event

TIKTOK ឈានជើងចូលក្នុងទីផ្សារ ផ្សាយពាណិជ្ជកម្មកម្ពុជា ជាមួយការណែនាំ​ជាដំណាក់កាល

កម្មវិធី TikTok ជាកម្មវិធីសម្រាប់បង្កើតវីដេអូ ដែលមានបេសកកម្មជំរុញគំនិតច្នៃប្រឌិត និងនាំយកភាពសប្បាយរីករាយ បាននិងកំពុងបន្តឈានជើង ចូលក្នុងទីផ្សារផ្សព្វផ្សាយ ពាណិជ្ជកម្មនៅកម្ពុជា ដោយផ្ដល់ការណែនាំ ជាជំហានៗងាយយល់។

ការណែនាំចុងក្រោយ ចេញផ្សាយដោយក្រុមហ៊ុន Httpool ដែលជាតំណាង​ផ្នែកផ្សព្វផ្សាយ ពាណិជ្ជកម្មរបស់ក្រុមហ៊ុន TikTok បង្ហាញជូនសហគ្រាសធុនតូច និងមធ្យម (SMEs) អំពីរបៀបបង្កើតគណនី ការចូលទៅក្នុងគណនី បញ្ចូលព័ត៌មានអំពីអាជីវកម្ម ជ្រើសរើសវិធីទូទាត់ និងបញ្ជូនព័ត៌មានសំខាន់ៗ អំពីអាជីវកម្ម។ ការណែនាំនេះ ជួយសម្រួលដំណើរការទាំងមូល នៃការផ្សព្វផ្សាយពាណិជ្ជកម្ម នៅលើកម្មវិធី TikTok ។

បន្ថែមលើការណែនាំ​ ទៅកាន់អ្នកប្រើប្រាស់ TikTok អំពីរបៀបបង្កើត និងដំណើរការយុទ្ធនាការ ផ្សព្វផ្សាយពាណិជ្ជកម្ម ការណែនាំនេះ​ក៏ប្រាប់សហគ្រាសធុនតូច និងមធ្យមផងដែរថា ហេតុអ្វីបានជាពួកគេគួរប្រើ TikTok សម្រាប់យុទ្ធនាការ ផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកគេ ដោយផ្អែកលើចំនួន​អ្នកប្រើប្រាស់វេទិកា នៅទូទាំងពិភពលោក ការប្រាស្រ័យទាក់ទង ប្រកបដោយប្រសិទ្ធភាព ទំរង់ការផ្សព្វផ្សាយពាណិជ្ជកម្ម និងឧបករណ៍​ប្រកបដោយភាពច្នៃប្រឌិត ការកំណត់គោលដៅច្បាស់លាស់ និងតម្លាភាពនៃប្រព័ន្ធតាមដាន។

ក្នុងការពន្យល់អំពីមូលហេតុ ដែលក្រុមហ៊ុន​គួរផ្សព្វផ្សាយជាមួយ TikTok វេទិកានេះពិពណ៌នា អំពីការអំពាវនាវ ដល់ក្រុមហ៊ុនដូចខាងក្រោម៖

ហេតុអ្វីត្រូវផ្សព្វផ្សាយ ជាមួយកម្មវិធីគ្រប់គ្រង ការផ្សព្វផ្សាយពាណិជ្ជកម្មជាមួយ TikTok?

ចំនួនអ្នកប្រើប្រាស់វេទិកានៅទូទាំងពិភពលោក – TikTok គឺជាកម្មវិធីដែលមានអ្នកទាញយក ច្រើនជាងគេបំផុត នៅលើពិភពលោក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយអ្នកនឹងឃើញអ្នកប្រើប្រាស់ TikTok នៅក្នុងបណ្ដាប្រទេសជាង ១៥០ ប្រទេស។ ការប្រាស្រ័យទាក់ទង ប្រកបដោយប្រសិទ្ធភាព – TikTok គឺជាកម្មវិធីដែលផ្ដល់​ភាពសប្បាយរីករាយ ទម្រង់ច្នៃប្រឌិត ជំរុញការចូលរួមយ៉ាងទូលំទូលាយ និងបង្កើតការចូលរួមកម្រិតខ្ពស់។

ទំរង់ការផ្សព្វផ្សាយពាណិជ្ជកម្ម និងឧបករណ៍ប្រកបដោយភាពច្នៃប្រឌិត – យើងផ្ដល់ភាពងាយស្រួល ក្នុងការបង្ហាញគំនិត​ច្នៃប្រឌិតរបស់អ្នក ជាមួយនឹងទម្រង់ផ្សព្វផ្សាយពាណិជ្ជកម្ម និងគំរូផ្សេងៗគ្នា។ អ្នកក៏នឹងរកឃើញឧបករណ៍ ដែលងាយស្រួលប្រើប្រាស់សម្រាប់ ផ្លាស់ប្តូររូបភាព និងវីដេអូរបស់អ្នកទៅជាការផ្សព្វផ្សាយ ពាណិជ្ជកម្មដែលទាក់ទាញ។ មិនចាំបាច់ ជាអ្នកជំនាញកាត់តរូបភាព ឫវីដេអូនោះទេ។

