ភោជនីយដ្ឋាន និងកាហ្វេ អ៊ីអ៊ែនអឹម ចែកអាហារ និងភេសជ្ជ: ១០០០កញ្ចប់

Date:

ភ្នំពេញ៖ ភោជនីយដ្ឋាន និងកាហ្វេ អ៊ីអ៊ែនអឹម (E&M) នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានរៀបចំកម្មវិធីសប្បុរសធម៌ ក្រោមយុទ្ធនាការបេសកកម្មតែមួយ បន្តចែកបាយនិងភេសជ្ជៈ ចំនួន១០០០កញ្ចប់ ដោយការជិះស៊ីក្លូចែកអាហារ ដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅតាមដងផ្លូវមួយចំនួន ក្នុងរាជធានីភ្នំពេញ ដើម្បីជាការចូលរួមចំណែក ជួយគ្នាក្នុងគ្រាដ៏លំបាក នៅក្នុងស្ថានភាពកូវីដ១៩នេះ។

យោងតាមប្រភពពត៌មាន បានអោយដឹងថាភោជនីយដ្ឋាន និងកាហ្វេ អ៊ីអ៊ែនអឹម មានគោលបំណងនឹងបន្តចែកបាយ និងភេសជ្ជៈដល់ប្រជាពលរដ្ឋ ក្នុងរយៈពេល៤ខែជាប់ៗគ្នា រហូតដល់ ១០០០ កញ្ចប់ ដើម្បីអាចចូលរួម ជួយសម្រាលការលំបាក របស់ប្រជាជនកម្ពុជាបានខ្លះៗ ទៅតាមលទ្ធភាព ដែលខ្លួនអាចធ្វើបាន។

បន្ថែមលើសពីនេះទៅទៀត ពួកយើងក៏ត្រូវតែបន្តអនុវត្ត​ នូវគោលការណ៍៣កុំ៣ការពារ របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងជម្ងឺដ៏កាចសាហាវ និងយកឈ្នះ ក្នុងគ្រាលំបាកនេះជាមួយគ្នា។

គួរឲ្យដឺងផងដែរថា ភោជនីយដ្ឋាន អ៊ីអ៊ែនអឹម (E&M) បានបង្កើតឡើង នៅក្នុងឆ្នាំ២០១៤ ដោយសារតែមានការបន្តគាំទ្រ ពីសំណាក់អតិថិជន រហូតមកដល់បច្ចុប្បន្ន ភោជនីយដ្ឋាន និងកាហ្វេ អ៊ីអ៊ែនអឹម (E&M) មានសាខា ចំនួន២ទីតាំងហើយ គឺទី១នៅបឹងកេងកង និង ទី២នៅផ្សារទំនើបជីបម៉ុងបាក់ទូក។

លក្ខណៈពិសេសរបស់ E&M Coffee គឺការផ្តល់ឲ្យអតិថិជននូវបរិយាកាសមួយ ដ៏សម្បូរបែបតាមរយៈបរិយាកាស នៅក្នុងហាង ម្ហូបអាហារច្រើនមុខដ៏ឈ្ងុយឆ្ងាញ់ ភេសជ្ជៈជាច្រើនជម្រើស និងបទពិសោធន៍មួយយ៉ាងល្អ៕

Share post:

spot_imgspot_img

Popular

More like this
Related

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...

ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ថ្ងៃទី១ ចាប់ផ្តើមហើយ

 ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ដែលរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងវិនិយោគកម្ពុជា ចិន និងបណ្តាប្រទេសមួយចំនួនទៀតបានចាប់ផ្តើមហើយ។ ព្រឹត្តការណ៍នេះបានធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ArJuna Hotel...