event

ការប្រកួតដ៏កក្រើក FUNMATCH បានបិទបញ្ចប់ យុទ្ធនាការ ដ៏អស្ចារ្យរបស់ MOBILE LEGENDS: BANG BANG 515 ePARTY

ភ្នំពេញ, ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២១ – យុទ្ធនាការដ៏អស្ចារ្យរបស់ Mobile Legends: Bang Bang 515 eParty ក្នុងឆ្នាំនេះបាននាំមកនូវ ភាពសប្បាយរីករាយ និងអារម្មណ៍ រំភើបសម្រាប់អ្នកគាំទ្រ និងអ្នកចូលចិត្តលេងហ្គេម ក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រោយការចេញវីដេអូតន្រ្តី MV បទចម្រៀង «រួមគ្នា» កាលពីសប្ដាហ៍មុន ដោយចូលរួមសម្ដែង ដោយក្រុមតារាល្បីៗ កំពុងពេញនិយម G-Devith Henaa និង Oun រហូតមកដល់ចុងសប្ដាហ៍ នៃការប្រកួត Funmatch ដែលដឹកនាំដោយ សិល្បករទាំង៣រូប បានបង្កើតក្រុមរៀងៗខ្លួន រួមមានក្រុម Chou ក្រុម Selena និងក្រុមBrody ដោយមានអ្នកលេងហ្គេមឆ្នើមៗ នៅកម្ពុជាចូលរួមផងដែរ យុទ្ធនាការ Mobile Legends: Bang Bang 515 eParty បាននាំយកភាពសប្បាយរីករាយ និងព្រឹត្តិការណ៍ ដ៏កក្រើកឥតឈប់ឈរ។

ការប្រកួត Funmatch គឺជាព្រឹត្តិការណ៍ចុងបញ្ចប់ដ៏កក្រើក នៃយុទ្ធនាការ Legends: Bang Bang 515 eParty ដែលជំរុញឲ្យមានជ័យជំនះ ដ៏អស្ចារ្យជាមួយគ្នា។ ព្រឹតិ្តការណ៍ការប្រកួតនេះ បានបង្ហាញនូវសមត្ថភាព នៃក្រុមនិម្មិត Mobile Legends: Bang Bang នៃក្រុម S.T.U.N. ដែលមានន័យថា រឹងមាំ យុទ្ធវិធី សាមគ្គីភាព និងនវភាព។

G-Devith ដែលដឹកនាំក្រុមរបស់គាត់ ក្នុងតួអង្គ Chou ហើយជាតារាចម្រៀងនាំមុខ ក្នុងក្រុម S.T.U.N. បានបង្ហាញជំនាញ សិល្បៈក្បាច់គុនខ្លះៗ របស់គាត់ ពេលដែលគាត់ដេញតាម សត្រូវរបស់គាត់ និងបង្ហាញជំនាញ ការលេងដ៏ប៉ិនប្រសប់របស់គាត់។

ទន្ទឹមនឹងពេលជាមួយគ្នានេះ Oun បានសម្ដែងជាតួអង្គ Brody ដឹកនាំក្រុមរបស់គាត់ និងបើកប្រតិបត្ដិការណ៍ប្រយុទ្ធយ៉ាង សន្ធឹកសន្ធាប់ទៅលើសត្រូវ ខណៈពេលដែល Henaa សម្ដែងជាតួអង្គ Selena បង្ហាញជំនាញវេទមន្ត វាយសម្រុករបស់នាង ជាមួយនិងការប្រយុទ្ធដ៏កាចសាហាវ ក្នុងសមរភូមិប្រយុទ្ធ។

ប៉ុន្តែនៅទីបញ្ចប់ក្រុម Selena ដែលដឹកនាំដោយ Henaa និងsuper group Impunity KH របស់នាងបានយកឈ្នះ ក្នុងការប្រកួតនៅថ្ងៃនេះ និងបានដើរចេញជាមួយ និងជោគជ័យដ៏អស្ចារ្យ ហើយទទួលបានរង្វាន់ទូរស័ព្ទ realme 8 និងកាសអត់ខ្សែផងដែរ។ សាកសមបំផុត សម្រាប់ការប្រកួតដ៏អស្ចារ្យ របស់ Mobile Legends: Bang Bang!

Henaa ដែលជាប្រធានក្រុមជ័យលាភី បាននិយាយថា“ខ្ញុំមានអារម្មណ៍ថារំ ភើប មែន ទែន ហើយខ្ញុំក៏អរគុណដល់កូន ក្រុមខ្ញុំមែន ទែន ដែលបានចូលរួមសហការគ្នា បានយ៉ាងល្អ ដែលធ្វើ អោយ យើងឈ្នះ។ អ្នក ដែល ស្នេហាវិស័យកីឡា E-Sport នេះផងដែរ ចា៎ អាចចូលរួមលេងហ្គេម Mobile Legends: Bang Bang នេះទាំងអស់គ្នា នឹងអាចបង្កើតមិត្តភាព បង្កើតភាពស្និទ្ធស្នាលផ្សេងៗ ហើយនិងជួយឲ្យបាត់ស្ត្រេស ក្នុងអំឡុងពេលកូវីដនេះផងដែរ យើងអាចនៅផ្ទះ លេងហ្គេមនេះទៅ ក៏មានសុវត្ថិភាពផងដែរ។”

