“គោជល់ លេខនាំសំណាង” សន្សំក្រវិលកំប៉ុង កាន់តែច្រើន ឱកាសឈ្នះរង្វាន់ ក៏កាន់ច្រើន ពីភេសជ្ជៈប៉ូវកម្លាំង គោជល់

Date:

ថ្មីទៀតហើយ! កម្មវិធី «គោជល់លេខសំណាង» សន្សំក្រវិលកំប៉ុង កាន់តែច្រើន ឱកាសឈ្នះរង្វាន់ ក៏កាន់ច្រើន! ភេសជ្ជៈប៉ូវកម្លាំងគោជល់ ផ្តល់រង្វាន់ដ៏មហាសាល ដល់អតិថិជនរបស់ខ្លួន ដែលតែងតែគាំទ្រ ក៏ដូចជាជាវភេសជ្ជៈប៉ូវកម្លាំង គោជល់ យកទៅពិសារ។

ទស្សនាការផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៥:៤៥នាទី ដល់ម៉ោង ៦:០០ល្ងាច ដើម្បីផ្ទៀងផ្ទាត់លេខ ៨ ខ្ទង់នៅលើក្រវិលកំប៉ុងភេសជ្ជៈ គោជល់ របស់លោកអ្នក ដើម្បីឈ្នះទឹកប្រាក់ចំនួន ១០.០០០ដុល្លា (មួយម៉ឺនដុល្លារ) និងធ្វើការផ្ទៀងផ្ទាត់លេខ ៤ ខ្ទង់នៅខាងចុង នៅលើក្រវិលកំប៉ុង ភេសជ្ជៈ គោជល់ ដើម្បីឈ្នះទឹកប្រាក់ ១០ដុល្លារ (ដប់ដុល្លារ)។

កម្មវិធីចាប់រង្វាន់ នឹងចាប់ផ្តើមនៅថ្ងៃទី២ ខមេសា ២០២១ នេះ ដូច្នេះសូមអតិថិជន របស់ភេសជ្ជៈ ប៉ូវ កម្លាំងគោជល់ តាមដានលទ្ធផលនៃការចាប់រង្វាន់ តាមរយៈការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ លោកអ្នកក៏អាចផ្ទៀងផ្ទាល់លទ្ធផលតាមរយៈ ហ្វេសប៊ុកផេកRed Bull Facebook Page បានផងដែរ។ ស្កែនលេខកូដ QR នៅនឹងទីតាំងដែលលោកអ្នក បានជាវភេសជ្ជៈ គោជល់ ឬសាកសួរព័ត៌មានអ្នកលក់រាយដែលនៅក្បែរអ្នក។

ប្រសិនបើសប្តាហ៍នេះ អ្នកមិនបានឈ្នះ សូមកុំបោះចោលក្រវិលកំប៉ុងរបស់អ្នក អោយសោះ ព្រោះលោកអ្នកនៅតែមានឱកាសឈ្នះនៅសប្តាហ៍ក្រោយៗទៀត រហូតដល់បំណាច់ឆ្នាំ ២០២១ ។

ប្រញាប់ឡើង! ចាប់ផ្តើមសន្សំ ក្រវិលកំប៉ុងភេសជ្ជៈ គោជល់ ដែលមានពាក្យ “អរគុណ” ឥឡូវនេះ សន្សំកាន់តែច្រើន នោះលោកអ្នក នឹងមានឱកាស ឈ្នះរង្វាន់កាន់តែច្រើន ពីកម្មវិធី “គោជល់លេខសំណាង”។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ Facebook Page: Red Bull Cambodia ឬចូលទៅកាន់គេហទំព័រ www.rbluckynumber.com ។

សូមបញ្ជាក់ដែរថា សម្រាប់អ្នកឈ្នះរង្វាន់ ទី១ទឹកប្រាក់ ១០,០០០ ដុល្លារ (មួយម៉ឺនដុល្លារ) សូមទំនាក់ទំនងមកកាន់ លេខទូរស័ព្ទ ០៧៧៥៩៩ ៨៥៩ ដើម្បីទទួលរង្វាន់។ ដោយឡែកសម្រាប់ អ្នកដែលឈ្នះរង្វាន់ ទី២ទឹកប្រាក់ ១០ ដុល្លារ (ដប់ដុល្លារ) សូមយកទៅប្តូរ នៅដេប៉ូគោជល់ ដែលនៅជិតលោកអ្នកបំផុត។ សូមភ្ជាប់មកជាមួយ នូវក្រវិល កំប៉ុងភេសជ្ជៈ គោជល់ មានពាក្យ «អរគុណ» ដែលត្រូវរង្វាន់ នៅពេលលោកអ្នក មកបើកយករង្វាន់៕

ទស្សនាវីដេអូខ្លីសូមចុច៖

https://fb.watch/4jMkKFQOZy/

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...