រដ្ឋបាលខេត្តឧត្តរមានជ័យ ទទួលឧបករណ៍ សំភារៈ ពីក្រុមហ៊ុន សាន ហ៊ាង (កម្ពុជា) ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ.១៩

Date:

ភ្នំពេញ៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំង ជំងឺកូវីដ.១៩ រួមទាំងអភិបាលរងខេត្ត នៅព្រឹកថ្ងៃទី០២ខែ កក្កដាឆ្នាំ២០២១នេះ  បានអញ្ជើញចូលរួម ទទួលអំណោយជាឧបករណ៍ និងសំភារៈពីរ ក្រុមហ៊ុន សាន ហ៊ាង (កម្ពុជា) ដែលបានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ ១៩ ខណៈកម្ពុជា និងខេត្តឧត្តរមានជ័យ កំពុងស្ថិតក្នុងដំណាក់កាលរួមគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។

ឆ្លៀតក្នុងឱកាសនោះ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងអំណរអរគុណនិងជូនពរដល់ លោក នាយកក្រុមហ៊ុន សាន ហ៊ាង (កម្ពុជា) ដែលបានឧបត្ថម្ភគាំទ្រដល់គណៈកម្មការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ.១៩ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ហើយក៏ជាការជួយរំលែកទុក្ខលំបាកនិងការខ្វះខាតរបស់បងប្អូន ប្រជាពលករចំណាកស្រុក ក៏ដូចជាអ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលកំពុងធ្វើចត្តាឡីស័កផងដែរ។

ពិធីប្រគល់ឧបករណ៍ និងសំភារៈ នេះដឹកនាំដោយលោក ពៅ ធួន តំណាងក្រុមហ៊ុន សាន ហ៊ាង កម្ពុជា រួមទាំងសហការី  ដោយមានសំភារៈរួមមាន ម៉ាស៊ីនវាស់កំដៅនិងបាញ់អាកុល  ចំនួន២៥ . ម៉ាស ចំនួន៤៧៨ប្រអប .អាកុល ចំនួន១២០ដប .ជែលលាងដៃចំនួន ១១៧ដប .ជែលធុងចំនួន២៩ធុង .ទឹកសិទ្ធកម្ពុជា ២០០កេះ .អង្ករ ចំនួន ៣ តោន៕

Share post:

spot_imgspot_img

Popular

More like this
Related

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...