ស្រាបៀរ ANGKOR LAGER ឧបត្ថម្ភ​ព្រឹត្តិការ​ណ៍សំខាន់ៗ​​​​​ នៅឯ​មហោស្រព​ សិល្បៈអន្តរជាតិ​អង្គរ​ ក្នុង​​​​ខេត្ត​សៀមរាប

Date:

ស្រាបៀរ Angkor Lager កំពុង​តែឧបត្ថម្ភ​ដល់​ព្រឹត្តិការណ៍​សំខាន់ៗ​​​នៅ​មហោស្រព​សិល្បៈ​​​អន្តរជាតិ​អង្គរ​​ក្នុង​ ខេត្ត​សៀម​​ ក្នុងគោលបំណង​លើក​កម្ពស់​សិល្បៈ​កម្ពុជា ក៏ដូចជាទេសចរណ៍​ក្នុង​ស្រុក។

ស្រាបៀរ Angkor Lager ដែល​ត្រូវបាន​ផលិត​ឡើង និង ចែកចាយ​ដោយ​ក្រុមហ៊ុន Cambrew Ltd ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Carlsberg Group កំពុង​ផ្តល់​ការ​ឧបត្ថម្ភ​ដល់​កម្មវិធីអ្នក​និពន្ធ-អ្នក​អាន (Writers-Readers Festival) កម្មវិធីគូរ​គំនូរសិល្បៈ​តាម​ដង​ផ្លូវ​ដោយ​ផ្ទាល់​នៅ​លើ​ផ្ទាំង​ក្រណាត់ (Live Street Art Painting on Canvas) និង ​កម្មវិធីការបិទ​កម្មវិធីនៅ​តាម​ដង​ផ្លូវ (Closing Street Fest) ដែល​នឹង​រៀបចំ​ធ្វើឡើង​នៅ​ក្នុង ​ខេត្ត​សៀម​រាប​​ ក្នុង​អំឡុង​​​មហោស្រព​សិល្បៈ​​​អន្តរជាតិ​អង្គរ (Angkor International Festival of the Arts) ដែល​នឹង​រៀបចំ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី​១០ ដល់ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ​២០២១ ខា​ងមុខ​នេះ។

មហោស្រព​សិល្បៈ​អន្តរជាតិអង្គរឆ្នាំ​២០២១ នឹង​មានការ​សម្តែងសិល្បៈ ដោយ​មាន​ការ​​ចូលរួម​ពី​សិល្បករ សិល្បការនី​ជាច្រើន​ដូចជា​ តន្ត្រីករ អ្នក​គូ​រគំនូរ អ្នក​និពន្ធ និង​ អ្នករបាំ​​ជា​ដើម។ ក៏​នឹងមានការ​ចូលរួមផង​ដែរ​​ពី​កវី​តារាកម្ពុជា​គឺ​លោក យ៉េង ឈាងលី និង ​អ្នក​និពន្ធ​ដ៏​ល្បី​ឈ្មោះ​គឺ​លោកស្រី Elisabeth Becker (តាមរយៈ Zoom) សម្រាប់​ជាផ្នែក​មួយនៃ​កម្មវិធី Writer&Readers Festival Hub។

លោក សោម ច័ន្ទណារ៉ាត ប្រធាន​គ្រប់​គ្រង​ផលិតផល​ម៉ាក​ស្រាបៀរ​អង្គរ​ ​បាន​ថ្លែង​ថា៖ «ក្នុង​នាម​​ជា​​​​អ្នកឧបត្ថម្ភ​ធំ យើង​មានសេចក្តី​រីករាយ​ដែលអាច​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ដ៏រំភើប​អស្ចារ្យ​នេះ។ យើង​​​​មានមោទកភាព​ដែលអាច​គាំទ្រ​ដល់​ព្រឹត្តិការណ៍ទាំង​នេះ ប៉ុន្តែ​ក៏​មាន​មោទកភាព​​ផងដែរ​ចំពោះ​​ការ​ជួយ​ដល់ ខេត្ត​សៀមរាប ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅរក​ការ​​ស្ទុះ​ងើបឡើងវិញ​បន្ទាប់ពីការ​រាត​ត្បាត​​ជំងឺ»។

