ក្រុមហ៊ុន Smart Axiata ចូលរួមក្នុងកិច្ចពិភាក្សា ដើម្បីលើកស្ទួយ ការផ្លាស់ប្តូរ ទៅកាន់ឌីជីថល នៅកម្ពុជា

Date:

ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករឈានមុខគេរបស់កម្ពុជា បានចូលរួមក្នុងសិក្ខាសាលាអំពីបច្ចេកវិទ្យាពត៌មាន និងទំនាក់ទំនង ដែលរៀបចំដោយ Cambodia Network Operators Group – KHNOG ក្នុងនាមជាអ្នកឧបត្ថម្ភ និងជាតួអង្គសំខាន់មួយនៅក្នុងវិស័យសន្តិសុខឌីជីថល និងការផ្លាស់ប្តូរឆ្ពោះទៅកាន់ឌីជីថលនៅប្រទេសកម្ពុជា ។

សិក្ខាសាលា KHNOG គឺជាវេទិកាប្រចាំឆ្នាំមួយសម្រាប់បណ្តាញប្រតិបត្តិករនានា ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ចូលរួមក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍បច្ចេកទេស និងប្រតិបត្តិការ ព័ត៌មានស្តីពីបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន និងប្រធានបទដែលទាក់ទងផ្សេងៗទៀតអំពីវិស័យឌីជីថល។

ការផ្លាស់ប្តូរទៅកាន់ឌីជីថលណាមួយក៏ដោយ តែងតែចាប់ផ្តើម និងបញ្ចប់ពី ប្រតិបត្តិការនៃសេវាបណ្តាញ នែតវ៉ើក (Network) ដោយសារវាជាឆ្អឹងខ្នងដែលផ្សារភ្ជាប់ឧបករណ៍ទំនើប ទៅនឹងកម្មវិធីផ្សេងៗ ក៏ដូចជាប្រព័ន្ធផ្ទុកពត៌មានផងដែរ។  សេវាបណ្តាញ    គឺជាប្រព័ន្ធសរសៃឈាមរបស់អាជីវកម្មនានា ដែល ជំរុញទិន្នន័យសំខាន់ៗពីអ្នកប្រើប្រាស់ទៅកាន់ដៃគូ ទៅកាន់អ្នកផ្គត់ផ្គង់ និងត្រឡប់មកវិញ។ វាពិតជាមានសារៈសំខាន់ណាស់ សម្រាប់អាជីវកម្មប្រត្តិបត្តករក្នុងការប្រាស្រ័យទំនាក់ទំនង និងផ្លាស់ប្តូរជំនាញបន្ថែមទៀតទៅវិញទៅមកនៅក្នុងសហគមន៍អ្នកបច្ចេកវិទ្យាពត៌មាន និងទំនាក់ទំនង ដើម្បីធានាឲ្យបាននូវបណ្តាញដ៏សំខាន់មួយ ដែលប្រកបដោយស្ថេរភាព។

បន្ទាប់ពីទទួលបានជោគជ័យក្នុងការរៀបចំកម្មវិធីក្នុងរយៈពេលបីឆ្នាំកន្លងមក សិក្ខាសាលា KHNOG ត្រូវបានប្រារព្ធ ឡើងជាលើកទី ៤ កាលពីថ្ងៃអាទិត្យ 20 វិច្ឆិកា 2022 នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ កម្មវិធីមួយនេះមានគោលបំណង ប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗដើម្បីពិភាក្សាអំពីបញ្ហាដែលកំពុងកើតមានឡើងដូចជា សន្តិសុខអ៊ីនធឺណិត និងបណ្តាញ សុវត្ថិភាពការប្រើប្រាស់ និងកម្មវិធីផ្សេងៗនៅលើប្រព័ន្ធអ៊ីនធឺណិតជាដើម។

លោកស្រី វេង កញ្ញា សហប្រធានប្រតិបត្តិនៃស្ថាប័ន KHNOG បានមានប្រសាសន៍ថា «តំណាងឲ្យក្រុមការងារKHNOG  នាងខ្ញុំសូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នា ដែលបានចូលរួមឲ្យព្រឹត្តិការណ៍នេះដំណើរការទៅបាន។ យើង​ខ្ញុំសង្ឃឹម​ថា អ្នក​ទាំង​អស់​គ្នា​អាច​ចូល​រួម​ និង​ចែក​រំលែក​បទ​ពិសោធ​ជាមួយ​គ្នា​ដើម្បី​កសាង​សហគមន៍បច្ចេកវិទ្យាពត៌មាន ឲ្យ​កាន់​តែ​ប្រសើរឡើង​សម្រាប់​ប្រទេស​កម្ពុជា»។