ការកំណត់គោលដៅច្បាស់លាស់ – អ្នកអាចភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន សក្តានុពលដោយផ្ដោតលើប្រភេទ ទស្សនិកជនរបស់អ្នកដោយកំណត់ភេទ ទីតាំង អាយុ ចំណាប់អារម្មណ៍ និងកត្តាពិសេសផ្សេងៗទៀត។

តម្លាភាពក្នុងប្រព័ន្ធតាមដាន – ការតាមដានការផ្សាយពាណិជ្ជកម្មរបស់អ្នក គឺងាយស្រួលដោយមានទិន្នន័យលម្អិត និងរបាយការណ៍ផ្ទាល់ខ្លួន។ យើងបានសហការជាមួយដៃគូ ដ៏គួរឲ្យទុកចិត្ត ក្រុមហ៊ុនដៃគូគ្រប់គ្រង ប្រព័ន្ធតាមដានភាគីទីបី ដើម្បីតាមដានការផ្លាស់ប្តូរពាណិជ្ជកម្ម សកម្មភាពអ្នកប្រើប្រាស់កម្មវិធី ចំណាប់អារម្មណ៍ និងទិន្នន័យកំណត់លក្ខណៈ ការប្រើប្រាស់។ អ្នកនឹងអាចដឹងច្បាស់អំពីថវិកា នៃការផ្សព្វផ្សាយទីផ្សារ របស់អ្នកចំណាយលើអ្វី។

ដើម្បីផ្សព្វផ្សាយនៅលើវេទិកា TikTok សូមផ្តល់ដំបូន្មានដូចខាងក្រោម៖

ការណែនាំជាជំហានៗ ដើម្បីបង្កើតគណនីគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មក្នុង TikTok

ដើម្បីបង្កើតកម្មវិធីគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មក្នុង TikTok អ្នកនឹងត្រូវបង្កើតគណនី បញ្ចប់ការរៀបចំគណនីរបស់អ្នក និងឆ្លងកាត់ការពិនិត្យគណនី។ ប្រសិនបើអ្នកមិនទាន់មានគណនីផ្ទាល់ខ្លួន នៅលើ TikTok នោះទេ យើងស្នើឲ្យបង្កើត គណនីផ្ទាល់ខ្លួនមួយជាមុនសិន។ វានឹងអនុញ្ញាតឱ្យអ្នកយល់ដឹង អំពីវេទិកា និងស្គាល់ពីទេសភាពវីដេអូប្លែកៗ របស់យើង និងការយល់ឃើញ របស់សហគមន៍យើង អំពីមាតិកា។

ជំហានទី ១៖ បង្កើតកម្មវិធីគណនីចូលមើល
ចូលទៅកាន់ទំព័រចុះឈ្មោះផ្នែកគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មរបស់ TikTok និងបំពេញក្នុងប្រអប់ដែលមាន អាសយដ្ឋានអ៊ីមែលរបស់អ្នក (ឬ លេខទូរស័ព្ទ) និងពាក្យសម្ងាត់។ ។ ចុច «ផ្ញើលេខកូដ» ដើម្បីទទួលបានលេខកូដ ផ្ទៀងផ្ទាត់របស់អ្នក ហើយកុំភ្លេចយល់ព្រម តាមលក្ខខណ្ឌ។ ចុច «ចុះឈ្មោះ» ដើម្បីបង្កើតគណនីចូលមើលរបស់អ្នក។

ជំហានទី ២៖ បើកគណនីរបស់អ្នក
បំពេញក្នុងប្រអប់ជាមួយ ព័ត៌មានមូលដ្ឋានមួយចំនួន អំពីអាជីវកម្មរបស់អ្នក រួមទាំង ប្រទេស/តំបន់ ដែលអ្នកកំពុងស្ថិតនៅ ម៉ោងក្នុងតំបន់របស់អ្នក និងរូបិយប័ណ្ណដែលអ្នកចង់ធ្វើ ប្រតិបត្តិការវិក្កយបត្រ។ អ្នកក៏នឹងត្រូវបញ្ចូលឈ្មោះអាជីវកម្ម របស់អ្នកផងដែរ ដែលត្រូវតែដូចគ្នានឹង (ឬ ស្រដៀងបំផុត) ជាមួយឈ្មោះចុះបញ្ជី ស្របច្បាប់របស់ក្រុមហ៊ុនអ្នក។ សូមពិនិត្យសារឡើងវិញថា ព័ត៌មានរបស់អ្នកត្រឹមត្រូវ ជាពិសេសម៉ោងក្នុងតំបន់របស់អ្នក ពីព្រោះអ្នកនឹងមិនអាចផ្លាស់ប្តូរ វានៅពេលក្រោយបានទេ។ ចុច «ចុះឈ្មោះ» ដើម្បីបង្កើតគណនីរបស់អ្នក។

