កម្មវិធីថវិកាជំនួយ អភិវឌ្ឍន៍ ទីផ្សារនាំចេញ (EMDG)

Date:

សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាអង្គភាពចំណុះក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅបន្ដទទួលពាក្យសម្រាប់កម្មវិធី ថវិកាជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ (EMDG) សម្រាប់សហគ្រាសធុនតូច និងមធ្យមរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ កម្មវិធីនេះត្រូវបានផ្តល់មូលនិធិដោយ សហគ្រិនខ្មែរ (Khmer Enterprise) និងសហការរៀបចំ និងគ្រប់គ្រងដោយក្រុមហ៊ុន អ៊ីមើជីងម៉ាឃីតខនសាល់ធីង (EMC)។

កម្មវិធីនេះមានគោលបំណងផ្ដល់ថវិកាជំនួយ ដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីបង្កើនសក្តានុពលនាំចេញដោយ កាត់បន្ថយការចំណាយលើការលើកកម្ពស់ និងការអភិវឌ្ឍទីផ្សារនាំចេញ។

ស្របតាមយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការ លើកកម្ពស់ផលិតផលរបស់កម្ពុជា ទៅកាន់ទីផ្សារបរទេស កម្មវិធីនេះនឹងកាត់បន្ថយបន្ទុក របស់សហគ្រាសធុនតូច និងមធ្យមទៅលើចំណាយធំៗមួយចំនួន ក្នុងការផ្សព្វផ្សាយផលិតផលរបស់ខ្លួន ទៅកាន់ទីផ្សារអន្តរជាតិ និងកាត់បន្ថយសម្ពាធលើការចំណាយរបស់ សហគ្រាសធុនតូច និងមធ្យម ដែលរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩។

ដើម្បីអភិវឌ្ឍន៍ទីផ្សារនាំចេញ សហគ្រាសធុនតូច និងមធ្យមត្រូវប្រឈមមុខនឹងការចំណាយជាច្រើន។ ចំណាយទាំងនោះរួមមានដូចជា ការចំណាយទៅលើការធ្វើដំណើរទៅរកអតិថិជន និងចូលរួមព្រឹត្តិការណ៍នៅក្រៅស្រុក ការកែច្នៃផលិតផលសម្រប តាមអតិថិជននៅក្រៅស្រុក ការផ្សព្វផ្សាយលើសកម្មភាពផ្សេងៗ ការជួលអ្នកប្រឹក្សាផ្តល់យោបល់ ទៅលើផ្នែកអាជីវកម្ម ច្បាប់ និងពន្ធផ្សេងៗដែលជាតម្រូវការចាំបាច់ ក្នុងការនាំចេញទៅកាន់ទីផ្សារមួយចំនួន និងការចំណាយផ្សេងទៀត ដែលទាក់ទងនឹងគុណភាព និងវិញ្ញាបនប័ត្រស្តង់ដារអន្តរជាតិ។

កម្មវិធីថវិកាជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ (EMDG) នេះនឹងផ្តល់សំណង ៥០% ទៅលើការចំណាយសរុប របស់សហគ្រាសធុនតូច និងមធ្យមដែលចូលក្នុង លក្ខខណ្ឌតិកៈរបស់កម្មវិធី គិតចាប់ពីខែមករា ឆ្នាំ២០១៩។ កម្មវិធីនេះផ្តោតជាពិសេស លើសហគ្រាសធុនតូច និងមធ្យម ដែលធ្លាប់បាននាំចេញ ទៅកាន់ទីផ្សារបរទេសហើយ ក៏ដូចជាលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម ដែលមានបំណងធ្វើការវិនិយោគ លើសកម្មភាពអភិវឌ្ឍទីផ្សារនាំចេញថ្មី ឬ ជំរុញបន្ថែមលើទីផ្សារ ដែលមានស្រាប់ផងដែរ។

ស្របពេលដែលកម្មវិធីនេះ លើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិកម្ម វិស័យកែច្នៃទិន្នផលកសិកម្ម និងវិស័យផលិតកម្មឱ្យធ្វើការដាក់ពាក្យ សហគ្រិនខ្មែរ (KE) ក៏បើកទូលាយឱ្យ សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យផ្សេងៗ ដែលមានចំណាយចូលក្នុងលក្ខន្តិកៈ របស់កម្មវិធីឲ្យធ្វើការដាក់ពាក្យផងដែរ។ សម្រាប់ព័ត៌មានបន្ថែម និងរបៀបនៃការដាក់ពាក្យទៅកម្មវិធី សូមចុចលើនេះ។ ដាក់ពាក្យមកឥឡូវនេះតាមរយៈ៖ https://bit.ly/3N48zXg ។

Share post:

spot_imgspot_img

Popular

More like this
Related

ការប្រជែងនិងប្រពៃណី ភាពប្លែកដាច់គេនៃប្រដាល់ Lethwei ប្រៀបនឹងសិល្បៈក្បាច់គុនផ្សេងៗ និងការត្រលប់មកវិញរបស់កីឡាករ Dave Leduc ក្នុងឆ្នាំ 2026

ភ្នំពេញ៖ រយៈពេលពីរឆ្នាំចុងក្រោយ កីឡាករ Dave Leduc បានប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួនក្នុងការចិញ្ចឹមកូនៗរបស់គាត់ ប៉ុន្តែឥឡូវនេះគាត់បានត្រៀមខ្លួនរួចរាល់ក្នុងការត្រលប់មកកាន់សង្វៀនវិញ។ ក្នុងកិច្ចសម្ភាសន៍នេះ ទូតសុច្ឆន្ទៈនៃក្រុមហ៊ុនទំព័រកំសាន្តកីឡាលំដាប់ពិភពលោក...

Vietjet លក់សំបុត្របញ្ចុះតម្លៃចាប់ពី ០ ដុល្លារ ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់កោះ Con Dao ដែលជាកោះឋានសួគ៍របស់វៀតណាម

ភ្នំពេញ៖ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងអបអរសាទរការបន្តសេវាកម្មហោះហើរដោយផ្ទាល់របស់ខ្លួនពីទីក្រុងហាណូយ...