ក្រុមហ៊ុន Smart​ Axiata សហការជាមួយក្រុមហ៊ុន គ្រប់គ្រង​យានជំនិះលំដាប់ពិភពលោក​ Cartrack ដើម្បី​​​ផ្តល់សេវាគ្រប់គ្រង​យានជំនិះ​​លំដាប់ពិភព​លោក ​ដំបូងបំផុតនៅកម្ពុជា

Date:

ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែល​ជា​ប្រតិបត្តិករ​ទូរស័ព្ទចល័ត​ឈាន​​​មុខ​គេ​​នៅ​កម្ពុជា កំពុងសហការ​ជាមួយ​ក្រុមហ៊ុន​​ Cartrack ដែលជា​ក្រុមហ៊ុន​ផ្តល់នូវប្រព័ន្ធ​​គ្រប់គ្រង យាន​ជំនិះ​​ឈាន​មុខគេ​នៅ​លើពិភពលោក ដើម្បី​នាំយកប្រព័ន្ធ​គ្រប់គ្រង​យានជំនិះ​ “​លំដាប់ពិភព​លោក​ដំបូងបំផុត” នៃ​​​សេវាគ្រប់គ្រង​យានជំនិះ​​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ក្រុមហ៊ុន Cartrack ដែលជា​ភ្លែតហ្វម​ផ្តល់​សេវាកម្ម​​សូហ្វវែរ​ចល័ត ​ឈានមុខ​គេ​លើ​ពិភព​លោក ផ្តល់​ជូន​នូវដំណោះ​​​​ស្រាយ​វិភាគ​ទិន្នន័យ​ភ្លាមៗ ​សម្រាប់​ប្រព័ន្ទ​ដឹក​ជញ្ជូន ​ឆ្លាតវៃ​ដល់​អតិថិជនជាង ១,៦លាន​នាក់ និង​ដៃគូ​​អាជីវកម្ម ៩៣ ០០០ ​នៅ​ ២៣​ប្រទេសទូទាំង​ពិភពលោក​។

ប្រព័ន្ធគ្រប់គ្រងយាន​ជំនិះរវាងក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុន Cartrack (ស្ថិតក្រោម​ឈ្មោះ​ពាណិជ្ជកម្ម “Smart Fleet Management”) នឹង​មាន​វត្តមាន​ជា​លើក​ដំបូង ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​បំពេញ​​​​តម្រូវការ​របស់​ម្ចាស់​អាជីវកម្ម​គ្រប់ប្រភេទ ​ដែល​ត្រូវការដំណោះស្រាយ លើប្រព័ន្ធ​​គ្រប់​គ្រង​យានជំនិះ ដើម្បី​បង្កើន​ប្រសិទ្ធភាព​​ការ ចំណាយ​លើប្រតិបត្តិការ និងការ​គ្រប់គ្រងយាន​ជំនិះ​របស់​ខ្លួន។​​ សេវាកម្មប្រព័ន្ធគ្រប់គ្រងយានជំនិះ ដែលមានភាពច្នៃប្រឌិតទាំងនេះ មានតម្លៃសមរម្យ ដែលអតិថិជនជាម្ចាស់អាជីវកម្មគ្រប់ប្រភេទ អាចទទួលបាននូវទិន្នន័យផ្សេងៗ លើប្រព័ន្ធគ្រប់គ្រងយានជំនិះ ដែលជាជំនួយដល់ការធ្វើការសម្រេចចិត្តផ្សេងៗ។ លក្ខណៈ​ពិសេស​របស់ប្រព័ន្ធគ្រប់គ្រង យានជំនិះនេះ​រួម​មាន ​ការ​ពិនិត្យ​​តាម​ដាន​​លើយានជំនិះយ៉ាងទូលំទូលាយ​និងតាមពេលវេលាជាក់ស្តែង រួមទាំង​ព័ត៌មាន​​ស៊ីជម្រៅ​ លើ​​ប្រតិបត្តិការ​យាន​ជំនិះ អាចសិក្សាពីអាកប្បកិរិយារបស់​អ្នកបើកបរ បូករួមការ​បណ្តុះបណ្តាល អំពីសេវាកម្មពីអ្នកឯកទេស  និង​ការគាំទ្រ​យ៉ាងពេញលេញក្រោយ​ពេល​លក់ ដោយ​ផ្ដល់របាយការណ៍យ៉ាងលម្អិត ​តាមរយៈផ្ទាំងពត៌មាន ដែលមានភាព​ច្បាស់លាស់ ​និងងាយស្រួលយល់​។

