ក្រុមហ៊ុន Smart Axiata  រៀបចំពិធីថ្លែងអំណរគុណដល់ អតិថិជនសហគ្រាស ដៃគូពាណិជ្ជកម្ម និងដៃគូពាក់ព័ន្ធដ៏ទៃទៀត

Date:

រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ – ប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Smart Axiata បានរៀចំពិធីផ្តល់កិត្តិយសដល់អតិថិជនសាជីវកម្ម និងដៃគូក្នុងវិស័យឯកជន និងសាធារណៈ របស់ខ្លួននៅក្នុងពិធី​ជប់លៀងថ្លែងអំណរគុណ​ដែលធ្វើឡើងនៅសណ្ឋាគារ Hyatt Regency Phnom Penh កាលពីថ្ងៃព្រហស្បតិ៍​ ទី២៦ ែខឧសភា ។

ដោយមានអ្នកចូលរួមជាង ២៥០ នាក់ រួមទាំង ក្រុមការងារផ្នែកគ្រប់គ្រងរបស់ក្រុមហ៊ុន Smart Axiata ផងដែរនោះព្រឹត្តិការណ៍នេះក៏បានផ្តល់ឱកាសក្នុងការពង្រីកបណ្តាញទំនាក់ទំនងដល់អតិថិជនក្នុងវិស័យអាជីវកម្មនានារបស់ក្រុមហ៊ុន Smart ផងដែរ។ ដំណោះស្រាយ និងឧបករណ៍ឌីជីថលចុងក្រោយគេបង្អស់របស់ក្រុមហ៊ុន Smart ក៏ត្រូវបានដាក់តាំងសម្រាប់ភ្ញៀវសាកល្បង និងលេងកំសាន្តផងដែរ។​ ព្រឹត្តិការណ៍ពេលរាត្រីនេះក៏មានការសម្ដែងលើឆាក ការលេងហ្គេម និងការចាប់ឆ្នោតផ្សងសំណាងជាមួយនឹងរង្វាន់រួមមាន ទូរស័ព្ទ ថេប្លេត និងគ្រឿងអេឡិចត្រូនិចជាច្រើនទៀតផងដែរ។​

ទោះបីជាមានបញ្ហាប្រឈមបង្កឡើងដោយជំងឺរាតត្បាតក៏ដោយ ក្រុមហ៊ុន Smart បានបន្តណែនាំនូវដំណោះស្រាយឌីជីថលថ្មីៗសម្រាប់ដៃគូសាជីវកម្ម។ ដោយប្រើប្រាស់ទិន្នន័យទូរគមនាគមន៍ និងកម្មវិធីវិភាគអាកប្បកិរិយាឌីជីថល ក្រុមហ៊ុន Smart ផ្តល់ឲ្យអាជីវកម្មទាំងអស់នូវឱកាសមួយក្នុងការបង្កើនយុទ្ធនាការទីផ្សាររបស់ពួកគេ ដោយផ្តល់នូវដំណោះស្រាយលើទីផ្សារផ្សព្វផ្សាយរួមគ្នានៅលើបណ្តាញចែកចាយជាច្រើនរួមទាំងកម្មវិធីតន្រ្តីតាមទូរស័ព្ធ Pleng។ ក្នុងនាមជាក្រុមហ៊ុនផ្តល់ដំណោះស្រាយឌីជីថលដ៏ទូលំទូលាយមួយ Smart ក៏ផ្តល់ឲ្យដៃគូនូវដំណោះស្រាយព័ត៌មានសម្ងាត់ដែលមានសុវត្ថិភាព និងងាយស្រួលសម្រាប់ការធ្វើអាជីវកម្ម និងកិច្ចព្រមព្រៀងតាមអនឡាញ។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata ក៏បានថ្លែងសារថ្លែងអំណរគុណដល់អតិថិជន និងដៃគូរបស់ក្រុមហ៊ុន Smart ផងដែរ។