ជំហានទី ៣៖ បញ្ចូលព័ត៌មានអាជីវកម្មរបស់អ្នក
ពេលអ្នក log in លើកដំបូង អ្នកនឹងឃើញទម្រង់មួយលេចឡើង ដែលជាទម្រង់បំពេញ ដែលអ្នកអាចបញ្ចូលអំពីអាជីវកម្ម និងព័ត៌មានវិក្កយបត្ររបស់អ្នក។ បំពេញព័ត៌មានអំពីក្រុមហ៊ុនរបស់អ្នក រួមទាំងអាស័យដ្ឋាន ផ្លូវ ក្រុង/ខេត្ត និង លេខកូដប្រៃសណីយ៍ក្នុងប្រអប់ កន្លែងដែលអាជីវកម្ម របស់អ្នកត្រូវបានចុះឈ្មោះ។ សូមតាមដាន និងយកចិត្តទុកដាក់ញឹកញាប់ ចំពោះប្រអប់គេហទំព័ររបស់ក្រុមហ៊ុន។

អ្នកនឹងត្រូវបញ្ចូល URL គេហទំព័រក្រុមហ៊ុន របស់អ្នកតាមទម្រង់នេះ https://www.tiktok.com/។ ដើម្បីឆ្លងផុតការពិនិត្យគណនី គេហទំព័ររបស់អ្នកត្រូវតែ ធ្វើប្រតិបត្តិការឲ្យបានត្រឹមត្រូវ ត្រូវមានព័ត៌មានទំនាក់ទំនង សំខាន់ៗទាំងអស់ បញ្ចាក់អំពីការផ្សព្វផ្សាយផលិតផល ឬសេវាកម្មច្បាស់លាស់ និងពាក់ព័ន្ធនឹងផលិតផល ឬសេវាកម្មដែលអ្នកចង់ផ្សព្វផ្សាយ។

ប្រសិនបើអ្នកចង់ចូលទៅកាន់ មុខងារកំណត់ទាំងអស់នោះពេលក្រោយ រូបតំណាងទម្រង់នៅជ្រុងខាងស្តាំ ខាងលើនឹងអាចឱ្យអ្នកចូលទៅកាន់ «ការកំណត់គណនី» ។ ចុច «ព័ត៌មានអំពីគណនី» នៅក្រោមនេះ ដើម្បីត្រលប់មកទីនេះវិញ។

ជំហានទី ៤៖ ជ្រើសរើសវិធីបង់ប្រាក់របស់អ្នក
អ្នកអាចជ្រើសរើស រវាងការទូទាត់ដោយដៃ ឬដោយស្វ័យប្រវត្តិ (ប្រសិនបើមាននៅក្នុង​ទីផ្សាររបស់អ្នក) បន្ទាប់ពីអ្នកកំណត់វិធីទូទាត់ របស់អ្នករួចរាល់ អ្នកនឹងមិនអាចផ្លាស់ប្តូរវាបានទេ។

ជំហានទី ៥៖ បញ្ជូនព័ត៌មានគណនីរបស់អ្នក
បន្ទាប់ពីអ្នកបានបំពេញ រាល់ព័ត៌មានរបស់អ្នក និងពិនិត្យម្ដងឫពីរដង ឲ្យប្រាកដថា វាត្រឹមត្រូវ​សូមចុច «បញ្ជូន» នៅផ្នែកខាងក្រោមនៃទំព័រ។ យើងនឹងពិនិត្យមើល ព័ត៌មានរបស់អ្នក ហើយជូនដំណឹងដល់អ្នកឱ្យដឹង ក្នុងរយៈពេល ២៤ ម៉ោងថាតើគណនី របស់អ្នកត្រូវបានអនុម័ត ឬអត់។

យោងតាមក្រុមហ៊ុន Httpool ប្រសិនបើអ្នកធ្វើតាមដំបូន្មានទាំងអស់នេះ ក្នុងវេទិកាជាដំណាក់កាល អ្នកប្រើប្រាស់អាចត្រូវបានធានាថា នឹងទទួលបានបទពិសោធន៍ ផ្សាយពាណិជ្ជកម្មល្អបំផុតជាមួយ TikTok៕

To Top