អតិថិជនថ្មី eWallet របស់ក្រុមហ៊ុន ទ្រូម៉ាន់នី អាចទទួលបាន ការហៅទូរស័ព្ទ ចេញដោយឥតគិតថ្លៃ

Date:

ការផ្តល់ជូនការបង្វិលប្រាក់ ជូនវិញ ១០០% អាចមានន័យថាជាការ “ហៅទូរស័ព្ទចេញ ដោយឥតគិតថ្លៃ” រយៈពេលមួយខែ ​សម្រាប់អ្នកប្រើប្រាស់ថ្មី​​នៃកម្មវិធី eWallet របស់ក្រុមហ៊ុន ទ្រូម៉ាន់នី។

ការផ្តល់ជូននេះ ដែលមានសុពលភាព ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ គឺសម្រាប់អតិថិជនថ្មី នៃកម្មវិធី eWallet របស់ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលប្រើប្រាស់ ដើម្បីទូទាត់ការចំណាយ លើការបញ្ចូលទឹកប្រាក់ ក្នុងទូរស័ព្ទដៃរបស់ពួកគេ ដោយប្រើប្រាស់កម្មវិធី TrueMoney Wallet។ សាច់ប្រាក់ដែលបានចំណាយ លើការបញ្ចូលទឹកប្រាក់ទូរស័ព្ទនេះ នឹងត្រូវបានបង្វិលជូនវិញ ទៅកាន់កម្មវិធី TrueMoney Wallet របស់អតិថិជនភ្លាមៗ។

លោកស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានថ្លែងថា៖ “នៅក្រុមហ៊ុន ទ្រូម៉ាន់នី យើងតែងតែងស្វែងរកវិធីផ្សេងៗ ដើម្បីបន្ថែមតម្លៃ ដល់អតិថិជនរបស់យើង។

យើងក៏ចង់លើកទឹកចិត្ត ដល់អតិថិជនរបស់យើងផងដែរ ឱ្យធ្វើការទូទាត់ការចំណាយ តាមអនឡាញឱ្យបានច្រើន តាមដែលអាចធ្វើបាន ពីព្រោះវាគឺជាមធ្យោបាយទូទាត់ ការចំណាយដែលមានសុវត្ថិភាព និងប្រសិទ្ធភាពជាង”។

ការបង្វិលប្រាក់ ត្រលប់មកវិញនេះ គឺសម្រាប់គ្រប់បណ្តាញទូរស័ព្ទចល័ត ទាំងអស់នៅកម្ពុជា។

លោកស្រី ឃួន ហ្រ្វង់តារា បានបន្ថែមថា៖ “តាមរយៈការផ្តល់ជូនការបង្វិលប្រាក់ ជូនវិញភ្លាមៗ ទៅឱ្យអតិថិជនរបស់យើង យើងកំពុងផ្តល់ជូនអតិថិជនថ្មី របស់យើងនូវការហៅទូរស័ព្ទ ចេញដោយឥតគិតថ្លៃ រយៈពេលមួយខែ។ នេះគឺគ្រាន់តែមធ្យោបាយ មួយបន្ថែមទៀត​ប៉ុណ្ណោះ ដែលយើងអាច ជួយអតិថិជនរបស់យើង​​ បា​នក្នុងអំឡុងពេលដ៏លំបាកនេះ”។

ចាប់តាំងពីចាប់ផ្តើម ប្រតិបត្តិការ ក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើតបណ្តាញភ្នាក់ងារ បច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុត នៅក្នុងប្រទេសកម្ពុជា។ យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី ក្រុមហ៊ុនមានបណ្តាញ ភ្នាក់ងារជាង ១ម៉ឺនភ្នាក់ងារ ដែលផ្តល់សេវាហិរញ្ញវត្ថុ ដល់អ្នកប្រើប្រាស់ នៅគ្រប់ទីកន្លែងទាំងអស់ នៅកម្ពុជា ដែលមិនទាន់មានសេវាធនាគារ។

ក្នុងនាមជាក្រុមហ៊ុន បច្ចេកវិទ្យាហិរញ្ញវត្ថុ ដ៏ល្បីឈ្មោះបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារជាង ៦៥.០០០ភ្នាក់ងារ ដែលផ្តល់សេវា ដល់អ្នកប្រើប្រាស់ ៤០លាននាក់ នៅក្នុងប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រ ផ្នែកបច្ចេកវិទ្យាពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន អាលីបាបា ផងដែរ ដែលជួយផ្គត់ផ្គង់ សេវានិងបច្ចេកវិទ្យា ហិរញ្ញវត្ថុទំនើបៗដ៏មានសុវត្ថិភាពខ្ពស់។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ៊្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រង របស់ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការ របស់ក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុ Ant Financial របស់ក្រុមហ៊ុនអាលីបាបា៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet លក់សំបុត្របញ្ចុះតម្លៃចាប់ពី ០ ដុល្លារ ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់កោះ Con Dao ដែលជាកោះឋានសួគ៍របស់វៀតណាម

ភ្នំពេញ៖ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងអបអរសាទរការបន្តសេវាកម្មហោះហើរដោយផ្ទាល់របស់ខ្លួនពីទីក្រុងហាណូយ...

ក្រុមហ៊ុន Vietjet ផ្តល់ជូនកាដូ SkyFi eSIM​ ឥតគិតថ្លៃដល់អ្នកដំណើរអន្តរជាតិក្នុងរដូវកម្សាន្តចុងឆ្នាំនេះ

ភ្នំពេញ៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ - ក្នុងរដូវកម្សាន្តចុងឆ្នាំនេះ ក្រុមហ៊ុន Vietjet មានសេចក្តីសោមនស្សរីករាយក្នុងការធ្វើដំណើរកម្សាន្តរបស់លោកអ្នកកាន់តែមានផាសុកភាព...

Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា

Metfone និង Cisco បានបង្កើតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាផ្លូវការ ដើម្បីនាំយកដំណោះស្រាយ បច្ចេកវិទ្យាទំនើបមកកាន់ទីផ្សារកម្ពុជា។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលជាសញ្ញានៃការផ្លាស់ប្តូររបស់ Metfone...