លោក Feiruz Ikhwan បានមានប្រសាសន៍ថា៖ «ការរៀបចំព្រឹត្តិការណ៍នេះឡើងគឺគ្រាន់តែជាមធ្យោបាយមួយដើម្បីបង្ហាញពីការដឹងគុណរបស់យើងចំពោះដៃគូអាជីវកម្មរបស់យើង ហើយដើម្បីបញ្ជាក់ឡើងវិញថាគោលដៅរបស់ក្រុមហ៊ុន Smart គឺចង់បង្កើតទំនាក់ទំនងយូរអង្វែងជាមួយដៃគូអាជីវកម្មរបស់យើង។ ក្នុងនាមជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុន Smart ខ្ញុំសូមថ្លែងអំណរគុណចំពោះការគាំទ្រ និងការជឿជាក់ ដែលដៃគូទាំងអស់មានចំពោះពួកយើង។ ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា ពេល​យើង​ឈាន​ឆ្ពោះទៅ​អនាគត យើង​នឹង​មាន​ឱកាសជាច្រើន​ទៀតសម្រាប់ពួកយើងទាំងអស់គ្នា ដើម្បីធ្វើការ អបអរសាទរ និងឆ្ពោះទៅមុខរួមគ្នា។»

អស់រយៈពេលជាច្រើនឆ្នាំមកនេះ ភាពជាដៃគូជាមួយក្រុមហ៊ុន Smart បានគាំទ្រអាជីវកម្មឌីជីថលប្រកបដោយភាពច្នៃប្រឌិតជាច្រើន ដែលពឹងផ្អែកលើការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេ ដោយអនុញ្ញាតឱ្យមានការច្នៃប្រឌិតជាមួយនឹងផលិតផល និងសេវាកម្មរបស់ពួកគេនៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មឌីជីថលទើបបង្កើតថ្មីក្នុងស្រុក។​ គំនិតផ្តួចផ្តើមបែបនេះ រួមមានសេវាកម្មទិន្នន័យដែលឧបត្ថម្ភ (Sponsored Data service)ដោយក្រុមហ៊ុន Smart ដែលអនុញ្ញាតឱ្យអាជីវកម្មផ្តល់ការភ្ជាប់ដោយឥតគិតថ្លៃទៅកាន់កម្មវិធី និងគេហទំព័ររបស់ពួកគេដល់អតិថិជនរបស់ក្រុមហ៊ុន Smart ។

លោកស្រី Mila Kusheva ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «យើងទាំងអស់គ្នានៅក្រុមហ៊ុន Smart មានមោទនភាព​ដែលបានការក្លាយជាដៃគូរបស់អ្នក។ ហើយនៅក្រុមហ៊ុន Smart យើងអាចធានាចំពោះអ្នកថា យើងផ្តោតលើការផ្តល់សេវាដែលមានគោលបំណងពង្រីកការរីចម្រើនរួមគ្នារបស់       យើង ដូច្នេះ​ហើយ យើង​អាច​ជា​ប្រតិបត្តិករផ្តល់​សេវា​ដែលទទួលបានការពេញ​ចិត្ត​សម្រាប់​អាជីវកម្មនានាក្នុង​ប្រទេស​កម្ពុជា»

លោកស្រី Mila បានបន្ថែមទៀតថា៖«ដោយដឹងថាអាជីវកម្មអនឡាញបានឈានមុខគេកាន់តែរហ័ស យើងទាំងអស់គ្នាត្រូវតែបន្ថែមប្រសិទ្ធភាព លើរបៀបដែលយើងកំណត់គោលដៅ និងទំនាក់ទំនងទៅកាន់អតិថិជន និង របៀបដែលយើងគ្រប់គ្រងអាជីវកម្មលើអន្តរកម្មឌីជីថលរាប់លាន ដែលយើងប្រឈមមុខជារៀងរាល់ថ្ងៃ។ ក្រុមហ៊ុន Smart ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​សហការ​ជាមួយ​អ្នកទាំងអស់គ្នា ​ដើម្បី​ផល​ប្រយោជន៍​របស់​អ្នក​ប្រើ​ប្រាស់​ក្នុង​ប្រទេស​កម្ពុជា។»

ក្រុមហ៊ុន Smart ប្តេជ្ញាឲ្យក្លាយជាប្រតិបត្តិករទូរស័ព្ទចល័ត ដែលទទួលបានការពេញ​ចិត្ត​សម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់ទាំងអស់នៅក្នុងប្រទេសកម្ពុជា ខណៈពេលដែលបើកទ្វារសម្រាប់ដៃគូទាំងអស់ ដើម្បីពង្រីកភាពជោគជ័យ និងការរីកចម្រើនរបស់ពួកគេ។

សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូនដល់សហគ្រាសពីក្រុមហ៊ុន Smart សូមចូលទៅកាន់គេហទំព័រ https://www.smart.com.kh/for-business/ ឬទំនាក់ទំនងក្រុមការងារផ្នែកលក់ដល់សហគ្រាសរបស់យើងតាមរយៈ sales.corporate@smart.com.kh

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...