ក្រុមហ៊ុន Havas Socialyse បើកដំណើរការប្រព័ន្ធការស្ដាប់សង្គម “Social Listening” ជាភាសាខ្មែរដំបូងគេបង្អស់នៅកម្ពុជា

Date:

Havas Socialyse ដែលជាក្រុមហ៊ុនភ្នាក់ងារផ្នែកឌីជីថល ដំបូងគេក្នុងប្រទេសកម្ពុជា បានបើកដំណើរការប្រព័ន្ធការស្ដាប់សង្គម “Social Listening” ជាភាសាខ្មែរ ដែលជាប្រព័ន្ធដំបូងគេនៅប្រទេសកម្ពុជា។

ប្រព័ន្ធការស្ដាប់សង្គម “Social Listening” នេះមានឈ្មោះថា A.D.D.I ឬ Actionable Data-Driven Insights នឹងផ្ដល់ជូននូវយុទ្ធសាស្រ្ដជួយ បង្កើនប្រសិទ្ធភាពប្រព័ន្ធបច្ចេកវិទ្យា និងការងាររបស់ក្រុមការងារពី Havas Global Group ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅ ពីអ្វីៗដែលកំពុងពេញនិយម និងអ្វីៗដែលប្រជាជនខ្មែរភាគច្រើន កំពុងនិយាយក្នុងបណ្ដាញ ទិន្នន័យអនឡាញជាង ១០០លានប្រភព។ ប្រព័ន្ធនេះនឹងក្លាយជាការផ្លាស់ប្ដូរដ៏ថ្មីស្រឡាង ក្នុងការស្វែងយល់ដឹងបន្ថែមអំពីអតិថិជន និងធ្វើអោយការទំនាក់ទំនង របស់អាជីវកម្មទាំងឡាយកាន់តែ មានភាពពាក់ព័ន្ធជាមួយ អតិថិជនគោលដៅរបស់ខ្លួន។

ប្រព័ន្ធការស្ដាប់សង្គម “Social Listening” ត្រូវបានណែនាំអោយប្រើប្រាស់ សម្រាប់អាជីវកម្មនៅក្នុងកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា នៅRaintree ដែលជាការិយាល័យការងាររបស់ Havas Socialyse Phnom Penh។ កម្មវិធីនេះរួមមានការធ្វើ បទបង្ហាញពីការស្ដាប់សង្គម “Social Listening” ដោយលោក Darrell Nelson ដែលជាប្រធានផ្នែកឌីជីថលប្រចាំ Havas APAC និងការធ្វើបទបង្ហាញពីយុទ្ធនាការទីផ្សារ Influencer ដ៏ល្អបំផុត ដោយក្រុមហ៊ុន Kohlective ដែលជាក្រុមហ៊ុនភ្នាក់ងារទីផ្សារ Influencer marketing ដំបូងគេក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនដៃគូសហការផ្ទាល់របស់ Havas Socialyse។

Havas Socialyse បានបើកដំណើរការប្រព័ន្ធថ្មីមួយនេះ នៅក្នុងកម្មវិធីអបអរខួប៥ឆ្នាំរបស់ខ្លួន។ នៅក្នុងកម្មវិធី លោក Benjamin Houghton ដែលជានាយកផ្នែកឌីជីថល និងលោក Anthony Keck ដែលជាប្រធានប្រតិបត្តិការបស់ Havas Riverorchid Group បានរំលឹកពីសមិទ្ធិផលដំបូងៗជាច្រើន ដោយក្រុមការងារជាង ៥០នាក់ របស់ខ្លួនបានចូលរួមសម្រេច ព្រមទាំងទន្ទឹងរង់ចាំមើលពី ដំណើរការរបស់ប្រព័ន្ធការស្តាប់សង្គម “Social Listening” ប្រកបដោយភាពច្នៃប្រឌិត ហើយប្រព័ន្ធនេះគឺជាផែនការណ៍ ដ៏សំខាន់មួយរបស់ក្រុមហ៊ុនទាំងមូល។

សម្រាប់ព័ត៌មានបន្ថែម អំពីប្រព័ន្ធការស្តាប់សង្គម “Social Listening” លោកអ្នកអាចផ្ញើរអ៊ីមែលទៅកាន់លោក Ben នៅ Havas Socialyse តាមរយៈ៖benjamin.houghton@socialyse.net ។

ក្រុមហ៊ុន Havas Socialyse Phnom Penh គឺជាក្រុមហ៊ុន Socialyse អន្តរជាតិ សាខាប្រចាំកម្ពុជា ដែលក្រុមហ៊ុននេះមានអ្នកជំនាញ ឌីជីថលជាច្រើនរូប ហើយមានប្រតិបត្តិការរហូតដល់ទៅ 80ប្រទេសក្នុងពិភពលោក។ ជាមួយនឹងការផ្ដល់ជូនផ្នែកឌីជីថល ៣៦០ដឺក្រេ Havas Socialyse Phnom Penh មានទាំងក្រុមការងារក្នុងស្រុកផ្ទាល់ ដែលពោរពេញដោយចំណេះដឹង និងភាពប៉ិនប្រសប់ ព្រមទាំងក្រុមការងារដែលមកពី Havas និង Vivendi Group ផងដែរ ។

ក្រុមហ៊ុន Havas Socialyse Phnom Penh ចាប់ផ្ដើមបើកដំណើរការតាំងពីឆ្នាំ 2017 ហើយឥឡូវនេះមានសមាជិកក្រុមការងារ ដែលមានជំនាញដល់ទៅជាង៥០នាក់។ ក្នុងអំឡុងពេលដំណើរការ ៥ឆ្នាំដំបូងរបស់ខ្លួន Havas Socialyse Phnom Penh បានផ្ដល់នូវអ្វីៗដែល “ដំបូងបង្អស់” ជាច្រើនដល់ទីផ្សារកម្ពុជា។

