ស្ងប់ចិត្តបាននៅឥឡូវ…! Galaxy Z Fold3 5G និង Galaxy Z Flip3 5G បានដាក់លក់ផ្លូវការ ក្នុងប្រទេសកម្ពុជា យើងហើយ…!!

Date:

(ភ្នំពេញ) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២១៖ 1 ថ្ងៃ ដូច 1 ឆ្នាំ អ៊ីចឹង…! យូរដូចរង់ចាំម៉ាក់មកពីផ្សារចឹង…! ក្រុមហ៊ុន យល់ច្បាស់ពីអារម្មណ៍របស់អតិថិជនទាំងអស់! ដូច្នេះទើបថ្ងៃនេះក្រុមហ៊ុន សាមសុង បានប្រញាប់ប្រកាសដាក់លក់នូវ កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G  ជាផ្លូវការក្នុងទីផ្សារប្រទេសកម្ពុជា អមមកជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនម៉ាពេញចិត្តតែម្តង…!

This image has an empty alt attribute; its file name is photo_2021-09-10_08-12-51-1024x1024.jpg
This image has an empty alt attribute; its file name is photo_2021-09-10_08-41-23.jpg

សូមបញ្ជាក់ថាចាប់តាំងពីព្រឹត្តិការណ៍នៃការដាក់បង្ហាញផ្ទាល់រួចមក Galaxy Z Fold3 5G និង Galaxy Z Flip3 5G  មកទល់ពេលនេះបានកំពុងតែធ្វើឱ្យកក្រើក អង្រួនចំណាប់អារម្មណ៍ និងស្រូបឆក់យកបេះដូងអ្នកប្រើប្រាស់យ៉ាងច្រើនលើសលុបហើយធ្វើឲ្យការកម៉្មង់ទុកមុននៃកំពូលស្មាតហ្វូនទាំង 2 ដួង នេះអស់មុនពេលកំណត់ផងដែរដោយសារតែលក្ខណៈពិសេសៗ អស្ចារ្យដូចជា៖

This image has an empty alt attribute; its file name is photo_2021-09-10_08-41-31.jpg

*ប៊ិកវេទន្ត S-Pen (អាចប្រើជាមួយប៊ិកបាន៖ សម្រាប់តែ Galaxy Z Fold3 5G)

*កាមេរ៉ាបង្កប់ក្រោមអេក្រង់ទំនើបទាន់សម័យ (សម្រាប់តែ Galaxy Z Fold3 5G)

*បច្ចេកវិទ្យាទំនើបចុងក្រោយ (ប្រព័ន្ធដំណើរការ Snapdragon 888 & ប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយ 5G) 

*អាវក្រោះការពារជម្រាបទឹក IPX8 (Galaxy ZFlip3 5G / Galaxy Z Fold3 5G) 

*អេក្រង់មុខធំជាងមុន ងាយស្រួល និងកាលីប (Galaxy Z Flip3 5G) 

*ការពង្រឹងភាពជាប់ធន់បានយ៉ាងល្អបំផុត (Armor Aluminum)

ឥឡូវនេះយើងមកមើលកំពូលលក្ខណៈពិសេស (Specs) និងកម្មវិធីប្រូម៉ូសិនថែមជូនដ៏អស្ចារ្យទាំងអស់គ្នា៖ 

* Galaxy Z Fold3 5G

– តម្លៃ៖ $1,899 (RAM:12 GB / ROM: 512 GB) / $1,699 (RAM: 12 GB / ROM: 256 GB)

– ទំហំអេក្រង់៖ 7.6” អ៊ីញ ពេលបើក (Main screen) និង 6.2” ពេលមិនទាន់បើក (Cover screen)

– ប្រភេទកញ្ចក់អេក្រង់៖ 120Hz Refresh Rate, Infinity-Flex Display, Dynamic SUPER AMOLED 2X / S Pen Support

– កាមេរ៉ាមុខ៖ Selfie camera 10MP (Cover screen) / Under display 4MP (Main screen)

– កាមេរ៉ាក្រោយ 3 គ្រាប់៖ 12MP OIS (Wide), 12MP OIS (Telephoto),12 MP (Ultrawide)

– ប្រព័ន្ធដំណើរការ (CPU)៖ Snapdragon 888 5nm

– ថាមពលថ្ម៖ 4,400 mAh (សាកថ្មល្បឿនលឿនបំផុតឥតខ្សែ 10 W និងប្រើខ្សែល្បឿនលឿន 25W) / Wireless PowerShare

– ពណ៌ 3 ជម្រើស៖ ខ្មៅ (Phantom Black) / ប្រាក់ (Phantom Silver) / បៃតង (Phantom Green)

-អាចប្រើប្រាស់ស៊ីមកាតបាន 2 ប្រភេទ E-Sim និង Nano-Sim 

– មានបំពាក់បច្ចេកវិទ្យាការពារទឹក៖ IPX8

* ប្រូម៉ូសិនថែមជូនដូចជា៖

– ដុំឆ្នាំងសាកហ្ស៊ីន (Travel Adapter 25W) 

– ស្រោមទូរស័ព្ទ (Flip Cover)

– ប៊ិក S Pen Fold edition

– No Worry Crack (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!

– ស៊ីមស្មាតលេខពិសេសតម្លៃ $129 ជាមួយគម្រោងអ៊ីនធឺណេតចំនួន 52 សប្តាហ៍!