ប្រព័ន្ធ​គ្រប់គ្រង​យាន​ជំនិះ​នេះ អាចឱ្យ​ម្ចាស់​យាន​ជំនិះ​ ធ្វើការគ្រប់គ្រងពេញលេញ ​ទៅលើ​យានជំនិះ​របស់ខ្លួន ​ជាមួយនឹង​ការ​រៀបចំផែនការ​ដឹក​ជញ្ជូន​ឆ្លាត​វៃ ការ​ពិនិត្យ​តាមដាន​ទាំងអ្នក​បើក​បរ ​ទាំងយានជំនិះ (រួមទាំងការតាមដានតាមពេលវេលាជាក់ស្តែង) របាយការណ៍អំពី​ចម្ងាយបើកបរ ការជូនដំណឹងអំពីការ​បើក​បរ​លើស​ល្បឿន របាយការណ៍​ចត​រថយន្ត របាយការណ៍​ឧបករណ៍​សិន​ស័រ (Sensor) ​​លើប្រេង​ឥន្ធនៈ ការផ្តល់សញ្ញា​លើ​​សីតុណ្ហភាពរថយន្ត និង​មុខងារ​ឆ្លាតវៃ​ជា​ច្រើន​ទៀត។

របាយការណ៍​​នឹងបញ្ជូន ទៅម្ចាស់អាជីវកម្ម​​តាម​រយៈ​​ ​​ការ​​ផ្ញើ​សារដោយផ្ទាល់ភ្លាមៗ​តាម ​​កម្មវិធីទូរស័ព្ទ (អ៊ែប) ​និង វេបផតថល (web portal) ។ នេះ​ជាលើកទីមួយ​ហើយ​ដែល ប្រព័ន្ធ​ដំណោះស្រាយ​ដ៏ទូលំទូលាយ ​បែបនេះ​ត្រូវបាន​ផ្តល់ជូន​ដល់​ក្រុមហ៊ុន​អាជីវកម្មគ្រប់​ទំហំ​ក្នុង​ប្រទេស​កម្ពុជា ហើយ​នឹង​ជួយគ្រប់គ្រង​ ការចំណាយ​របស់​ពួកគេ បង្កើន​ផលិតភាព និង​អនុញ្ញាតឱ្យម្ចាស់អជីវកម្ម​ទទួលបាន​សេវាកម្មគ្រប់គ្រងយានជំនិះ ដែល​មាន​​គុណភាព​​កាន់​​តែ​ប្រសើរ ​​​នៅ​ក្នុង​​ទីផ្សារ​​កម្ពុជា។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មាន​ប្រសាសន៍​ថា៖ “ក្នុងនាមជាក្រុមហ៊ុន​នាំមុខ​គេខាង​​ផ្នែក​​​ឌីជីថល​​នៅ​កម្ពុជា យើង​សូមស្វាគមន៍​​បច្ចេកវិទ្យា AI ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍ និង​មាន​ស្តង់ដារលក្ខណៈពិភពលោក​ដែល​ក្រុមហ៊ុន Cartrack ផ្តល់​ជូនដល់​អតិថិជន​ដែលជា​ ក្រុមហ៊ុន​អាជីវកម្ម​ទាំង​អស់​របស់​យើង។ យើងមាន​ទំនុក​ចិត្តថា តាម​រយៈការ​ផ្តល់​សេវា​​ប្រព័ន្ធគ្រប់គ្រង យានជំនិះរបស់​ក្រុមហ៊ុន Cartrack ជូនដល់​​ក្រុមហ៊ុន​អាជីវកម្មនៅ​ទូទាំង ២៥​ខេត្តក្រុង យើង​នឹងផ្តល់​លទ្ធភាព​ឱ្យ​ក្រុមហ៊ុន​ទាំង​អស់ អាច​ពង្រីក​អាជីវកម្ម​របស់​​ពួកគេ លើក​កម្ពស់ប្រសិទ្ធភាព​ប្រើប្រាស់​​យានជំនិះ​ កាត់​បន្ថយ​ភាព​គ្មាន​ប្រសិទ្ធភាព និង​ធ្វើឱ្យ​ប្រាក់ចំណេញ​កាន់​តែ​កើនឡើង»។