“ដំបូងបង្អស់” ទាំងនោះមានដូចជា យុទ្ធនាការឌីជីថលដែលមាន ប្រជាប្រិយភាពដំបូងបង្អស់នៅកម្ពុជា ក្រុមហ៊ុនដំបូងបង្អស់ទទួលបាន ពានរង្វាន់ដែលទទួលស្គាល់ ជាអន្តរជាតិនៅប្រទេសសិង្ហបុរី គូឡាឡាំពួ និងសហរដ្ឋអាមេរិក ក្រុមហ៊ុនដំបូងបង្អស់ដែលណែនាំ Facebook, Google និង Tiktok ដល់ប្រទេសកម្ពុជាសម្រាប់ ព្រឹត្តិការណ៍ដែលផ្តោតលើឌីជីថល ក្រុមហ៊ុនដំបូងបង្អស់ដែលត្រូវបានជ្រើសរើសជាករណីសិក្សា Facebook.com។ រឹតតែអស្ចារ្យ ពេលនេះ Havas Socialyse Phnom Penh បានបើកដំណើរការប្រព័ន្ធការស្តាប់សង្គម “Social Listening”ជាភាសាខ្មែរដំបូងគេបង្អស់ សម្រាប់ប្រើប្រាស់ក្នុងទីផ្សារកម្ពុជាផ្ទាល់ ៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›ក្រុមហ៊ុន Havas Socialyse បើកដំណើរការប្រព័ន្ធការស្ដាប់សង្គម “Social Listening” ជាភាសាខ្មែរដំបូងគេបង្អស់នៅកម្ពុជា Havas Socialyse ដែលជាក្រុមហ៊ុនភ្នាក់ងារផ្នែកឌីជីថល ដំបូងគេក្នុងប្រទេសកម្ពុជា បានបើកដំណើរការប្រព័ន្ធការស្ដាប់សង្គម “Social Listening” ជាភាសាខ្មែរ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

Unilever និង  World Vision ប្រចាំកម្ពុជាប្រកាសភាពជាដៃគូរយៈពេល២ឆ្នាំក្នុងទំហំទឹកប្រាក់៧០០លានរៀលដើម្បីលើកកម្ពស់វិស័យអប់រំតាមរយៈកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំងអនាគតភ្លឺត្រចះត្រចង់

ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ – វីសូពិសេស ដែលជាម៉ាកផលិតផលបោកសម្លៀកបំពាក់ដែលទទួលបានការជឿទុកចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា...

ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់...

តម្លៃមាសពិភពលោកបន្តស្ថិតក្រោមសម្ពាធ ខណៈទីផ្សារកំពុងតាមដានការបោះឆ្នោតពាក់កណ្តាលអាណត្តិអាមេរិកឆ្នាំ២០២៦

ភ្នំពេញ៖ ទីផ្សារមាសអន្តរជាតិកំពុងស្ថិតក្នុងដំណាក់កាលប្រែប្រួលយ៉ាងខ្លាំង ខណៈអ្នកវិនិយោគកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើកត្តាសេដ្ឋកិច្ច និងនយោបាយរបស់សហរដ្ឋអាមេរិក ជាពិសេសការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា។ ការបោះឆ្នោតនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលអាចជះឥទ្ធិពលដល់ទិសដៅនយោបាយ និងគោលនយោបាយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលពីរឆ្នាំបន្ទាប់។ អ្នកវិនិយោគកំពុងយកចិត្តទុកដាក់ថា តើគណបក្សសាធារណរដ្ឋអាចរក្សាការគ្រប់គ្រងសភាបានដែរឬទេ ឬគណបក្សប្រជាធិបតេយ្យអាចទទួលបានសំឡេងភាគច្រើននៅក្នុងសភា។ ជាទូទៅ ការផ្លាស់ប្តូរតុល្យភាពអំណាចនយោបាយអាចបង្កើតភាពមិនប្រាកដប្រជាចំពោះការអនុម័តច្បាប់ ការចំណាយថវិការដ្ឋាភិបាល គោលនយោបាយពន្ធគយ និងការគ្រប់គ្រងបំណុលជាតិ។ កត្តាទាំងនេះអាចប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគ និងការសម្រេចចិត្តលើការវិនិយោគក្នុងទ្រព្យសកម្មផ្សេងៗ រួមទាំងមាសផងដែរ។ ទោះជាយ៉ាងណា ការបោះឆ្នោតមិនមែនជាកត្តាតែមួយដែលកំណត់ទិសដៅតម្លៃមាសនោះទេ។ កត្តាសំខាន់មួយទៀតគឺគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Federal Reserve)។ ប្រសិនបើអត្រាការប្រាក់ និងទិន្នផលមូលបត្ររដ្ឋអាមេរិកនៅតែមានកម្រិតខ្ពស់ វាអាចបង្កើនសម្ពាធលើតម្លៃមាស ខណៈការធ្លាក់ចុះនៃអត្រាការប្រាក់ និងប្រាក់ដុល្លារអាមេរិកអាចជួយគាំទ្រដល់តម្រូវការទិញមាស។ បន្ថែមពីនេះ ស្ថានភាពភូមិសាស្ត្រនយោបាយ និងការព្រួយបារម្ភអំពីអតិផរណា ក៏ជាកត្តាដែលអាចជំរុញឱ្យអ្នកវិនិយោគងាកមករកមាសជាទ្រព្យសកម្មរក្សាតម្លៃផងដែរ។…