កុមារកំព្រារជាង១០០នាក់ បានទទួលការឧបត្ថម្ភពីធនាគារ HH BANK

Date:

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ អគ្គនាយកធនាគារ HH Bank បានដឹកនាំបុគ្គលិកប្រមាណ១០០នាក់ ជាមួយនឹងសម្ភារៈសិក្សា និងសម្ភារៈ ប្រើប្រាស់ ឧបត្ថម្ភជួយដល់កុមារកំព្រាទាំងអស់នៅមណ្ឌលមែកឈើ ស្ថិតនៅ ភូមិ លិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

នេះគឺជាកម្មវីធីសប្បុរសធម៌លើកទី៣ហើយ ដែលធនាគារ HH Bank រៀបចំឡើងដើម្បីរួមចំណែកលើក កម្ពស់ជីវភាពរស់នៅរបស់កុមារកម្ពុជា ក្នុងនោះកាលពីឆ្នាំ២០២១ ធនាគារបានចូលរួមយ៉ាងសកម្មក្នុងការ ប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ ហើយកាលពីដើមឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ធនាគារបានរៀបចំយុទ្ធនា ការបរិច្ចាគឈាម និងឧបត្ថម្ភថវិការជូនមន្ទីពេទ្យគន្ធបុប្ផាកម្ពុជា ។ ដោយឡែកកម្មវិធីសប្បុរសធម៌លើកទី ៣នេះ ធនាគារបានផ្ដោតលើការទ្រទ្រង់កុមារកំព្រាដែលខ្វះខាត ឱ្យទទួលបាននូវការទំនុកបំរុងគ្រប់គ្រាន់ ដើម្បីពួកគេមានលទ្ធភាពរៀនសូត្រ និងឱកាសទទួលយកការយកចិត្តទុកដាក់ដូចក្មេងៗដទៃ ក៏ដូចជា ដើម្បីអនាគតកាន់តែប្រសើរ។

បន្ទាប់ពីទទួលបានដំណឹង អំពីភាពខ្វះខាតរបស់កុមារកំព្រាដែលរស់នៅក្នុងមណ្ឌលមែកឈើ ដែលសព្វ ថ្ងៃមានកុមារកំព្រា ជាង១៣០នាក់ រស់នៅដោយជួបផលលំបាក តាមរយៈការបង្ហោះលើផេករបស់ លោក ប្រធានមណ្ឌលមែកឈើ លោក Phalla, Phorn ភ្លាមនោះ លោក ឈន់ សកល នាយកនាយកដ្ឋាន ផ្សព្វផ្សាយ និងអភិវឌ្ឍផលិតផលនៃធនាគារ HH BANK បានចាត់ចែងក្រុមការងារចុះទៅត្រួតពិនិត្យផ្ទាល់ ដល់មណ្ឌលមែកឈើ ហើយក៏រៀបចំកម្មវិធីសប្បុរសធម៌នេះឡើង។

លោក Jason Wong អគ្គនាយក ធនាគារ HH BANK ក៏បានមានប្រសាសន៍ថា «ខ្ញុំពិតជាសប្បាយរីករាយជាខ្លាំង ដែលបានចូលរួម ចំណែកក្នុងកិច្ចការងារជួយសង្គម ហើយជាពិសេសឃើញស្នាមញញឹមរបស់កុមារទាំងអស់នៅទីនេះ ដែលទទួលបានសម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយនេះជាកត្តាជំរុញឱ្យ ធនាគារនៅតែបន្តខិតខំ និងរួមចំណែកក្នុងកម្មវីធីសប្បុរសធម៌ »។