Smart Fleet Management នឹង​មាន​ផ្ទាំងរបាយការណ៍លើការ​គ្រប់គ្រង ​ដែល​ងាយស្រួល​យល់ផ្ដល់ជូន ម្ចាស់យានយន្ត។ តម្លៃនៃ​ប្រព័ន្ធគ្រប់គ្រងយានជំនិះ ​​​​មានច្រើន​ជម្រើស​ ដែលបំពេញតាម​តម្រូវការ ​របស់​​អាជីវកម្ម​ខ្នាត​តូច មធ្យម និង​ខ្នាតធំ។

លោក Zak Calisto ស្ថាបនិក​និង​ជានាយកប្រតិបត្តិ​ក្រុមហ៊ុន Cartrack បានមាន​ប្រសាសន៍​ថា៖ «ក្រុមហ៊ុន Cartrack កំណត់​ទិន្នន័យ​ដែលប្រមូល​បាន​ពី​ឧបករណ៍ IoT ទំនើប​របស់​ក្រុមហ៊ុន ដោយ​ប្រើប្រព័ន្ធសិក្សាដោយម៉ាស៊ីន Machine learning និង​​ការវិភាគ​ទិន្នន័យ ដើម្បី​ផ្តល់​ជូន​អតិថិជន​នូវព័ត៌មាន ស៊ីជម្រៅ​​​​ជាជំនួយដល់ការ​ចាត់វិធានការ​ បានប្រកប​ដោយ​​ភាព​វៃឆ្លាត និងជួយ​​លើក​កម្ពស់ដល់ ការ​​ប្រតិបត្តិការផ្ទាល់កន្លែង​ និង​ទទួលបានលទ្ធផលល្អដល់​​​អាជីវកម្ម​។ យើង​​មាន​​ក្តី​រំភើប​​រីករាយ​​ក្នុង​​ការ​ចាប់​ដៃគូ​​ជាមួយ​​ក្រុមហ៊ុន Smart Axiata ដើម្បី​​គាំទ្រ​​ដល់​ម្ចាស់​​អាជីវកម្ម ​ក្នុង​ស្រុក​​របស់​​កម្ពុជា​​ដែលជាផ្នែកសំខាន់ក្នុងការ​​ជួយ​ជំរុញ​​សេដ្ឋកិច្ចជាតិ»។

ដំណោះ​ស្រាយថ្មីនេះ​គឺជាផ្នែក​មួយ ​នៃការ​ជំរុញ​របស់​ក្រុមហ៊ុន Smart Axiata ដើម្បី​លើកទឹក​ចិត្ត​ដល់ ​ការទទួល​​យក​ដំណោះស្រាយ​បែបឌីជីថល​សម្រាប់​អាជីវកម្ម ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស។ Smart Fleet Management ត្រូវ​បាន​​រំពឹង​ថា​ ​នឹង​មាន​តម្រូវការ​ខ្ពស់​ពីសំណាក់​សហគ្រាស​ខ្នាត​តូច មធ្យម និងខ្នាតធំនៅ​​ព្រះរាជាណាចក្រកម្ពុជា ខណៈ​ដែល​ក្រុមហ៊ុនទាំង​នោះ​​សម្លឹង​ឆ្ពោះ​ទៅ​រក​ការ​​បង្កើន ​ប្រសិទ្ធភាពលើ​ប្រតិបត្តិការ​ ​និង​កាត់បន្ថយការ​ចំណាយ​របស់​អាជីវកម្ម។

