ភ្នំពេញ៖ ឥឡូវនេះ ក្រុមហ៊ុន Smart Axiata និង Pizza Hutកំពុងផ្តល់ជូនប្រម៉ូសិនពិសេសដល់អតិថិជនរបស់ Smart ដែលមាន SmartVIP ដោយពួកគេអាចញាំភីហ្សារសជាតិឆ្ងុយឆ្ងាញ់ដោយមិនអស់លុយពី Pizza Hut។
រាល់អតិថិជនរបស់ក្រុមហ៊ុន Smart Axiata ដែលជាសមាជិក SmartVIP នឹងទទួលបានអត្ថប្រយោជន៍ពីការញ៉ាំភីហ្សាដោយមិនអស់លុយពី Pizza Hut ម្នាក់មួយ ដោយពួកគេគ្រាន់តែបង្ហាញ SmartVIP ទៅកាន់ក្រុមការងាររបស់ Pizza Hut ប៉ុណ្ណោះ។
ជារៀងរាល់ថ្ងៃ Pizza Hut នឹងត្រៀមទុកភីហ្សា Sausage Crust ទំហំ M ចំនួន 30 ក្នុងមួយសាខាក្នុងមួយថ្ងៃ សម្រាប់ចែកជូនអតិថិជនរបស់ក្រុមហ៊ុន Smart Axiata ចាប់ពីម៉ោង 1 រសៀល ដល់ 5 រសៀល ហើយអតិថិជន SmartVIP ម្នាក់អាចមានសិទ្ធិទទួលបានភីហ្សាតែមួយប៉ុណ្ណោះក្នុងរយៈពេលប្រម៉ូសិននេះ។
ដើម្បីទទួលបាន SmartVIP អតិថិជនរបស់ក្រុមហ៊ុន Smart Axiata គ្រាន់តែបញ្ចូលលុយទូរស័ព្ទ Smart ត្រឹមតែ 5 ដុល្លារតែប៉ុណ្ណោះ ដើម្បីទទួលបានផលចំណេញពីប្រូម៉ូសិនពិសេសនេះ ហើយការផ្តល់ជូនពិសេសនេះមានចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី 31 ខែតុលា ឆ្នាំ2022 ឬរហូតដល់ភីហ្សាអស់ពីស្តុក។
សម្រាប់ទីតាំងដែលនឹងត្រូវទទួលបានភីហ្សាមិនគិតថ្លៃនេះ អតិថិជនរបស់ក្រុមហ៊ុន Smart Axiata ដែលកំពុងមាន SmartVIP អាចធ្វើដំណើរទៅកាន់ទីតាំងណាមួយរបស់ Pizza Hut ក្នុងចំណោមទីតាំងទាំង 5 ដូចខាងក្រោម៖
- Pizza Hut បឹងកេងកង (Flagship store): https://g.page/Pizza-Hut-BKK?share
- Pizza Hut ទួលទំពូង : https://g.page/Pizza-Hut-TTP-RM?share
- Pizza Hut កម្ពុជាក្រោម : https://goo.gl/maps/6ULJibhWBW3bbN8f8
- Pizza Hut កាល់មែត្រ : https://g.page/Pizza-Hut-CM?share
- Pizza Hut គិរីរម្យ : https://goo.gl/maps/nmetQoJs8bhMNGGJ8
សម្រាប់ព័ត៌មានបន្ថែម អតិថិជនអាចធ្វើការសាកសួរផ្ទាល់នៅទីតាំងណាមួយរបស់ Pizza Hut ឬទំនាក់ទំនងមកកាន់ផ្នែកបំរើអតិថិជនរបស់ក្រុមហ៊ុន Smart Axiata តាមរយៈលេខ 010 200 888៕

Home›អត្ថបទពាណិជ្ជកម្ម›អតិថិជនរបស់ក្រុមហ៊ុន Smart Axiata អាចទទួលបានភីហ្សាញ៉ាំដោយឥតគិតថ្លៃពី Pizza Hut ភ្នំពេញ៖ ឥឡូវនេះ ក្រុមហ៊ុន Smart Axiata និង Pizza Hutកំពុងផ្តល់ជូនប្រម៉ូសិនពិសេសដល់អតិថិជនរបស់ Smart ដែលមាន SmartVIP ដោយពួកគេអាចញាំភីហ្សារសជាតិឆ្ងុយឆ្ងាញ់ដោយមិនអ…
តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?





