ព្រឹត្តិការណ៍បរិច្ចាគឈាមប្រចាំឆ្នាំរបស់ foodpanda កាន់តែធំក្នុងឆ្នាំ 2022

Date:

ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់” ក្រុមហ៊ុន foodpanda បានសហការជាមួយនឹងមជ្ឈមណ្ឌលជាតិផ្តល់ឈាមក្នុងការរៀបចំព្រឹត្តិការណ៍បរិច្ចាគឈាមប្រចាំឆ្នាំមួយក្នុងថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2022 នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនផ្ទាល់តែម្តង។

កង្វះឈាមនៅតាមបណ្តាមន្ទីរពេទ្យរដ្ឋគឺជាបញ្ហាធំមួយ ដូច្នេះហើយការសហការជាមួយនឹងមជ្ឈមណ្ឌលជាតិផ្តល់ឈាមផ្ទាល់បានបង្ហាញពីការខ្វល់ខ្វាយ និងការយកចិត្តចំពោះបញ្ហាសង្គមរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន foodpanda។

ក្នុងកម្មវិធីនេះដែរ បុគ្គលិកក្រុមហ៊ុន foodpanda រួមមានភ្នាក់ងារដឹកជញ្ជូនជាច្រើននាក់ បានចូលរួមយ៉ាងសកម្មក្នុងការបូមឈាមសម្រាប់យកទៅបរិច្ចាគតាមមន្ទីរពេទ្យរដ្ឋនានា ដើម្បីរក្សាទុកព្យាបាលដល់អ្នកជនរងគ្រោះថ្នាក់ចរាចរណ៍ និង អ្នកជម្ងឺជាច្រើននាក់ផ្សេងទៀត ដែលត្រូវការឈាមចាំបាច់។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន foodpanda ក៏បានលើកកម្ពស់ពីអត្ថប្រយោជន៍របស់សកម្មភាពទំនួលខុសត្រូវសង្គម (CSR) នៃក្រុមហ៊ុននីមួយៗ និង ការយល់ដឹងអំពីសារៈសំខាន់នៃបរិច្ចាគឈាមក្នុងការជួយសង្គ្រោះជីវិតប្រជាជន

ខ្មែរផងដែរ។

បន្ថែមទៀតនោះ កម្មវិធីផ្តល់ឈាមនេះក៏បានបង្កើនភាពស្និទ្ធស្នាលរវាងបុគ្គលិកក្រុមហ៊ុន foodpanda បានមួយកម្រិតទៀតដែរ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង មកកាន់គេហទំព័រហេ្វសប៊ុកផ្លូរការរបស់  foodpanda (KH)  តាមរយៈតំណរនេះ https://www.facebook.com/foodpandaCambodiaKH ឬទំនាក់ទំនងចុះឈ្មោះជាដៃគូដឹកជញ្ជូនក្រុមហ៊ុន foodpanda តាមរយៈ https://rider.foodpanda.com.kh/។

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›ព្រឹត្តិការណ៍បរិច្ចាគឈាមប្រចាំឆ្នាំរបស់ foodpanda កាន់តែធំក្នុងឆ្នាំ 2022 ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់” ក្រុមហ៊ុន foodpanda បានសហការជាមួយនឹងមជ្ឈមណ្ឌលជាតិផ្តល់ឈាមក្នុងការរៀបចំព្រឹត្តិការណ៍បរិច្ចាគឈាមប្រចាំឆ្នាំមួយក្នុងថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2022…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

Unilever និង  World Vision ប្រចាំកម្ពុជាប្រកាសភាពជាដៃគូរយៈពេល២ឆ្នាំក្នុងទំហំទឹកប្រាក់៧០០លានរៀលដើម្បីលើកកម្ពស់វិស័យអប់រំតាមរយៈកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំងអនាគតភ្លឺត្រចះត្រចង់

ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ – វីសូពិសេស ដែលជាម៉ាកផលិតផលបោកសម្លៀកបំពាក់ដែលទទួលបានការជឿទុកចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា...

ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់...

តម្លៃមាសពិភពលោកបន្តស្ថិតក្រោមសម្ពាធ ខណៈទីផ្សារកំពុងតាមដានការបោះឆ្នោតពាក់កណ្តាលអាណត្តិអាមេរិកឆ្នាំ២០២៦

ភ្នំពេញ៖ ទីផ្សារមាសអន្តរជាតិកំពុងស្ថិតក្នុងដំណាក់កាលប្រែប្រួលយ៉ាងខ្លាំង ខណៈអ្នកវិនិយោគកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើកត្តាសេដ្ឋកិច្ច និងនយោបាយរបស់សហរដ្ឋអាមេរិក ជាពិសេសការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា។ ការបោះឆ្នោតនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលអាចជះឥទ្ធិពលដល់ទិសដៅនយោបាយ និងគោលនយោបាយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលពីរឆ្នាំបន្ទាប់។ អ្នកវិនិយោគកំពុងយកចិត្តទុកដាក់ថា តើគណបក្សសាធារណរដ្ឋអាចរក្សាការគ្រប់គ្រងសភាបានដែរឬទេ ឬគណបក្សប្រជាធិបតេយ្យអាចទទួលបានសំឡេងភាគច្រើននៅក្នុងសភា។ ជាទូទៅ ការផ្លាស់ប្តូរតុល្យភាពអំណាចនយោបាយអាចបង្កើតភាពមិនប្រាកដប្រជាចំពោះការអនុម័តច្បាប់ ការចំណាយថវិការដ្ឋាភិបាល គោលនយោបាយពន្ធគយ និងការគ្រប់គ្រងបំណុលជាតិ។ កត្តាទាំងនេះអាចប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគ និងការសម្រេចចិត្តលើការវិនិយោគក្នុងទ្រព្យសកម្មផ្សេងៗ រួមទាំងមាសផងដែរ។ ទោះជាយ៉ាងណា ការបោះឆ្នោតមិនមែនជាកត្តាតែមួយដែលកំណត់ទិសដៅតម្លៃមាសនោះទេ។ កត្តាសំខាន់មួយទៀតគឺគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Federal Reserve)។ ប្រសិនបើអត្រាការប្រាក់ និងទិន្នផលមូលបត្ររដ្ឋអាមេរិកនៅតែមានកម្រិតខ្ពស់ វាអាចបង្កើនសម្ពាធលើតម្លៃមាស ខណៈការធ្លាក់ចុះនៃអត្រាការប្រាក់ និងប្រាក់ដុល្លារអាមេរិកអាចជួយគាំទ្រដល់តម្រូវការទិញមាស។ បន្ថែមពីនេះ ស្ថានភាពភូមិសាស្ត្រនយោបាយ និងការព្រួយបារម្ភអំពីអតិផរណា ក៏ជាកត្តាដែលអាចជំរុញឱ្យអ្នកវិនិយោគងាកមករកមាសជាទ្រព្យសកម្មរក្សាតម្លៃផងដែរ។…