ឧកញ៉ា ទៀ វិចិត្រ​ បញ្ជូនក្រុមសង្គ្រោះ GTVC ចេញអូប័រពេទ្យល្បឿនលឿន យកស្រ្តីមានផ្ទៃពោះម្នាក់ ដួលនៅកោះរ៉ុងសន្លឹម មកដីគោក ដើម្បីសង្គ្រោះ ឲ្យទាន់ពេលវេលា

Date:

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ​ យុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជូនក្រុមការងារ សង្គ្រោះក្រុមហ៊ុន​ GTVC និងអូប័រពេទ្យល្បឿនលឿន ទៅទទួលយកស្រ្តី មានផ្ទៃពោះម្នាក់ វិលមុខរអិលដួល នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បញ្ជូនយកមកជួយសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្របពេលដែលសមុទ្រមានភ្លៀង ខ្យល់និងរលកខ្លាំង។

ស្រ្តីរងគ្រោះមានឈ្មោះ សែត ចន្ថា ភេទស្រី អាយុ២៥ឆ្នាំ ត្រូវបានដឹកតាម អូប័រពេទ្យល្បឿនលឿន មកដល់ដីគោក ក្រុងព្រះសីហនុ និងបានដឹកបន្ត តាមរថយន្តសង្គ្រោះ​ ក្រុមហ៊ុន GTVC របស់លោកឧកញ៉ាផ្ទាល់ យកទៅសង្រ្គោះ នៅមន្ទីពេទ្យបង្អែក ខេត្តព្រះសីហនុ នៅល្ងាចថ្ងៃដដែល។

លោកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងបន្ថែមថា បច្ចុប្បន្នដើម្បីងាយស្រួល ក្នុងការជួយសង្គ្រោះ ពលរដ្ឋដែលត្រូវការសង្គ្រោះបន្ទាន់ ក្រៅពីអូប័រពេទ្យល្បឿនលឿន លោកឧកញ៉ា ក៏បានទិញរថយន្តសង្គ្រោះថ្មី និងទំនើបសេរីឆ្នាំ២០២១ មួយគ្រឿងទៀត មកបម្រើការងារជួយសង្រ្គោះ ប្រជាពលរដ្ឋផងដែរ៕

Share post:

spot_imgspot_img

Popular

More like this
Related

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...

ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ថ្ងៃទី១ ចាប់ផ្តើមហើយ

 ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ដែលរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងវិនិយោគកម្ពុជា ចិន និងបណ្តាប្រទេសមួយចំនួនទៀតបានចាប់ផ្តើមហើយ។ ព្រឹត្តការណ៍នេះបានធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ArJuna Hotel...