ក្រៅ​ពី​អត្ថប្រយោជន៍​នៃ​មុខងារ​សំខាន់ៗ ​ដែលផ្តល់ជូនដោយ​ក្រុមហ៊ុន Cartrack ក្រុមហ៊ុន Smart Axiata ក៏ផ្តល់​​ជម្រើស​ជា​កញ្ចប់​ផលិត​ផល​​​ជាច្រើន​ប្រភេទ និង​គម្រោង​​ទូទាត់​ដែល​មានភាព​បត់បែន ​ដោយ​​ផ្អែក​លើតម្រូវការ​របស់​អតិថិជន។

Smart Fleet Management នឹង​​ចាប់ផ្ដើម​ផ្តល់សេវា​ចាប់​ពី​ខែ​តុលា ឆ្នាំ២០២២ តទៅ។ សម្រាប់ព័ត៌មាន​លម្អិត សូមទាក់ទង​តាមរយៈ​អ៊ីមែល sales.corporate@smart.com.kh

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​ បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញ ពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម ​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូ ជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPayសេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​ នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​ លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!    

ក្រុមហ៊ុន Cartrack គឺជាក្រុមហ៊ុន​​​ផ្តល់សេវា​​ឈាន​មុខគេ​ លើពិភព​លោកខាងផ្នែក​​សូហ្វវែរ​ចល័ត ​​និង​ប្រតិបត្តិការឆ្លាតវៃ​ដែលមានមូលដ្ឋានលើ​ខ្លោដ (IoT SaaS cloud) ដែលបង្កើន​គុណ​តម្លៃនៃ​ការ​ដឹកជញ្ជូន ការប្រតិបត្តិការ និង​ទិន្នន័យ​នៃលំហូរការងារ​តាមរយៈ​​ការ​ផ្តល់ជូននូវ​ការវិភាគ​ទិន្នន័យ​ ក្នុង​ពេលជាក់​ស្តែង​ដ៏ឆ្លាត​វៃ​ដល់យានយន្ត និង បានតភ្ជាប់ឧបករណ៍​ជាង ១.៦០០.០០០គ្រឿង​។ ក្រុមហ៊ុន Cartrack ជួយអតិថិជនជា​សហគ្រាសរាប់​ពាន់នាក់ ​ក្នុង​ការ​ផ្លាស់ប្តូរការ​​ប្រតិបត្តិការ​នៅ​នឹង​កន្លែង​របស់​ពួកគេអោយទៅជា ការប្រតិបត្តការតាមបែបឌីជីថល។ ភ្លែតហ្វម Cartrack SaaS ផ្តល់​ជូន​អតិថិជន​នូវ​ព័ត៌មាន​ស៊ីជម្រៅ​​​​​​​​​​ ​និង​ការវិភាគទិន្នន័យ​ផ្សេងៗ​គ្នា ដើម្បីបង្កើន​ប្រសិទ្ធភា​ពប្រតិបត្តិការ​អាជីវកម្ម និងកាត់បន្ថយ​កម្លាំងពលកម្មរបស់​ខ្លួន​​​ បង្កើន​ប្រសិទ្ធភាព កាត់​បន្ថយ​ការចំណាយ លើក​កម្ពស់​សុវត្ថិភាព តាមដាន​ផលប៉ះពា​ល់​ដល់បរិស្ថាន ជួយដល់ការអនុលោម​តាមច្បាប់ និងគ្រប់​គ្រង​ហានិភ័យ។

