្ងាយឆ្ងាយ 100 ដង នៃការមើលឃើញនៃភ្នែក (100X of naked eyes) កាន់តែលម្អិតជាងមុន ច្បាស់ជាងមុន ទោះបីជាដៃរបស់អ្នករង្គើ ញ័រក៏ដោយជាមួយនឹងមុខងារ Zoom Lock!
  1. Tele Lens ពីរគ្រាប់
  • Optical 3x និង Optical 10x (Dual Folded) រួមបញ្ចូលគ្នា អាចធ្វើការផ្លាស់ប្តូរ Lens ទៅតាមកម្រិត zoom ដែលបានកំណត់!
  1. Focus ដោយស្វ័យប្រវត្តិ និងឈ្លាសវៃបំផុត
  • ការ Focus កាន់តែមានភាពជាក់លាក់ជាមួយ Laser AF និង Dual Pixel AF នៅគ្រប់កម្រិតនៃការ Zoom!
  • Close-up macro shot: ធ្វើការផ្លាស់ប្តូរយ៉ាងលឿនទៅប្រើ Ultra-Wide lens នៅពេលដែលយើងថតក្នុងចម្ងាយ 10 cm!
    សរុបទៅទាំងអស់នេះជាចំណុចខ្លាំងបំផុតរបស់បច្ចេកវិទ្យាកាមេរ៉ារបស់ក្រុមហ៊ុន សាមសុង និងធ្វើឱ្យស្តេចកំពូលស្មាតហ្វូន Samsung Galaxy S21 Series អស្ចារ្យគ្មានគូប្រៀបឡើយ!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមបណ្តាដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...