event

បរិច្ចាគពិតៗ! Smart និងអ្នកបង្កើតមាតិកាល្បីៗជាច្រើនរូបបាននាំយកថវិការពីការបោះឆ្នោតពានអ្នកបង្កើតមាតិកាប្រចាំឆ្នាំជូនមន្ទីរពេទ្យកុមារអង្គរហើយ

កម្មវិធី Pleng Music Awards 2022 ដែលជាកម្មវិធីដ៏អស្ចារ្យនិងធំជាងគេនៅកម្ពុជា ជាមួយនឹងវត្តមានតារាជើងចាស់ ថ្មី ជាច្រើនដួង បានដំណើរការទៅយ៉ាងរលូននាថ្ងៃទី​19 ខែ មីនា ឆ្នាំ 2022 នេះ។ ពានរង្វាន់ទាំង 14 បានរកឃើញម្ចាស់ ដែលក្នុងនោះក៏មានពានរង្វាន់មួយដែលជាពានរង្វាន់សប្បុរសធម៌ដើម្បីជាជំនួយ ជូនទៅដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីពេទ្យកុមារអង្គរផងដែរ។

ជាគំនិតសប្បុរសធម៌ដ៏មោះមុតរបស់ក្រុមហ៊ុនSmart Axiata ពានរង្វាន់ «អ្នកបង្កើតមាតិកាប្រចាំឆ្នាំ»  បានបញ្ចូលការបោះឆ្នោតមួយសម្លេងស្មើនឹង​ 2 ដុល្លារ ដែល 1 ដុល្លារ បរិច្ចាគទៅមូលនិធិគន្ធបុប្ផា រីឯ 1 ដុល្លារទៀតផ្តល់ទៅឲ្យ​មន្ទីរពេទ្យកុមារអង្គរ។ គិតត្រឹម 9 ថ្ងៃនៃការបោះឆ្នោត ពានរង្វាន់នេះទទួលបានការបោះឆ្នោតរហូតដល់ 31, 832 សម្លេង ដែលស្មើនឹង 63, 664 ដុល្លារ។

ជាមួយថវិការសរុប គឺបរិច្ចាគចេញពី Smart Axiata ផ្ទាល់តែម្តង ដែលបែងចែកជា 2 សម្រាប់មន្ទីរពេទ្យនីមួយៗគឺទទួលបាន​ 31, 832 ដុល្លារ​ ដែលមានអ្នកតំណាង Smart Axiata ក៏ដូចជាអ្នកបង្កើតមាតិកាជាច្រើនរូប ចូលរួមដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីប្រគល់ជូលផ្ទាល់ទៅដល់មន្ទីរពេទ្យកុមារអង្គរផងដែរ។ នេះមិនមែនជាលើកទីមួយទេដែល Smart Axiata ធ្វើឡើងនៅកម្មវិធីសប្បុរសធម៌បែបនេះ។ យើងមាន​ “ការប្រគុំតន្រ្តីសប្បុរសធម៌ស្នាមញញឹម” “រត់ជាមួយសាយ”  និងថ្មីៗនេះគឺ ការបោះឆ្នោតសម្រាប់អ្នកបង្កើតមាតិកាប្រចាំឆ្នាំ ដើម្បីជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរ​ពេទ្យ​គន្ធបុប្ផា។

ការរួមដំណើរទៅកាន់ខេត្តសៀមរាប​គឺ មានអ្នកបង្កើតមាតិកាជាច្រើនដូចជា លោក Khemra ដែលជាម្ចាស់ពាន កញ្ញាសៀនាង លោកAthika លោក Zamba លោក Veasna Vee កញ្ញា Lin Vee លោក Bola Vee កញ្ញា Jennie Vee និងលោក Soy Senghour ផងដែរ។ អ្នកទាំងអស់គ្នាបានដើរ​ទស្សនកិច្ច​ជុំវិញ​មន្ទីពេទ្យ​ ដើម្បី​ដឹង​អំពី​ស្ថានភាព​ជាក់ស្តែង​នៅ​ក្នុងមន្ទីរពេទ្យ​ផ្ទាល់ ក៏​ដូចជា​សកម្មភាព​ទូទៅ​នៅ​ក្នុង​មន្ទីរពេទ្យ​ប្រចាំ​ថ្ងៃ ដែលមានការដឹកនាំដោយលោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ដែលជាប្រធានអង្គការមន្ទីរពេទ្យកុមារផ្ទាល់តែម្តង។​

ក្នុងឱកាសនេះ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា ក៏បានថ្លែងនូវអំណរគុណ និងទឹកចិត្តសប្បុរសធម៌ដ៏ធំធេងរបស់ Smart Axiata ដែលតែងតែផ្តួចផ្តើមនៅក្នុងកម្មវិធីសប្បុរសធម៌ទាំងអស់នេះ។ លោកក៏មានប្រសាសន៍បន្តទៀតថា៖ “មន្ទីរពេទ្យត្រូវការទឹកប្រាក់ប្រមាណជាង 6 លានដុល្លារ​ក្នុងមួយឆ្នាំដើម្បីដំណើរការប្រតិបត្តិការទាំងមូល ហើយទឹកប្រាក់នេះគឺពឹងផ្អែកទាំងស្រុងពីការបរិច្ចាគ”។​ ដូចនេះការបរិច្ចាគមួយនេះគឺជាជំនួយដ៏ធំសម្រាប់មន្ទីរពេទ្យទាំងមូល។

ដើម្បីកុមារតូចៗរបស់យើងលោកអ្នកក៏នៅតែអាចចូលរួមបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរបានដែរតាមរយៈ

១. ធនាគារអេប៊ីអេ (ABA Bank)៖ 000 853 843 (Angkor Hospital for Children)

២. ភ្នាក់ងារវេរប្រាក់វីង (WING)៖ ប្រាក់រៀល៖ 9122 និង ប្រាក់ដុល្លារ៖ 8122

៣. ធនាគារអេស៊ីលីដា (ACLEDA Bank)៖ 01000105696828 (Angkor Hospital for Children)

To Top