ភោជនីយដ្ឋាន ផាកកាហ្វេ បានប្រកាសបើកសម្ពោធជាផ្លូវការ សាខាខេត្តកំពង់ស្ពឺ ដែលជាទីកន្លែងកំពុងអភិវឌ្ឍន៍ ខ្លាំងលើវិស័យទេសចរណ៍

Date:

ផាកកាហ្វេ បានសម្ពោធជាផ្លូវការ នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២ នេះ ក្រោមអធិបតីភាព ឯកឧត្តម ទិត វុទ្ធី អភិបាលរង នៃ គណៈអភិបាលខេត្តកំពង់ស្ពឺ ដើម្បីបម្រើសេវាកម្ម និងនាំយកនូវប្រភេទអាហារ និងភេសជ្ជៈបែបសុខភាព ជូនដល់អតិថិជនក្នុងខេត្តដែលកំពុងរីកចំរើនក្នុងវិស័យទេសចរណ៍និងឧហ្សាហកម្មមួយនេះ។

ការបើកសម្ពោធនេះ សបញ្ជាក់ពីការបោះជំហានមួយថ្មីទៀតក្នុងការពង្រីកវិសាលភាពលើការបម្រើជូនអាហារនិងភេសជ្ជៈសុខភាពនៃភោជនីដ្ឋាន ផាកកាហ្វេដែលជាភោជនីដ្ឋានដែលឈានមុខគេ និងពេញនិយមលើអាហារដែលល្អដល់សុខភាពជាមួយនឹងមុខម្ហូបសំបូរបែបដែលចំអិនឡើងដោយអនាម័យខ្ពស់ ហើយប្រើប្រាស់គ្រឿងផ្សំគុណភាពខ្ពស់ស្របតាមស្តង់ដារសុវត្ថភាពចំណីអាហារ។

លោក ហេង សេងលី ប្រធានក្រុមអគ្គនាយកប្រតិបត្តិក្រុមហ៊ុនយូណាយធីតហ្វូតគ្រុប បានបញ្ជាក់ថា៖  ៉ វត្តមាន ផាកកាហ្វេ លើផ្លូវជាតិលេខ ៤​ ក្នុងខេត្តកំពង់ស្ពឺនេះ ជាការរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ការបង្កើតការងារប្រមានជាង ៣០ កន្លែង និងការបណ្តុះបណ្តាលធនធានមនុស្សតាមលក្ខណៈស្តង់ដាអន្តរជាតិ  ជាពិសេសជំរុញការប្រើប្រាស់ផលិតផលកសិកម្ម​​ក្នុងស្រុកដើម្បីលើកស្ទួយជីវភាពកសិករកម្ពុជាយើង ក្នុងគោលដៅចូលរួមជាមួយយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ធយភាពក្រីក្រ ។​  ៉

ក្នុងឱកាសបើកសម្ពោធនេះដែរ ផាកកាហ្វេ ក៏នាំយក ម៉ាសចំនួន ៥០០​ ប្រអប់ អាល់កុលលាងដៃចំនួន​ ១៥០ លីត្រ និងសម្ភារៈមួយចំនួនទៀត សម្រាប់ជាការចូលរួមការពារ និងគាំទ្រដល់សហគមន៏ក្នុងការបង្ការជំងឺកូវីដ១៩ ផងដែរ។

សម្រាប់ប្រជាជនខេត្តកំពង់ស្ពឺ ភ្ញៀវទេសចរណ៍ និងអ្នកដំណើរឆ្លងកាត់ខេត្តកំពង់ស្ពឺអាចស្វែងរក

ទីតាំងរបស់ ផាក កាហ្វេ កំពង់ស្ពឺ ដែលទីតាំងនោះស្ថិតនៅ  ភូមិរំលោង ឃុំសុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និយាយរួមគឺនៅលើផ្លូវជាតិលេខ ៤ស្រាប់តែម្ដង។

កាន់តែងាយស្រួលលោកអ្នកអាចធ្វើដំណើរតាម Google maps នេះ៖ [https://goo.gl/maps/bQnYdPknUEbuDCeV6]( https://goo.gl/maps/bQnYdPknUEbuDCeV6)។ 

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចចូលទៅកាន់៖

  • លេខទូរសព្ទ៖ 023 990 990
  • កម្មវិធីទូរសព្ទ PARK CAFE ៖ [http://bit.ly/ParkCafeApp](http://bit.ly/ParkCafeApp)
  • Telegram Channel: [https://t.me/PARKCAFEKH](https://t.me/PARKCAFEKH)
  • ហ្វេសបុកផេក៖ Park Café ៕

Share post:

spot_imgspot_img

Popular

More like this
Related

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...

ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ថ្ងៃទី១ ចាប់ផ្តើមហើយ

 ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ដែលរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងវិនិយោគកម្ពុជា ចិន និងបណ្តាប្រទេសមួយចំនួនទៀតបានចាប់ផ្តើមហើយ។ ព្រឹត្តការណ៍នេះបានធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ArJuna Hotel...