– បង់រំលស់ 0% គ្មានការប្រាក់ជាមួយធនាគារឯកទេសអ៊ីអន រយៈពេល 9 ខែ

* * Galaxy Z Flip3 5G

– តម្លៃ៖ $1,059 (RAM: 8GB / ROM: 256 GB) / $ 999 (RAM: 8GB / ROM: 128 GB)

– ទំហំអេក្រង់៖ 6.7” អ៊ីញ ពេលបើក (Main screen) និង 1.9” ពេលមិនទាន់បើក (Cover screen)

– ប្រភេទកញ្ចក់អេក្រង់៖ 120Hz Refresh Rate (Main Screen), Infinity-Flex Display, Dynamic SUPER AMOLED 2X

– កាមេរ៉ាមុខ៖ 10MP Single take, Dual recording, Director’s view

– កាមេរ៉ាក្រោយ 2 គ្រាប់៖ 12MP Dual Pixel OIS (Wide),12 MP (Ultrawide)

– ប្រព័ន្ធដំណើរការ (CPU)៖ Snapdragon 888 5nm 

– ថាមពលថ្ម៖ 3,300 mAh (សាកថ្មល្បឿនលឿនឥតខ្សែ 10 W និងប្រើខ្សែល្បឿនលឿន 15W) / Wireless PowerShare

– ពណ៌ 4 ជម្រើស៖ ខ្មៅ (Phantom Black) / បៃតង (Phantom Green) / ទឹកដោះគោ(Phantom Cream) / ស្វាយ (Phantom Lavender)

-អាចប្រើប្រាស់ស៊ីមកាតបាន 2 ប្រភេទ E-Sim និងNano-Sim 

– មានបំពាក់បច្ចេកវិទ្យាការពារទឹក៖ IPX8

* ប្រូម៉ូសិនថែមជូនដូចជា៖

– ដុំឆ្នាំងសាកហ្ស៊ីន (Travel Adapter 25W) 

– ស្រោមទូរស័ព្ទមានកងកាន់ (Clear Cover with Ring)

– No Worry Crack (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!

– ស៊ីមស្មាតលេខពិសេសតម្លៃ $129 ជាមួយគម្រោងអ៊ីនធឺណេតចំនួន 52 សប្តាហ៍!

– បង់រំលស់ 0% គ្មានការប្រាក់ជាមួយធនាគារឯកទេសអ៊ីអន រយៈពេល 9 ខែ!

This image has an empty alt attribute; its file name is photo_2021-09-10_08-12-52.jpg

យ៉ាងម៉េចដែរប៉ុណ្ណឹង…! ចង់បានអីទៀត…! មកទទួលយកកំពូលបទពិសោធន៍មិនធ្លាប់មាន (Experience like no other) នៃកំពូលស្មាតហ្វូនអេក្រង់បត់ដ៏លេចធ្លោទាក់ទាញ និងទាន់សម័យប្រចាំ សករាជថ្មីឆ្នាំ 2021 ឥឡូវនេះភ្លាមទៅ…! បង្ហាញឱ្យឃើញនូវពិភពដ៏អស្ចារ្យបំផុតរបស់អ្នក (Unfold Your World) សាមសុង…ជាទីទុកចិត្តបំផុត…!!

This image has an empty alt attribute; its file name is photo_2021-09-10_08-41-34.jpg

ហើយសម្រាប់អតិថិជនដែលកំពុងតែទន្ទឹងរង់ចាំនាឡិកា និងកាសដ៏ឆ្លាតវៃរបស់សាមសុង ឥឡូវអាចរកជាវបានដែលមានតម្លៃដូចខាងក្រោមនេះផងដែរ៖

* Galaxy Watch4 BT40 តម្លៃ៖ $ 249

* Galaxy Watch4 BT44 តម្លៃ៖ $ 279

* Galaxy Watch4 BT42 តម្លៃ៖ $ 349 

* Galaxy Watch4 BT46 តម្លៃ៖ $ 379 

* Galaxy Buds2 តម្លៃ៖ $ 149 មាន 4 ពណ៌៖ ខ្មៅ / ស្វាយ / បៃតងចាស់ / ស

* Galaxy SmartTag តម្លៃ៖ $ 29 

This image has an empty alt attribute; its file name is photo_2021-09-10_08-41-48.jpg

* * បញ្ជាក់៖ កម្មវិធីប្រូម៉ូសិនដ៏ពិសេសនេះគឺសម្រាប់តែការទិញ Samsung Galaxy Z Fold3 5G និង Galaxy Z Flip3 5G ស៊េរី ឆ្នាំ 2021 ដែលមានការធានាត្រឹមត្រូវពីក្រុមហ៊ុន សាមសុង កម្ពុជា និងមានសុពលភាពក្នុងកំឡុងកាលបរិច្ឆេទខាងលើនេះតែប៉ុណ្ណោះ…!!

This image has an empty alt attribute; its file name is photo_2021-09-10_08-41-44.jpg

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

This image has an empty alt attribute; its file name is photo_2021-09-10_08-41-51.jpg
This image has an empty alt attribute; its file name is photo_2021-09-10_08-40-48.jpg
This image has an empty alt attribute; its file name is photo_2021-09-10_08-41-28.jpg
This image has an empty alt attribute; its file name is photo_2021-09-10_08-41-37.jpg
This image has an empty alt attribute; its file name is photo_2021-09-10_08-41-41.jpg
This image has an empty alt attribute; its file name is photo_2021-09-10_08-41-55-1024x1024.jpg
This image has an empty alt attribute; its file name is photo_2021-09-10_08-12-52-2-819x1024.jpg

Share post:

spot_imgspot_img

Popular

More like this
Related

អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ចូនអូប័រល្បឿនលឿន ទៅជួយសង្គ្រោះជនរងគ្រោះ៣នាក់ ពីកោះរ៉ុង មកមន្ទីរទេព្យខេត្ត ក្រោយពុលផ្សិត

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅទទួលជនរងគ្រោះម្នាក់ លិចទូកនេសាទ វេលាម៉ោង១រំលងអាធ្រាត 

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅទទួលយកជនរងគ្រោះម្នាក់...