ក្រុមហ៊ុន ទ្រូម៉ាន់នី សហការ​ជាមួយគ្រឹះ​ស្ថាន ​មីក្រូហិរញ្ញវត្ថុហ្វូណន ភីអិលស៊ី ផ្តល់ជូន​សេវា ​បង់សង​ប្រាក់​កម្ចី​ ដោយ​មិនគិត​ថ្លៃសេវា

Date:

ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន​បច្ចេកវិទ្យាហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា បានសហការ​ជាមួយគ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី (ហ្វូណន) ដែលជា​​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុឈាន​មុខ​គេមួយ​នៅកម្ពុជា ដើម្បី​ផ្តល់ជូន​សេវា​បង់សង​ប្រាក់​កម្ចី​ដោយ​មិនគិត​ថ្លៃសេវា។

ប្រូម៉ូសិនដែលផ្តល់ជូនការ​លើក​លែង​ថ្លៃសេវា​​ជាមួយ ហ្វូណន នេះ មាន​សុពលភាព​​ចំពោះ​អតិថិជន​ដែល​បង់សង​ប្រាក់​កម្ចីជូន ​ ហ្វូណន តាមរយៈ​ភ្នាក់ងារ​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី។ ការ​ផ្តល់​ជូនសេវា​ដោយ​មិនគិត​ថ្លៃ​សេវា​នេះ​មានសុពលភាព​ចាប់ពី​ថ្ងៃ​​ជូនដំណឹង​នេះ​រហូត​ដល់​ដំណាច់​ខែ​កញ្ញា ឆ្នាំ​២០២១។

លោក ឃូ ប៊ុនទ្រី ប្រធាននាយកប្រតិបត្តិរបស់ ហ្វូណន បានថ្លែង​ថា៖ “នេះគឺជា​គំនិតផ្តួចផ្តើម​រួម​គ្នា​មួយ​ដែល​ផ្តល់អត្ថ​ប្រយោជន៍​ដល់​ទាំង​អតិថិជន​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី និងអតិថិជន​របស់ ហ្វូណន។ ហ្វូណន ចាំបាច់​ត្រូវ​ព​ង្រីក​បណ្តាញ​នានា​ដើម្បី​​បម្រើ​សេវា​ជូន​ដល់​អតិថិជន​របស់​ខ្លួន​នៅ​គ្រប់ទីកន្លែង និង​គ្រប់ពេលវេលា។ ជា​ពិសេស​ វាធ្វើ​ឱ្យអតិថិជន​របស់​យើង​កាន់​តែ​មានភាព​ងាយស្រួល និង​កាត់បន្ថយការចំណាយ ដូច​ដែល​ ហ្វូណន សហការជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី​ នៅថ្ងៃនេះ​អ៊ីចឹង”។

លោក​បានបន្ថែមថា គំនិត​ផ្តួចផ្តើម​នេះ​គឺជា​កិច្ចប្រឹងប្រែង​រួមគ្នា​មួយ​ដោយ ហ្វូណន និង​ក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បី​​​ធ្វើ​ឱ្យការ​បង់សង​ប្រាក់​កម្ចី​កាន់តែ​មានភាពងាយ​ស្រួល​សម្រាប់អតិថិជន​ តាមរយៈការ​កាត់បន្ថយ​ការ​ចំណាយ​ពេល​វេលា​ធ្វើដំណើរ​​ទៅកាន់សាខា​​របស់ ​ហ្វូណន។ យុទ្ធនាការ​នេះ​ក៏​មាន​បំណងពង្រីក​ម៉ោង​ធ្វើការ​ផងដែរ​ ដែលក្នុងអំឡុងពេល​នេះ អតិថិជន​អាច​ធ្វើ​ការ​ទូទាត់​ការ​ចំណាយ​ និងការបង់សង​ប្រាក់​​កម្ចី​ជូន ហ្វូណន។

លោក​ស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាគ្រប់​គ្រង​ផ្នែក​​យុទ្ធសាស្រ្ត​របស់​​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បាន​ថ្លែង​ថា៖ “អតិថិជន​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី ជាញឹកញាប់​បង្កើត​​ការទុកចិត្ត និង​ស្គាល់​ភ្នាក់ងារ​ទ្រូម៉ាន់នី​នៅក្នុង​មូលដ្ឋានរបស់ពួកគេ​ច្បាស់។ តាមរយៈការ​បន្ថែម​សេវា​ទូទាត់ការ​ចំណាយ និង​​បង់សង​ប្រាក់​កម្ចី​បែប​នេះ​តាម​បណ្តាញ​ភ្នាក់ងារ​ដ៏ធំ​របស់​យើង​ យើង​កំពុង​ផ្តល់​ជូន​សេវា​មួយ​ទៅកាន់​អតិថិជន​របស់​គ្រឹះ​ស្ថាន​​មីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី ព្រមទាំង​អ្នកប្រើប្រាស់​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី ផ្ទាល់​របស់​យើង​​ផង​ដែរ”។

ចាប់តាំង​ពីចាប់​ផ្តើម​ប្រតិបត្តិការ​​ក្នុង​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​២០១៦ មក ក្រុមហ៊ុន​ ទ្រូម៉ាន់នី បាន​បង្កើត​បណ្តាញ​ភ្នាក់ងារ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​ធំបំផុត​នៅ​ក្នុងប្រទេស​កម្ពុជា។

យោងតាម​ក្រុមហ៊ុន ទ្រូម៉ាន់នី ក្រុមហ៊ុន​មានបណ្តាញ​​ភ្នាក់ងារជាង ១ម៉ឺន​ភ្នាក់ងារ ដែល​ផ្តល់សេវា​ហិរញ្ញវត្ថុ​ដល់​​​អ្នក​ប្រើប្រាស់​​នៅ​​គ្រប់​ទីកន្លែង​ទាំង​​អស់នៅកម្ពុជា​ដែលមិនទាន់មាន​សេវាធនាគារ។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរ​ប្រាក់​ក្នុង​ស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ​តាម​ទូរស័ព្ទ​ស្មាតហ៊្វូន និង​តាម​ភ្នាក់ងារ៕

Share post:

spot_imgspot_img

Popular

More like this
Related

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...

ធ្វើដំណើរទៅកាន់ប្រទេសវៀតណាមជាមួយ Vietjet ទទួលបានការបញ្ចុះតម្លៃសំបុត្រពិសេស និងមានឱកាសឈ្នះរង្វាន់មាស

ភ្នំពេញ​៖ ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៦​ ក្រុមហ៊ុនអាកាសចរណ៍ Vietjet សូមអញ្ជើញអ្នកដំណើរពីប្រទេសកម្ពុជា...