លោក ភាន់ ផល្លា ប្រធានមណ្ឌលមែកឈើ បានថ្លែងថា «ថ្ងៃនេះជាថ្ងៃមួយដ៏អស្ចារ្យដែលកុមារកំព្រារទាំង ជាង១៣០នាក់ នៅក្នុងមណ្ឌល ដែលបានធនាគារ HH Bank នាំមកជូននូវ ថវិកា១៤លានរៀល រួមទាំង មានសំភារៈប្រើប្រាស់ប្រចាំថ្ងៃ ដូចជាទូរទឹកកក សៀវភៅសិក្សា សាប៊ូប្រើប្រាស់ប្រចាំថ្ងៃដូចជាសាប៊ូបោក ខោអាវ កក់សក់ សាប៊ូដុសខ្លួន គ្រាប់ពូជដំណាំ សម្រាប់ឱ្យមណ្ឌលធ្វើការដាំដុះសម្រាប់បរិភោគ។

លោកក៏សូមថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ របស់ធនាគារ HH Bank ក៏ដូចជាថ្នាក់គ្រប់គ្រងធនាគារ និង បុគ្គលិកទាំងអស់ជាខ្លាំង ហើយក៏សំណូមពរឱ្យក្រុមហ៊ុន ក៏ដូចជាធនាគារផ្សេងទៀតចូលរួមកម្មវីធី សប្បុរសធម៌ឱ្យបានច្រើន ដូចធនាគារ HH Bank ផងដែរ ព្រោះពួកគេក៏ត្រូវការភាពកក់ក្តៅ និងទំនុកបំរុង ដូចក្មេងដទៃដែរ»។

កុមារីដែលរស់នៅក្នុងមណ្ឌលនេះ បានបញ្ចេញអារម្មណ៍យ៉ាងរំភើបថា « ខ្ញុំពិតជារំភើបជាខ្លាំង ដោយលែងបារម្ភថា គ្មានសាប៊ូប្រើ គ្មានសៀវភៅរៀនទៀតហើយ អរគុណដល់ ធនាគារ HH Bank ដែលបានផ្ដល់ភាពកក់ក្ដៅដល់ពួកយើង ហើយពួកខ្ញុំចង់ឃើញពូៗមីងៗ មកលេងទី នេះឱ្យបានញឹកញាប់»។

ក្រៅពីឧបត្ថម្ភសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ ធនាគារ HH Bank ក៏បានឧបត្ថម្ភផងដែរនូវសួនបន្លែធម្ម ជាតិ ដែលមានការចូលរួមដាំដុះដោយថ្នាក់គ្រប់គ្រងដោយផ្ទាល់ ដើម្បីផ្តល់ជាអាហារទំនុកបំរុងបន្ថែមក្នុង ជីវភាពប្រចាំថ្ងៃ ជាពិសេសកាត់បន្ថយចំណាយប្រចាំថ្ងៃរបស់មណ្ឌលលើការទិញម្ហូបអាហារសម្រាប់កុមា រ។ យើងក៏សូមអរគុណផងដែរដល់ក្រុមហ៊ុន Dettol Cambodia ដែលជាសាប៊ូកម្ចាត់រមាស់ដ៏មានប្រសិទ្ធិ ភាពសម្រាប់ក្មេងអាយុ៣ឆ្នាំឡើងទៅ បានចូលរួមឧបត្ថមសាប៊ូ Dettol ចំនួន 1056 ដុំ សម្រាប់ក្មេងកំព្រា ទាំងអស់នៅក្នុងមណ្ឌលនេះទាំងមូល។

គួរបញ្ជាក់ថា ធនាគារ HH BANK មានទីស្នាក់កាលកណ្ដាលនៅទល់មុខវិទ្យាល័យព្រះស៊ីសុវត្ថិ អាគារ លេខ #៦៤ វិថីព្រះនរោត្ដម កែងផ្លូវ ១៧៨ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលគ្រប់គ្នា បានស្គាល់ថាជាធនាគារពាណិជ្ជថ្មីមួយ ជាមួយសេវាកម្មប្រាក់កម្ចី និងប្រាក់បញ្ញើ ប្រកបដោយភាព រួសរាយរាក់ទាក់ និងរហ័សទាន់ចិត្ត ជាមួយផែនការពង្រីកសាខាជាច្រើននៅរាជធានី និងតាមបណ្តារខេត្ត ក្រុងនាពេលឆាប់ៗខាងមុខនេះ៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›កុមារកំព្រារជាង១០០នាក់ បានទទួលការឧបត្ថម្ភពីធនាគារ HH BANK ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ អគ្គនាយកធនាគារ HH Bank បានដឹកនាំបុគ្គលិកប្រមាណ១០០នាក់ ជាមួយនឹងសម្ភារៈសិក្សា និងសម្ភារៈ ប្រើប្រាស់ ឧបត្ថម្ភជួយដល់កុមារកំព្រាទាំងអស់នៅមណ្ឌលមែកឈើ ស្ថិតនៅ ភូមិ …