ក្រុមហ៊ុន​ និង​ ស្ថាប័ននានា​ដែល​បានចូលរួម​ឧបត្ថម្ភ ​និង គាំទ្រ​​រួច​ហើយ​ដល់មហោស្រព​សិល្បៈ​អន្តរជាតិអង្គរនេះ​រួមមាន ​ទឹក​បរិសុទ្ធអង្គរពូរ៉ូ ធនាគារ​កាណាឌីយ៉ា ធនាគារហ្វីលីព សហព័ន្ធស្វីស និង​ មូលនិធិ​វប្បធម៌​និង​ទេសរណ៍ Chengdu។

លោក Aaron Carpene ជា Artistic Director នៃ​មហោស្រព​សិល្បៈ​អន្តរជាតិ​​​អង្គរ ​បាន​ថ្លែង​ថា៖ «ក្នុង​នាមជា​អ្នក​រៀបចំ​មហោស្រព​សិល្បៈ​នេះ យើង​មាន​ក្តី​ត្រេក​អរ​យ៉ាងក្រៃលែង​ដែល​​អាច​ធ្វើ​កិច្ចការ​​ដើម្បី​ជួយ ​ខេត្ត​សៀម​រាប​ ឱ្យ​ទទួលបានការ​ទទួលស្គាល់​បន្ថែម​ទៀត​ថា​ជា​ទីក្រុង​​សិល្បៈ។ យើងក៏មាន​ក្តី​រីករាយ​ផងដែរ​ដែល​​អា​ច​ជួយ​លើក​កម្ពស់​ទេសចរណ៍​​ដើម្បី​ជួយ​ឱ្យ​ទីក្រុង​នេះ​ស្ទុះងើបឡើងវិញ»។

មហោស្រព​សិល្បៈ​​អន្តរជាតិអង្គរ​​ឆ្នាំ​២០២១ នឹង​ប្រព្រឹត្ត​ឡើង​នៅ​ទីកន្លែង​ផ្សេងៗគ្នា​ក្នុង​ ខេត្ត​សៀម​រាប។ សកម្មភាពផ្សេងៗ​ទៀត​នៅក្នុងព្រឹត្តិការណ៍​​មហោស្រព​សិល្បៈ​នេះ រួមមាន​ការ​តាំង​ពិព័រណ៍​គំនូរ ក្បួនដង្ហែរ និង​ ការ​ពិភាក្សា​ជាក្រុម​ជាដើម។ (សូម​ពិនិត្យមើល​កម្មវិធីទាំង​ស្រុង​ដែល​មាន​​ភ្ជាប់​មក​ជាមួយ)។

អ្នក​រៀបចំ​មហោស្រព​សិល្បៈ​អន្តរជាតិអង្គរ ដែល​តំណាង​ដោយ​ក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd បាន​រៀបចំ​មហោ​ស្រព​សិល្បៈ​នេះ​ ក្រោម​ការ​សហការ​ជា​មួយ​​ រាជរដ្ឋាភិបាលកម្ពុជា ក្រសួង​វប្បធម៌ និង​ វិចិត្រសិល្បៈ អាជ្ញាធរ​ជាតិ​អប្សរា និង ​រដ្ឋបាល​ខេត្ត​សៀមរាប​ ដើម្បី​លើក​​​កម្ពស់​វប្បធម៌​កម្ពុជា​ទាំង​នៅ​ក្នុង​ប្រទេស និង​​ ទៅកាន់​ពិភពលោក៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន ភីស ភេត្រូលៀម បង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈ របស់ខ្លួន ស្ថិតក្នុងស្រុកស្ទឹងហាវ

ព្រះសីហនុ៖ ក្រុមហ៊ុន ភីស ភេត្រូលៀម ខេមបូឌា ឯ.ក (Peace Petroleum CambodiaCo.,...

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...