ធនាគារកាណាឌីយ៉ា អះអាងពីការប្តេជ្ញាចិត្តគាំទ្រ លើវប្បធម៌តាមរយៈ ការឧបត្ថម្ភមហោស្រព និងកម្មវិធីអប់រំ នៅខេត្តសៀមរាប

Date:

ធនាគារកាណាឌីយ៉ា ដែលជាស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុ និង ជាធនាគារឌីជីថលឈានមុខគេមួយនៅកម្ពុជា កំពុងអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការលើកកម្ពស់មរតកវប្បធម៌កម្ពុជា តាមរយៈភាពជាអ្នកឧបត្ថម្ភគាំទ្រដល់មហោស្រពសិល្បៈ និងយុទ្ធនាការអប់រំនៅរាជធានីភ្នំពេញ។

ធនាគារកាណាឌីយ៉ា ដែលថ្មីៗនេះត្រូវបានទទួលស្គាល់ដោយ The Asian Banker ថាជា “The Best Retail Bank in Cambodia” បានប្រកាសពីការឧបត្ថម្ភដល់មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១ ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Cambodian Arts and Festival Enterprise Co., Ltd រួមជាមួយនឹងព្រឹត្តិការណ៍វប្បធម៌នានាដែលត្រូវបានរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប ដើម្បីអបអរសាទរការដាក់ខេត្តសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន។ មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ក្នុងខេត្តសៀមរាប។

ធនាគារកាណាឌីយ៉ា ក៏ត្រូវបាន The Asian Banker ទទួលស្គាល់ថាជា “The Strongest Bank by Balance Sheet in Cambodia” ផងដែរនោះ ក៏កំពុងធ្វើការឧបត្ថម្ភដល់កម្មវិធីទិវាមរតកវប្បធម៌អរូបិយ ដែលកម្មវិធីនេះក៏នឹងរៀបចំធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅប្រាសាទចៅសាយទេវតា។

លោក Raymond Sia នាយកប្រតិបត្តិធនាគារកាណាឌីយ៉ា បានថ្លែងថា៖ «ក្នុងនាមជាធនាគារក្នុងស្រុកមួយដែលប្តេជ្ញាចិត្តអស់ពីបេះដូងចំពោះកំណើន និងការអភិវឌ្ឍរបស់កម្ពុជា យើងក៏ទទួលស្គាល់ដល់សារៈសំខាន់របស់មរតកវប្បធម៌នៃកម្ពុជាផងដែរ។ យើងមានមោទកភាពក្នុងការគាំទ្រដល់ទាំងកម្មវិធីវប្បធម៌ និង កម្មវិធីអប់រំ»។

ថ្មីៗនេះ សិស្សរបស់សាលាអន្តរជាតិ Canadian International School (CIS) បានចូលរួមក្នុងព្រឹត្តិការណ៍មួយដែលរំលេចពីជីវិត និង ការចូលរួមក្នុងវប្បធម៌របស់ម្ចាស់ក្សត្រិយ៍ ឥន្ទ្រទេវី ចំពោះសិល្បៈ និងសិល្បៈសម្តែងរបស់កម្ពុជា។ ព្រឹត្តិការណ៍នេះមានការសម្តែងរបាំរបស់សិល្បករមកពីសាលារបាំ បុប្ផាទេវី ស្ថិតក្រោមការណែនាំរបស់អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ តេសូ និងត្រូវបានបង្កើតឡើងដោយអ្នកគ្រូ ឱម យុវណ្ណឌី។

លោក Aaron Carpene នាយក និង ជាប្រធានផ្នែកសិល្បៈនៃមហោស្រពសិល្បៈអន្តរជាតិអង្គរ បានថ្លែងថា៖ «យើងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនកាណាឌីយ៉ា គ្រុប ចំពោះការប្តេជ្ញាចិត្ត និងការចូលរួមចំណែកការឧបត្ថម្ភរបស់ធនាគារដល់ការគាំទ្រសិល្បៈ និង វប្បធម៌ក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនកាណាឌីយ៉ា បានចូលរួមជាមួយស្ថាប័នដែលមានកេរ្តិ៍ឈ្មោះល្បីៗផ្សេងទៀតដូចជាអង្គការ UNESCO និង សាលាអន្តរជាតិ CIS ក្នុងការផ្តល់ការអប់រំអំពីមរតកវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជានៅក្នុងប្រទេសកម្ពុជា និង ទៅកាន់ពិភពលោក»។

This image has an empty alt attribute; its file name is RoyalBallet1-1024x681.jpg

មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១ នឹងមានការសម្តែងសិល្បៈ ដោយមានការចូលរួមពីសិល្បៈករ សិល្បៈការនីជាច្រើនដូចជា តន្ត្រីករ អ្នកគូរគំនូរ អ្នកនិពន្ធ និង អ្នករបាំជាដើម។

អ្នករៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរ ដែលតំណាងដោយក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd បានរៀបចំមហោស្រពសិល្បៈនេះ ក្រោមការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈកម្ពុជា ដើម្បីលើកកម្ពស់វប្បធម៌កម្ពុជាទាំងនៅក្នុងប្រទេស និង ទៅកាន់ពិភពលោក៕

This image has an empty alt attribute; its file name is RoyalBallet2-1-681x1024.jpg
អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›ធនាគារកាណាឌីយ៉ា អះអាងពីការប្តេជ្ញាចិត្តគាំទ្រ លើវប្បធម៌តាមរយៈ ការឧបត្ថម្ភមហោស្រព និងកម្មវិធីអប់រំ នៅខេត្តសៀមរាប ធនាគារកាណាឌីយ៉ា ដែលជាស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុ និង ជាធនាគារឌីជីថលឈានមុខគេមួយនៅកម្ពុជា កំពុងអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការលើកក…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ឥណ្ឌូណេស៊ីព្រមានថា ការកាត់ផ្តាច់ខ្សែកាបក្រោមសមុទ្រ អាចគំរាមកំហែងដល់ប្រព័ន្ធអ៊ីនធឺណិត ៨០% របស់សិង្ហបុរី

​បរទេស៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី លោកស្រី Meutya Hafid បានព្រមានថា ការកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រ អាចនឹងរំខានដល់ការតភ្ជាប់របស់ប្រទេសសិង្ហបុរីខ្លួនឯង និងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគផ្នែកបច្ចេកវិទ្យា។...

អង្គការ OPEC+ រក្សាគោលដៅផលិតកម្មប្រេងសម្រាប់ខែធ្នូឱ្យនៅថេរ មុនពេលឈានដល់ការសម្រេចចិត្តដ៏លំបាកសម្រាប់ឆ្នាំ២០២៧

​ បរទេស៖ បណ្តាប្រទេសផលិតប្រេងនៃអង្គការ OPEC+ បានរក្សាគោលដៅផលិតកម្មសម្រាប់ខែធ្នូឱ្យនៅថេរដដែលកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ពីការរំពឹងទុកថានឹងមិនមានការកែតម្រូវគោលនយោបាយបន្ថែមទៀតទេ រហូតដល់ឆ្នាំក្រោយ ខណៈដែលក្រុមនេះបន្តជួបប្រទះបញ្ហារអាក់រអួលដល់ការនាំចេញ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់...

Unilever និង  World Vision ប្រចាំកម្ពុជាប្រកាសភាពជាដៃគូរយៈពេល២ឆ្នាំក្នុងទំហំទឹកប្រាក់៧០០លានរៀលដើម្បីលើកកម្ពស់វិស័យអប់រំតាមរយៈកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំងអនាគតភ្លឺត្រចះត្រចង់

ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ – វីសូពិសេស ដែលជាម៉ាកផលិតផលបោកសម្លៀកបំពាក់ដែលទទួលបានការជឿទុកចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា...

ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់...