លោក Andrey Kuzin នាយកផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុន Smart Axiata បានចូលរួមនៅក្នុងកិច្ចពិភាក្សាអំពី   ការវិវត្តិរបស់ប្រទេសកម្ពុជាក្នុងការឆ្ពោះទៅរកការផ្លាស់ប្តូរឌីជីថលផងដែរ។

លោកបាននិយាយថា «ការផ្លាស់ប្តូរទៅកាន់ឌីជីថល គឺពិតជាមានសារៈសំខាន់សម្រាប់អាជីវកម្ម សម្រាប់បន្ត ដំណើរការ ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងរក្សាការប្រកួតប្រជែងនៅលើទីផ្សារ។ ភាពជោគជ័យនៃការផ្លាស់ប្តូរទៅកាន់ឌីជីថល គឺអាស្រ័យទៅលើជំនាញរបស់បុគ្គលិករបស់ស្ថាប័ន។»

លោកក៏បានលើកឡើងពីសារៈសំខាន់នៃការសម្រេចចិត្តនៅក្នុងស្ថាប័ន ដោយផ្អែកទៅលើទិន្ន័យ និងតួនាទីដ៏សំខាន់របស់សេវាបណ្តាញក្នុងការចូលរួមកសាងសេដ្ឋកិច្ចឌីជីថលមួយនៅកម្ពុជា ដែលប្រកបដោយបរិយាបន្ន។

«ដោយសារពួកយើង [ក្រុមហ៊ុន Smart Axiata] នៅក្នុងវិស័យទូរគមនាគមន៍ ការផ្សារភ្ជាប់ទំនាក់ទំនង (Connectivity)គឺជាធាតុសំខាន់មួយក្នុងការរក្សានូវលំហូរព័ត៌មាន ព្រោះវាជះឥទ្ធិពលទៅលើអាជីវកម្មគ្រប់ប្រភេទ ក៏ដូចជាប្រទេសទាំងមូល ដោយសារតែ ការផ្សារភ្ជាប់ទំនាក់ទំនង គឺជាមធ្យោបាយក្នុងការរួមបញ្ចូលមនុស្សគ្រប់ប្រភេទ ទៅក្នុងសេដ្ឋកិច្ចទំនើប។»

បន្ថែមពីលើការពិភាក្សាខាងលើ ក្រុមការងាររបស់ Smart Axiata ក៏បានចូលរួមផ្តល់បទបង្ហាញ អំពីប្រធានបទសំខាន់ៗចំនួនពីរនៅក្នុងវិស័យឌីជីថល រួមមានវិញ្ញាបនប័ត្រសុវត្ថិភាពផ្នែកឌីជីថល (Digital Security Certification) និងការប្រើប្រាស់កម្មវិធី Open API (Application Program Interface)។

ក្នុងនាមជាក្រុមហ៊ុនឌីជីថលឈានមុខគេនៅកម្ពុជា Smart Axiata តែងតែផ្តោតសំខាន់ទៅលើការជំរុញការផ្លាស់ប្តូរទៅកាន់ឌីជីថលនៅក្នុងប្រទេស។ ដើម្បីផ្តល់នូវការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងលូន និងគួរឲ្យទុកចិត្តបានទូទាំងប្រទេស ក្រុមហ៊ុន Smart Axiata បាននិងកំពុងធ្វើឱ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់នូវបណ្តាញដែលមានល្បឿនលឿន ប្រកបដោយសុវត្ថិភាព និងមានភាពរហ័ស។ ក្រុមហ៊ុនជឿជាក់យ៉ាងមុតមាំថា ក្នុងការអភិវឌ្ឍបណ្តាញ និងដំណើរការឌីជីថលឲ្យកាន់តែល្អប្រសើរជាងមុន សម្រាប់ការជំរុញសេដ្ឋកិច្ច និងប្រសិទ្ធភាពប្រតិបត្តិការ ដែលនឹងផ្តល់ជាអត្ថប្រយោជន៍ ជាច្រើនដល់អតិថិជននៅក្នុងប្រទេសកម្ពុជា។

ព័ត៌មានបន្ថែមអំពីសកម្មភាពក្រុមហ៊ុន Smart Axiata អាចចូលទៅក្នុងគេហទំព័រ https://www.smart.com.kh/ ឬទំព័រហ្វេសបុកផ្លូវការ https://www.facebook.com/SmartAxiata

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd.ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart” ។ Smart Axiataគឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smartគឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE)និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3Gនិង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smartបាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Musicក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebookក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPayសេវា Pleng by Smartសេវា Pi Payនិង​សេវា SmartNas។ ក្រុមហ៊ុន Smartមាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smartជីវិត​រស់​រវើក!

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...