ក្រុមហ៊ុន Cartrack គឺជាអាជីវកម្មចម្រុះ​​ពេញលេញ (fully vertically integrated business) ដែល​មាន​អាជីវកម្ម​ជាច្រើនដូចជា ការ​រចនា​និង​ការផលិត​ឧបករណ៍ IoT បច្ចេកវិទ្យា GPS 2.0 ឈា​ន​មុខគេ​។ ក្រុម​ការងារ​​ដែល​មាន​បទពិសោធ​របស់​ក្រុមហ៊ុន​មាន​ភាពរហ័ស​រហួន ហើយ​ប្រតិបត្តិការ​ក្នុងក្រុមហ៊ុន​​អនុញ្ញាត ​ឱ្យ​ពួកគេ​​នាំយកនូវ​​​គំនិត​​ច្នៃប្រឌិត ​​និង​ការផ្តួចផ្តើម​​គំនិតថ្មីៗ​ជាបន្តបន្ទាប់ទៅ​កាន់​ទីផ្សារ។ តាម​រយៈ​ការគ្រប់គ្រង​ប្រតិបត្តិការ​ ទាំងមូល​របស់ខ្លួន ក្រុមហ៊ុន Cartrack អាច​ធានាបាន​នូវ​កម្រិត​ដ៏ខ្ពស់ នៃសេវា​កម្ម​អតិថិជន និងគុណភាព​នៅ​គ្រប់ទិដ្ឋភាព​ទាំងអស់​នៃដំណោះស្រាយ​របស់​ក្រុមហ៊ុន​។ ដូច្នេះ​ហើយបាន​ជាក្រុមហ៊ុន Cartrack អាច​ធានា​បាន​នូវ​ភាព​ត្រឹមត្រូវ និង​ភាពជឿជាក់​នៃ​ទិន្នន័យ IoT របស់ខ្លួន ដែល​ជា​គន្លឹះ​ក្នុង​ការផ្តល់​ឱ្យ​អតិថិជន​នូវ​ព័ត៌មាន​​ស៊ីជម្រៅដែល​អាចចាត់វិធានការ បាន​សំខាន់ៗដែល​ពួកគេ​ត្រូវការ​ដើម្បី​ដំណើរការ និងលើក​កម្ពស់​​អាជីវកម្ម​របស់​ពួកគេ។

ក្រុមហ៊ុន Cartrack ផ្តោត​លើ​ភាព​ជាដៃគូជា​មួយអតិថិជន និងគាំទ្រពួកគេ​​តាម​​រយៈ​ដំណាក់កាល​នីមួយៗ​នៃដំណើរការ​ឌីជីថល​នីយកម្ម​របស់ខ្លួន។ ដោយ​ផ្តល់ជូន​​ការ​បណ្តុះ​បណ្តាល ​អំពី​ភ្លែត​ហ្វម​​ឥតគិតថ្លៃ និង​មាន​អ្នក​ផ្តល់ជំនួយ​ក្នុង​ស្រុក​​នៅ​ក្នុង​ទីផ្សារ ក្រុមហ៊ុន Cartrack អាច​ធានា​បាន​នូវ​ការ​អនុវត្តប្រកបដោយ​ ជោគ​ជ័យនៃការផ្ដល់សេវាកម្ម ជា​​ដំណោះស្រា​យ​​​របស់​ក្រុមហ៊ុន​ទៅកាន់​ក្រុមហ៊ុន​អាជីវកម្ម ស្រប​ពេលដែល​​ជួយ​​អតិថិជន​ឱ្យ​ក្លាយ​ជា ​ដៃ​ក្រុមហ៊ុន​កាន់តែមាន​ភាពប្រកួត​ប្រជែង និង​ក្លាយជា​​អ្នក​នាំមុខ​គេ​​នៅ​ក្នុង ឧស្សាហកម្មរបស់​ពួកគេ៕

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...