ពិព័រណ៍​ការងារ​ពី​ខេមបូចប CamboJob ដែល​មាន​ក្រុមហ៊ុន និង​ស្ថាប័ន​ធំៗ​ចូល​រួម​ជាង ១០០ក្រុមហ៊ុន ​នៅ​វិទ្យាស្ថាន​ បច្ចេកវិទ្យាកម្ពុជា (តិចណូ)

Date:

ពិព័រណ៍ការងារដើរតួ ជាត្រីវិស័យដ៏ចម្បងមួយ សម្រាប់ជួយតម្រង់ទិសដៅនិសិ្សត​ ជិតបញ្ចប់ការសិក្សា ព្រមទាំង​យុវជន និង​យុវនារី​គ្រប់រូប ដែល​កំពុង​ស្វែង​រក​ការងារ​ ឱ្យយល់ដឹងបន្ថែមពីក្រុមហ៊ុន និង​ស្ថាប័ន​ធំៗ​ ដែល​កំពុង​ស្វែងរក​ធនធានមនុស្ស។

ពិព័រណ៍ការងារនេះដែរ ក៏មាន​ចក្ខុវិស័យ ក្នុងការ​​លើក​តម្កើង​ដល់​យុវជន​ដែល​ជា​​​ទំពាំងស្នងឫស្សី​​ នៅ​ក្នុងប្រទេសកម្ពុជា ដែល​​ពោរពេញ​ដោយ​សមត្ថភាព​ និង​ជំនាញ​​ច្បា​ស់​លាស់ ​​​ទៅដល់ក្រុមហ៊ុនជាតិ​ និង​អន្តរជាតិ​ដែល​បាន​ចូលរួម​នៅ​ក្នុងពិព័រណ៍​ការងារ​នេះ​។

កម្មវិធីនេះ ក៏ជាវិថីនាំផ្លូវ ដល់បេក្ខជនគ្រប់រូប​ ដែលបានបាត់បង់ការងារ​អំឡុងពេលវិបត្តិកូវីដ ១៩ ឱ្យ​ទទួល​បាន​នូវឱកាសការងារឡើងវិញ។

ភាពប៉ិនប្រសព្វរបស់ក្រុមការងារខេមបូចប CamboJob ក្នុងការបង្កើតនូវវេទិកាពិព័រណ៍ការងារនេះឡើង ពិតជាបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្រុមហ៊ុនជាតិ និង​អន្តរជាតិ​ជា​ច្រើន​ក្រុមហ៊ុន​ មក​ចុះ​ឈ្មោះ​​ចូលរួម​ពិព័រណ៍ការងារនេះ តួយ៉ាង រួមមានក្រុមហ៊ុន Canadia Bank Plc ជាអ្នកចូលរួមចំណែកធំក្នុងការឧបត្ថម្ភ ព្រឹត្តិការនេះ​ឱ្យដំណើរការទៅបាន និងក្រុមហ៊ុនដទៃទៀតដូចជា Prince Huan Yu Real Estate, Huawei Technologies, China Duty Free Group, CHINA HUADIAN COPRORATION LTD  រួមទាំង​ស្ថាប័ន​ល្បីៗ​ជា​ច្រើន​ទៀត។ 

ការ​តាំង​ពិព័រណ៍ការងារនេះ​ក៏មានការចូលរួម ពីវាគ្មិនល្បីៗជាច្រើនរូប ចូលមកវែកញែកលើប្រធានបទ “រៀន​ចប់​ធ្វើ​អី​គេ​?” និង​ “Robots are taking over job in Cambodia” ដើម្បី​ផ្តល់​ជាគន្លឹះ​ថ្មីៗ​សម្រាប់​យុវជន ​គ្រប់រូប​ឱ្យមាន​ការ​យល់​​ដឹង​​​អំពីរបៀប ក្នុងការធ្វើការ និង​កាវាយលុកនៃ​បច្ចេកវិទ្យា​ទំនើប ​នៅ​ក្នុងវិស័យ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ 