រីឯ Naiker ដែលជាសមាជិកក្រុម Impunity KH របស់ Henaa វិញ បានបង្ហាញអារម្មណ៍រំភើប ក្រោយទទួលបានជ័យជម្នះថា “ខ្ញុំពិតជាមានអារម្មណ៍ សប្បាយរីករាយណាស់ ដែលមានឱកាស ចូលរួមជាមួយនឹង Funmatch ជាពិសេសថ្ងៃនេះ យើងបានលេង ជាលក្ខណៈចម្រុះ ជាមួយ MLBB gamers ដែលល្បីៗនៅកម្ពុជា ដែលពួកយើងកំរ នឹងមានឱកាសនេះណាស់ ព្រោះតែយើងភាគច្រើន រវល់នឹងការងាររៀងៗខ្លួន។ ថ្ងៃនេះ ពួកយើងសប្បាយមែនទែន ហើយសំខាន់ បានឈ្នះរង្វាន់ធំទៀត។ សូមអរគុណទៅ Moonton ជាខ្លាំងដែលបានបង្កើតកម្មវិធី Funmatch នេះ ពួកយើងសង្ឃឹមថានឹងមាន ឱកាសក្រោយៗ ដើម្បីចែករំលែក ភាពសប្បាយទៅដល់ អ្នកគាំទ្រ និង លេង Mobile Legends: Bang Bang នៅកម្ពុជា៕”

យុទ្ធនាការ Mobile Legends: Bang Bang 515 eParty ក្នុងឆ្នាំនេះ ទទួលបានជោគជ័យដ៏សម្បើម ដោយមានការគាំទ្រពីដៃគូ និងភាគីចូលរួមជាច្រើន។ មានអ្នកលេងហ្គេមឆ្នើមៗនៅកម្ពុជា ហើយនិង KOLs ជាង ៣០ នាក់ ដូចជា Ice Frogz, Paragon និង Atev បានចូលរួម ដើម្បីដឹកនាំភាពសប្បាយរីករាយនេះ ហើយ G-Devith, Henaa និង Oun បានបង្កើត ក្រុមតន្រ្តី Mobile Legends: Bang Bang ដោយបានចេញវីដេអូតន្រ្តី(MV) ឈ្មោះថា «រួមគ្នា» ឫ (Together) ដែលមាន អ្នកចូលមើលជិត ១ លានដង លើវីដេអូតន្រ្តី(MV)ជាភាសាខ្មែរ នៅពេលចេញផ្សាយ។

យីហោក្រុមហ៊ុន ដូចជា Cellcard, Smart, Metfone, realme និង Codashop ក៏ជាដៃគូគន្លឹះ ដែលជួយនាំយកភាពជោគជ័យ មកកាន់យុទ្ធនាការ Mobile Legends: Bang Bang 515 eParty។ ចាប់ពីការដាក់បទចម្រៀង «រួមគ្នា» នៃក្រុម S.T.U.N. លើកម្មវិធី Pleng របស់ក្រុមហ៊ុន Smart រហូតដល់ ការផ្សព្វផ្សាយ របស់ក្រុមហ៊ុន Cellcard អំពីការប្រកួត Funmatch និងរង្វាន់ដែលផ្ដល់ជូន ក្នុងសហគមន៍ និងដៃគូផ្ដល់រង្វាន់ សម្រាប់ក្រុមឈ្នះពីក្រុមហ៊ុន Realme កញ្ចប់កាដូហ្គេមលេង Mobile Legends ពីក្រុមហ៊ុន Metfone និងការគាំទ្រពីភ្នាក់ងារថ្នាក់តំបន់ ដែលក្រុមហ៊ុន Moonton បានសហការជាមួយ ដើម្បីនាំយកនូវអ្វីដែលល្អបំផុត ក្នុងយុទ្ធនាការ ៥១៥ ឆ្នាំនេះ។ នេះពិតជាកិច្ចខិតខំប្រឹងប្រែង នៃក្រុមការងារពិតប្រាកដមែន។

ជាមួយនឹងយុទ្ធនាការ Mobile Legends: Bang Bang 515 eParty កំពុងបិទវគ្គបញ្ចប់ ការរៀបចំគម្រោងត្រូវបានពិភាក្សា សម្រាប់ឆ្នាំក្រោយជាមួយអ្នកគាំទ្រ ទូទាំងពិភពលោក ដែលទន្ទឹងរង់ចាំព្រឹត្តិការណ៍ ដ៏អស្ចារ្យមួយទៀត។
សម្រាប់ព័ត៌មានចុងក្រោយបំផុត សូមបន្តធ្វើបច្ចុប្បន្នភាពតាមរយៈទំព័រហ្វេសប៊ុក និងគេហទំព័រផ្លូវការរបស់ Mobile Legends: Bang Bang នៅកម្ពុជា

To Top