មហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ ​នឹងក្លាយជា​ព្រឹត្ដិការណ៍ ​កម្រិត​ពិភពលោក​ នៅ​ឆ្នាំ​២០២២ ខាង​មុខ​

Date:

មហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ (AIFA) នឹង​​ក្លាយជា​​ព្រឹត្ដិការណ៍​ស្ដង់ដារ​អន្ដរជាតិក្នុង​កម្រិត​ពិភពលោក​សម្រាប់​ឆ្នាំ​២០២២ ខាង​មុខ ដើម្បី​អបអរ​ការ​ប្រារព្ធ​បិទ​ការ​ «​គ្រង​តំណែង» ជា​ទីក្រុង​វប្បធម៌​អាស៊ាន​ឆ្នាំ​២០២០-២២ របស់​ក្រុង​សៀមរាប​។

លោក Aaron Carpene នាយកផ្នែកគ្រប់គ្រងលិល្បៈ​នៃមហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ (AIFA) កំពុងតែ​រៀបចំកម្មវិធីមួយ​ដោយ​រួម​បញ្ចូល​ការ​សម្ដែង​ ​ Mozart at Angkor នៅ​ក្នុង​គម្រោង​ល្ខោន​អូប៉េរ៉ា​អង្គរ ដែល​នឹងបង្ហាញ​វត្ដមាន​រួម​គ្នា​រវាង​សិល្បករ​អន្ដរជាតិ​ ក៏ដូចជា​សិល្បករ​ជាតិ​នៅ​លើ​បរិវេណ​ឧទ្យាន​បុរាណវត្ថុ​វិទ្យា​អង្គរ​ដ៏វិសេស និង​អស្ចារ្យ​។

ព្រឹត្ដិការណ៍ ដែល​ត្រូវបាន​ចុះ​ផ្សាយ​តាម​បណ្ដា​សារព័ត៌មាន​អន្ដរជាតិ​នានា ដូចជា ទស្សនាវដ្ដី​តន្ដ្រី​ BBC Music Magazine ទទួល​បាន​ការ​សព្វព្រះរាជ​ហារទ័យគាំទ្រ​​ពី​ព្រះករុណាជា​អម្ចាស់​​ជីវិត​តម្កល់​លើ​ត្បូង​ ព្រះបាទ នរោត្ដម សីហមុនី ព្រះ​មហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក៏​បាន​ទទួល​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបា​ល​កម្ពុជា​រួចហើយ​។

ព្រឹត្ដិការណ៍​ក្នុង​ឱកាស​ចុង​​ឆ្នាំ​នេះ​ត្រូវបាន​​លោក Aaron Carpene នាយកផ្នែកគ្រប់គ្រងលិល្បៈ នៃមហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ (AIFA) និង​ក្រុមការងារ​របស់​លោក បាន​ត្រៀម​​រួច​រាល់​ជាស្រេច​។

លោក Aaron Carpene បាន​មាន​ប្រសាសន៍ថា «​ថ្វីដ្បិតតែ​យើង​ប្រឈមនឹង​​ឧបសគ្គ​ជា​ច្រើន​ក្នុង​ការ​រៀបចំ​ព្រឹត្ដិការណ៍​មហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ​នា​ឆ្នាំ​នេះ​យ៉ាង​ណា​ក៏ដោយ​ ក៏​យើង​​នៅតែ​បង្កើត​កម្មវិធី​សម្ដែង​នានា​ប្រកប​ដោយ​​ជោគជ័យ​ ដែល​បាន​បង្ហាញ​បេតិកភណ្ឌ​វប្បធម៌​កម្ពុជា​ដ៏​សម្បូរ​បែប​។ យើង​មានភ័ព្វ​សំណាង​​ដែលទទួលបាន​ការ​ណែនាំ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា។ យើង​មាន​ទំនុកចិត្ត​ថា ដោយ​មាន​ជំនួយ​ពីក្រសួង កម្មវិធី​​នៅឆ្នាំក្រោយ​នឹង​​​ធំជាង​នេះ ហើយ​នឹង​ទាក់ទាញ​ចំណាប់អារម្មណ៍​អន្តរជាតិ​ខ្លាំង»។