និស្សិត និង​យុវជន​គ្រប់រូប ​ដែល​ចូលរួមកម្មវិធី ​ក៏មាន​ឱកាស​ក្នុងការសាកល្បង​ដាក់ពាក្យ និង​ទទួល​ការសម្ភាសន៍​ពី​ក្រុមហ៊ុន ដែល​មានវត្ត​មាននៅក្នុងពិព័រណ៍ ជាមួយនឹង​ការបំភ្លឺគំនិត និង​ការផ្តល់​ជាយោបល់​ថ្មីៗ ​ទាក់ទិនចំណេះ​ដឹង​​ទូទៅ​ និងចំណេះដឹងដែលគួរតែចាប់ផ្តើមពង្រឹងបន្ថែមទៀត ពីសំណាក់បុគ្គលិកក្រុមហ៊ុនល្បីៗផងដែរ។ ទស្សនិកជន​គ្រប់​រូប​ក៏អាចរីករាយជាមួយនឹងការតាំង​បង្ហាញ​​​សមិទ្ធផល​ការងារ បច្ចេកវិទ្យារបស់និស្សិត និងការ​លេង​ល្បែង​កម្សាន្ត​ផ្សេងៗ ដើម្បីមានឱកាសឈ្នះរង្វាន់ទៀតផង។

ពិព័រណ៍ការងារនេះ រៀបចំឡើងដោយក្រុមហ៊ុន ខេមបូចប​ CamboJob​ ជាក្រុមហ៊ុនជ្រើសរើសបុគ្គលិក តាមអុិនធឺណិត​ឈានមុខគេនៅកម្ពុជា។ CamboJob ជួយបង្កើនភាពងាយស្រួលសម្រាប់អ្នកជ្រើសរើសបុគ្គលិក និងអ្នកស្វែងរកការងារ ជាមួយ​នឹង​វេទិកា​ជ្រើស​រើសបុគ្គលិក ដែលប្រកបដោយសុវត្ថិភាព ពេញនិយមភាព និងទំនើបភាព។ ជាមួយ​នឹង​ការ​អភិវឌ្ឍន៍បន្ថែមនូវមុខងារថ្មី ​នៃកម្មវិធី​ខេមបូចប ម៉ូបាយអេប លោកអ្នក​អាច​ចាប់​ផ្តើមទាក់ទង និង​ធ្វើ​ការសម្ភាសន៍​ផ្ទាល់ បូករួម​ជាមួយ​​នឹង​មុខងារ​ថ្មីៗ ​ជាច្រើន​ទៀត ហើយ​អ្នកប្រើប្រាស់កម្មវិធីអាច​ធ្វើការ​ផ្លាស់ប្តូរលេខ​ Telegram រវាងអ្នកដាក់ពាក្យនឹងអ្នកសម្ភាសន៍នៅក្នុងអេបបានយ៉ាងងាយស្រួល ក្នុងជម្រើស​ភាសាយ៉ាងសម្បូរបែបសម្រាប់ផ្លាស់ប្តូរ បង្កើតភាពងាយស្រួលដល់ភាគីទាំងសងខាង ឱ្យការទំនាក់ទំនង និងស្វែងរករវាងគ្នានឹងគ្នាប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួល ដោយគ្រាន់តែប្រើកម្មវីធី លើទូរស័ព្ទដៃ និង​គេហ​ទំព័រ។ 

សូមចូលរួមពិព័រណ៍ការងារ​ ដែលរៀបចំឡើងដោយក្រុមហ៊ុន ខេមបូចប ទាំងអស់គ្នា នៅថ្ងៃទី ២០-២១ សីហា ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច និងកុំភ្លេចរៀបចំ CV ដើម្បីដាក់ពាក្យ នៅថ្ងៃពិព័រណ៍ការងារ។ សូមធ្វើការចុះឈ្មោះចូលរួមតាម Link៖ https://www.cambojob.com/activity?id=2 ដើម្បីទទួលបានថង់បរិស្ថាន ដ៏ស្រស់ស្អាតសម្រាប់អ្នកចុះឈ្មោះ ១០០នាក់ដំបូង។ 

ទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

លេខទូរសព្ទ: +855 97 92 37 280 (WeChat, Telegram, WhatApp)

ស្វែងយល់បន្ថែមពីយើងខ្ញុំតាមរយៈ

ហ្វេសប៊ុកផេក៖ CamboJob | Facebook

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...