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

Unilever និង  World Vision ប្រចាំកម្ពុជាប្រកាសភាពជាដៃគូរយៈពេល២ឆ្នាំក្នុងទំហំទឹកប្រាក់៧០០លានរៀលដើម្បីលើកកម្ពស់វិស័យអប់រំតាមរយៈកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំងអនាគតភ្លឺត្រចះត្រចង់

ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ – វីសូពិសេស ដែលជាម៉ាកផលិតផលបោកសម្លៀកបំពាក់ដែលទទួលបានការជឿទុកចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា...

ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់...

តម្លៃមាសពិភពលោកបន្តស្ថិតក្រោមសម្ពាធ ខណៈទីផ្សារកំពុងតាមដានការបោះឆ្នោតពាក់កណ្តាលអាណត្តិអាមេរិកឆ្នាំ២០២៦

ភ្នំពេញ៖ ទីផ្សារមាសអន្តរជាតិកំពុងស្ថិតក្នុងដំណាក់កាលប្រែប្រួលយ៉ាងខ្លាំង ខណៈអ្នកវិនិយោគកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើកត្តាសេដ្ឋកិច្ច និងនយោបាយរបស់សហរដ្ឋអាមេរិក ជាពិសេសការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា។ ការបោះឆ្នោតនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលអាចជះឥទ្ធិពលដល់ទិសដៅនយោបាយ និងគោលនយោបាយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលពីរឆ្នាំបន្ទាប់។ អ្នកវិនិយោគកំពុងយកចិត្តទុកដាក់ថា តើគណបក្សសាធារណរដ្ឋអាចរក្សាការគ្រប់គ្រងសភាបានដែរឬទេ ឬគណបក្សប្រជាធិបតេយ្យអាចទទួលបានសំឡេងភាគច្រើននៅក្នុងសភា។ ជាទូទៅ ការផ្លាស់ប្តូរតុល្យភាពអំណាចនយោបាយអាចបង្កើតភាពមិនប្រាកដប្រជាចំពោះការអនុម័តច្បាប់ ការចំណាយថវិការដ្ឋាភិបាល គោលនយោបាយពន្ធគយ និងការគ្រប់គ្រងបំណុលជាតិ។ កត្តាទាំងនេះអាចប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគ និងការសម្រេចចិត្តលើការវិនិយោគក្នុងទ្រព្យសកម្មផ្សេងៗ រួមទាំងមាសផងដែរ។ ទោះជាយ៉ាងណា ការបោះឆ្នោតមិនមែនជាកត្តាតែមួយដែលកំណត់ទិសដៅតម្លៃមាសនោះទេ។ កត្តាសំខាន់មួយទៀតគឺគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Federal Reserve)។ ប្រសិនបើអត្រាការប្រាក់ និងទិន្នផលមូលបត្ររដ្ឋអាមេរិកនៅតែមានកម្រិតខ្ពស់ វាអាចបង្កើនសម្ពាធលើតម្លៃមាស ខណៈការធ្លាក់ចុះនៃអត្រាការប្រាក់ និងប្រាក់ដុល្លារអាមេរិកអាចជួយគាំទ្រដល់តម្រូវការទិញមាស។ បន្ថែមពីនេះ ស្ថានភាពភូមិសាស្ត្រនយោបាយ និងការព្រួយបារម្ភអំពីអតិផរណា ក៏ជាកត្តាដែលអាចជំរុញឱ្យអ្នកវិនិយោគងាកមករកមាសជាទ្រព្យសកម្មរក្សាតម្លៃផងដែរ។…