មនុស្ស​រាប់​ពាន់​នាក់​បាន​ចូលរួម​ក្នុង​​មហោស្រព​នេះ​ដែល​មាន​រយៈពេល​៣​ថ្ងៃ ចាប់​ពី​ថ្ងៃទី ១០​ ដល់​ថ្ងៃទី ១២ ខែ​ធ្នូ ក្នុងខេត្ត​​សៀមរាប​។ កម្មវិធី​ពិសេស​ៗ​ក្នុងព្រឹត្តិការណ៍​​នេះ​រួមមាន​ការ​សម្តែងសិល្បៈ ដោយ​មាន​ការ​​ចូលរួម​ពី​សិល្បៈករ សិល្បៈការនី​ជាច្រើន ​រួមទាំង​តន្ត្រីករ អ្នក​គូ​រគំនូរ អ្នក​និពន្ធ និង​អ្នករបាំ​​ជា​ដើម​។ ព្រឹត្ដិការណ៍​ដ៏​លេចធ្លោរ​បំផុត​​មួយ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ផ្សេងៗ​ គឺ​ការ​​បង្ហើ​រ​ខ្លែង​ប្រពៃណី​កម្ពុជាដែលហៅថា ខ្លែងឯក​ខ្មែរ ដែលបាន​​​ចាប់​យក​​​ចំណាប់​អារម្មណ៍​របស់​​អន្ដរជាតិ​។

អ្នក​រៀបចំ​មហោស្រព​សិល្បៈ​អន្តរជាតិអង្គរ ដែល​តំណាង​ដោយ​ក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd បាន​រៀបចំ​មហោ​ស្រព​សិល្បៈ​នេះ​ ក្រោម​ការ​សហការ​ជា​មួយ​​ក្រសួង​វប្បធម៌ និង​​វិចិត្រសិល្បៈនៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា អាជ្ញាធរ​ជាតិ​អប្សរា និង​រដ្ឋបាល​ខេត្ត​សៀមរាប​ ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ទាំងនៅ​​ថ្នាក់​ជាតិ និង​អន្ដរជាតិ​។

អ្នក​ឧបត្ថម្ភ​ព្រឹត្ដិការណ៍​មហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ​​ឆ្នាំ​២០២១​ ​នេះ រួមមាន ​ស្រាបៀរអង្គរ ទឹក​បរិសុទ្ធ​អង្គរពូរ៉ូ ធនាគារ​កាណាឌីយ៉ា ធនាគារហ្វីលីព សហព័ន្ធស្វ៊ីស មូលនិធិ​វប្បធម៌ ​និង​ទេសចរណ៍​ Chengdu។

ក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd បាន​រៀបចំ​ផែនការ​រួច​ហើយ​សម្រាប់​ព្រឹត្ដិការណ៍​​មហោស្រព​ឆ្នាំ​ក្រោយ ដែល​គ្រោង​រួមបញ្ចូល​ទាំង Mozart at Angkor។ ដោយ​ផ្អែក​លើ​ល្ខោន​អូប៉េរ៉ា​ដ៏ពេញ​និយម​ជា​សកល​របស់​ Mozart ក្នុង​រឿង «The Magic Flute» វា​នឹង​ក្លាយជា​ការសម្ដែង​ចម្លង​ពី​សាច់​រឿង​ដើម​ ដោយ​មាន​ការ​ចូលរួម​​ពី​អ្នក​ចម្រៀង ​​​តន្ដ្រីករ និង​អ្នករបាំ​​ក្លាស៊ីក​អន្ដរជាតិ​ជា​ច្រើន​រូប។ កម្មវិធី​ប្រគំតន្ដ្រី​នេះ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​​បណ្ដាញ​ផ្សព្វផ្សាយ​​អន្ដរជាតិ​ជា​ច្រើន​នៅ​អំឡុង​ពេល​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩ ជាសកល​ ដែល​មាន​ន័យ​ថា រាល់​ការ​សម្ដែង​នៅ​ទីសាធារណៈ​ត្រូវ​បាន​កំហិត​ដោយសារ​បញ្ហា​សុខភាព និង​សុវត្ថិភាព៕

This image has an empty alt attribute; its file name is RoyalBallet1-2-1024x681.jpg
This image has an empty alt attribute; its file name is RoyalBallet2-1-2-681x1024.jpg

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...