ពិធីសម្ពោធជាផ្លូវការ ការិយាល័យលក់ 6A របស់ បុរី ហ្គោលដេន ផាក គម្រោង ដឹណេតឆឺរ៉ល

Date:

បុរី ហ្គោលដេន ផាក បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ការិយាល័យលក់ 6A នៅថ្ងៃទី 08 ខែកញ្ញា ឆ្នាំ2021 ដើម្បីបង្កើនភាពងាយស្រួល ជូនដល់អតិថិជន ក្នុងការអញ្ជើញមកទស្សនា ទីតាំងការដ្ឋានដោយផ្ទាល់ របស់គម្រោង ដឹណេតឆឺរ៉ល ។

ដូច្នេះអតិថិជនអាចអញ្ជើញមក ទទួលការប្រឹក្សាព័ត៌មានលម្អិតផ្ទាល់ ជាមួយនឹងអ្នកប្រឹក្សាផ្នែកលក់ នៅការិយាល័យលក់របស់ បុរី ហ្គោលដេន ផាក ដែលមានទីតាំង ស្ថិតនៅជាប់ផ្លូវជាតិ 6A នៅគល់ស្ពានទី 9 ចំណាយពេលត្រឹមតែ 3នាទី ពីផ្លូវលីយ៉ុងផាត់ និង 12នាទី ពីស្ពានជ្រោយចង្វារ។

ដើម្បីអបអរពិធីសម្ពោធជាផ្លូវការ ការិយាល័យលក់ 6A នេះ បុរីហ្គោលដេន ផាក ក៏នឹងផ្តល់ជូនអតិថិជន នូវតម្លៃផ្ទះចាប់ USD 80,000 ជាមួយការបញ្ចុះតម្លៃ ដ៏អស្ចារ្យរហូតដល់ 12%។

កាន់តែពិសេសជាងនេះទៅទៀត ជាមួយលក្ខខណ្ឌបង់ប្រាក់ ងាយស្រួលបង់ 20% ដោយមិនចាំបាច់កក់ប្រាក់ និង គ្មានការប្រាក់ រយៈពេល 30ខែ! ប្រញាប់ឡើង ប្រម៉ូសិននេះមានតែពីរសប្តាហ៍ គិតចាប់ពីថ្ងៃបើកសម្ពោធនេះតទៅ។

គម្រោង ដឹណេតឆឺរ៉ល របស់ បុរី ហ្គោលដេន ផាក ជាគម្រោងអភិវឌ្ឍលំនៅឋាន បែបសហគមន៍ធម្មជាតិបៃតងមួយ ដែលនឹងត្រូវសាង់សង់ នៅលើផ្ទៃដីជិត 50ហិកតា មានសួនធម្មជាតិដ៏ធំទំហំ 4.5ហិកតា និង មានទន្លេអមសងខាង ស្ថិតនៅក្នុងតំបន់ សក្តានុពលសេដ្ឋកិច្ចខ្លាំង ជាប់ផ្លូវជាតិ 6A តែម្តង និងមានលំនៅឋានប្រណិតៗ ជាច្រើនប្រភេទដូចជា៖ វីឡាឃីង វីឡាឃ្វីន វីឡាព្រីន វីឡាភ្លោះ វីឡាកូនកាត់ ហូមអហ្វីស ដែលពេញនិយម និងទាន់សម័យ សម្រាប់ការរស់នៅ។

លំនៅឋាននីមួយៗ ត្រូវបានសាងសង់ និង រចនាម៉ូតយ៉ាងយកចិត្តទុកដាក់ដោយ ស្ថាបត្យករ និង វិស្វករជំនាញៗ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ដើម្បីធានាបាននូវភាពឥតខ្ចោះ នៃផ្ទះ និងផ្តល់អោយលោកអ្នក ទទួលបាននូវបទពិសោធន៍ គ្រប់យ៉ាង ដែលជីវិតបានផ្តល់ឲ្យ ក្នុងសហគមន៍ដែលមាន បរិយាកាសបែបថ្មី។

ជាមួយទីធ្លាដ៏ធំវិសេសវិសាល ដែលហ៊ុំព័ទ្ធដោយធម្មជាតិ សម្រាប់គ្រប់សកម្មភាព ការលម្ហែ និងប្រណិតភាព ក្នុងនោះក៏មាន ក្លឹបហៅស៍ អាងហែលទឹកប្រណិតធំខាងក្រៅ កន្លែងហាត់ប្រាណ ​ដែលមានឧបករណ៍ ទាន់សម័យគ្រប់ប្រភេទ មានផ្លូវសម្រាប់រត់ ផ្លូវសម្រាប់ជិះកង់ កន្លែងហាត់ប្រាណ សម្រាប់មនុស្សចាស់ និង កន្លែងសម្រាប់ក្មេងលេង អមដោយដើមឈើធំៗ មានផ្កាចំរុះពណ៌ ធ្វើអោយមានទេសភាពបៃតង កាន់តែស្រស់បំព្រង ដែលជាទីតាំងល្អបំផុត សម្រាប់ការរស់នៅ ជាមួយទេសភាពស្រស់ ស្រឡះ ធម្មជាតិប្រៀបបានទៅនឹង តំបន់រីសតផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយ:
លេខទូរសព្ទ៖ 060 777 998 / 070 777 998 / 095 777 998
ឬតាមរយ:ប្រព័ន្ធអនឡាញ៖

Share post:

spot_imgspot_img

Popular

More like this
Related

ខ្មែរ ប៊ែវើរីជីស លើកកម្ពស់វិស័យអប់រំ បណ្តុះធនធានបន្តវេនជំនាន់ក្រោយ

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ បន្តបណ្តុះធនធានជំនាន់ក្រោយ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា...

ក្រុមហ៊ុន Vietjet ប្រកាសពីកិច្ចព្រមព្រៀងដែលមានតម្លៃរាប់ពាន់លានដុល្លារ ក្រោមវត្តមានថ្នាក់ដឹកនាំកំពូលៗនៃប្រទេសវៀតណាម និងសហរដ្ឋអាមេរិក

ភ្នំពេញ៖ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ – ក្រុមហ៊ុន Vietjet បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រជាច្រើនជាមួយសាជីវកម្ម និងស្ថាប័នហិរញ្ញវត្ថុឈានមុខគេរបស់សហរដ្ឋអាមេរិក...

មិត្តហ្វូន 17ឆ្នាំ នៃការផ្សារភ្ជាប់ដ៏មានន័យ បោះជំហានចូលក្នុងយុគសម័យ 5G ដ៏រំភើបអស្ចារ្យ

ក្នុងរយៈពេល 17 ឆ្នាំ នៃការស្ថាបនា និងការលូតលាស់ឥតឈប់ឈរ ក្រុមហ៊ុន មិត្តហ្វូន (Metfone) បានពង្រឹងជំហរយ៉ាងរឹងមាំក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍...