ឧកញ៉ា ទៀ វិចិត្រ ចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ចែកជូនប្រជានេសាទ ដោយប្រើប្រាស់ ម៉ូតូទឹកទៅដោយផ្ទាល់

Date:

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ​ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ធ្វើដំណើរតាមម៉ូតូទឹក ចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ទៅជូនប្រជានេសាទមួយគ្រួសារ មានជីវភាពក្រីក្រខ្វះខាត ដែលកំពុងនេសាទនៅសមុទ្រ ក្នុងភូមិសាស្ត្រ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ឲ្យដឹងថា ក្រោយទទួលដំណឹង ពីប្រជានេសាទមួយគ្រួសារនេះ ដែលប្រកបរបរនេសាទប្រចាំថ្ងៃ នៅក្នុងសមុទ្រ និងជាគ្រួសារមានជីវភាពក្រីក្រ ទើបកាលពីល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ លោកឧកញ៉ា ក៏បានធ្វើដំណើរតាមម៉ូតូទឹក ចុះទៅជួបសួរសុខទុក្ខផ្ទាល់ និងនាំយកស្បៀងអាហារ មានដូចជា អង្ករ ចំនួន ០១បាវ ស្មើ៥០គីឡូក្រាម មីចំនួន ០៥កេស ត្រីខចំនួន០៥យួរ ទឹកត្រីចំនួន ១យួរ ទឹកស៊ីអ៊ីវ ចំនួន០១យួរ ស្ករសចំនួន០១គីឡូក្រាម ប៊ីចេងចំនួន០១គីឡូក្រាម អំបិលចំនួន០២គីឡូក្រាម និងទឹកបរិសុទ្ធចំនួន០២កេស ជូនប្រជានេសាទក្រីក្រមួយគ្រួសារនេះ ដើម្បីជួយដោះស្រាយជីវភាពក្នុងគ្រួសារ និងលើកទឹកចិត្ត ចំពោះការប្រកបរបរដោយសុច្ចរិត តាមរយៈការធ្វើនេសាទ លក្ខណៈគ្រួសារក្នុងសមុទ្រ ។

លោកឧកញ៉ា ទៀ វិចិត្រ ក៏បានជម្រាបជូនពលរដ្ឋគ្រួសារ​ អ្នកនេសាទរូបនេះ ឲ្យប្រុងប្រយត្ន័ផងដែរ ពេលចេញនេសាទក្នុងសមុទ្រ ពិសេសពេលធាតុអាកាសមិនល្អ ដូចជាពេលមានខ្យល់ និងភ្លៀងខ្លាំងជាដើម៕

Share post:

spot_imgspot_img

Popular

More like this
Related

ប្រទេស វៀតណាម ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីប្រកបដោយទំនុកទុកចិត្ត

មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៣ ខែ មករា...

Vietjet បញ្ចុះតម្លៃសំបុត្រ Deluxe 30% សម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសវៀតណាមពេញមួយឆ្នាំ២០២៦

ភ្នំពេញ៖​ ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៦ – Vietjet កំពុងបញ្ចុះតម្លៃសំបុត្ររហូតដល់ 30% សម្រាប់សំបុត្រ Deluxe ចាប់ពីថ្ងៃទី ២៧...

ផលិតកម្មបារមី និង ភ្លើងគប់ នឹងចាក់ផ្សាយជាផ្លូវការនៃកម្មវិធី The NEXT LEVEL: RAPSTAR ដែលជាកម្មវិធីទូរទស្សន៍បង្កើតឡើងដោយខ្មែរសុទ្ធសាធដំបូងបង្អស់ ស្វែងរកតារារ៉េបដ៏មានសមត្ថភាពក្នុងប្រទេសកម្ពុជា

កម្មវិធីនឹងចាប់ផ្តើមផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨:០០យប់ លើកញ្ចក់ទូរទស្សន៍ បាយ័ន...