ឧកញ៉ា ទៀ វិចិត្រ ជួយបញ្ជូន ស្ត្រីសម្រាលកូនម្នាក់ ពីកោះរ៉ុង មកដល់កំពង់ផែរ ទាន់ពេលវេលា តាមរយៈអូប័រពេទ្យ ១គ្រឿង របស់ក្រុមហ៊ុន GTVC

Date:

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងជាង ​១២រសៀល លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រ ពេទ្យ១គ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រី ជាប្រពលរដ្ឋ រស់នៅក្រុងកោះរ៉ុង កំពុងឈឺពោះសម្រាលកូន ឲ្យទាន់ពេលវេលាន មកកំពង់ផែរខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត​ ។

លោកឧកញ៉ា ទៀ វិចិត្រ បានលើកឡើងថា ស្រ្តីដែលឈឺពោះ សម្រាលកូននោះមាន ឈ្មោះ យឹម ស្រីនាង អាយុ២២ឆ្នាំ មានប្តីឈ្មោះ ប៉ែន ទិតសបុណ អាយុ៣០ឆ្នាំ ជាប្រជាពលរដ្ឋ រស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

បច្ចុប្បន្ន ស្រ្តីឈឺពោះសម្រាលកូន ត្រូវបានបញ្ជូន​ តាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្ត របស់ក្រុមការងារ GTVC ដើម្បីយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Vietjet ប្រកាសពីកិច្ចព្រមព្រៀងដែលមានតម្លៃរាប់ពាន់លានដុល្លារ ក្រោមវត្តមានថ្នាក់ដឹកនាំកំពូលៗនៃប្រទេសវៀតណាម និងសហរដ្ឋអាមេរិក

ភ្នំពេញ៖ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ – ក្រុមហ៊ុន Vietjet បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រជាច្រើនជាមួយសាជីវកម្ម និងស្ថាប័នហិរញ្ញវត្ថុឈានមុខគេរបស់សហរដ្ឋអាមេរិក...

មិត្តហ្វូន 17ឆ្នាំ នៃការផ្សារភ្ជាប់ដ៏មានន័យ បោះជំហានចូលក្នុងយុគសម័យ 5G ដ៏រំភើបអស្ចារ្យ

ក្នុងរយៈពេល 17 ឆ្នាំ នៃការស្ថាបនា និងការលូតលាស់ឥតឈប់ឈរ ក្រុមហ៊ុន មិត្តហ្វូន (Metfone) បានពង្រឹងជំហរយ៉ាងរឹងមាំក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍...