ក្រុមហ៊ុន សាមសុង រៀបចំកម្មវិធីជួបជុំ ជាមួយអាជីវករទូទាំងប្រទេស និងដាក់សម្ពោធនូវកំពូលទូរទស្សន៍សាមសុង OLED និងម៉ាស៊ីនត្រជាក់ AC Wind-Free Wifi ស៊េរីថ្មី

Date:

(ភ្នំពេញ) ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២៖ ក្រុមហ៊ុនសាមសុង រៀបចំនូវកម្មវិធីជប់លៀងដ៏ពិសេសមួយដែលជាពិធីជួបជុំយ៉ាងអាធិកអធមរវាងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនសាមសុង អាជីវករលក់ដុំ លក់រាយគ្រឿងបរិក្ខារអេឡិចត្រូនិចសាមសុងទូទាំងប្រទេស និងស្ថាប័នអ្នកសារព័ត៌មានជាច្រើនក្រោមបរិយាកាសសប្បាយរីករាយ និងក្តីសោមនស្សស្រស់ស្រាយបំផុតដែលមិនអាចបំភ្លេចបាននៅសណ្ឋាគារ ហ្គាឌិន ស៊ីធី ភ្នំពេញ។

ស្របពេលនៃកម្មវីធីជួបជុំដ៏សប្បាយរីករាយដែលមានការសម្ដែងសៀក, លេងហ្គេមសប្បាយៗ និងថតរូបជាមួយតារាម៉ូឌែលជាច្រើនរូប ពិសេសជាមួយនឹងម្ហូបដ៏ឈ្ងុយឆ្ងាញ់ពីកម្មវិធីផងនោះ ក៏មានការ តាំងបង្ហាញនូវផលិតផលជាច្រើន និងការដាក់សម្ពោធនូវផលិតផលថ្មីរបស់សាមសុង ផងដែរ នោះគឺ កំពូលទូរទស្សន៍សាមសុង OLED និងម៉ាស៊ីនត្រជាក់ AC Wind-Free Wifi ស៊េរីថ្មីចុងក្រោយប្រចាំឆ្នាំ 2022។

សូមបញ្ជាក់ដែរថា កំពូលទូរទស្សន៍សាមសុង OLED ត្រូវបានរចនាឡើងជាមួយរូបរាងថ្មី…ស្ដើង…ស្រស់ស្អាត…មិនថាមានពន្លឺថ្ងៃចាំងពីបង្អួច ឬ អំពូលភ្លើងនៅក្នុងគេហដ្ឋានរបស់លោកអ្នកយ៉ាងណាក៏ដោយក៏ទូរទស្សន៍ សាមសុង OLED ផ្ដល់នូវគុណភាពខ្ពស់ក្នុងការបង្ហាញកម្រិតពណ៌យ៉ាងស្អាតត្រជាក់ភ្នែកដូចធម្មជាតិរស់រវើក។ ចំណែកបច្ចេកវិទ្យាប្រព័ន្ធសំឡេងកាន់តែទំនើបទាន់សម័យ ដែលសំឡេងចេញមកបានខ្លាំងគ្រប់គ្រាន់ ចែកសាច់ភ្លេង និងសាច់បាសលាន់ស្រឡះធ្ងន់យ៉ាងល្អឥតខ្ចោះ និយាយរួមទៅមានកំពូលទូរទស្សន៍សាមសុង OLED ដូចជាបានមើលផ្ទាល់អ៊ីចឹងដែរ។

រីឯម៉ាស៊ីនត្រជាក់ AC Wind-Free Wifi ជាជម្រើសម៉ាស៊ីនត្រជាក់ដ៏វៃឆ្លាតបំផុតរបស់ សាមសុង ជាមួយបច្ចេកវិទ្យាដ៏ទំនើប និងថ្មីបំផុត ដែលអាចកម្ចាត់មេរោគ បាក់តេរី ធូរលី និងអាឡែកហ្ស៊ីផ្សេងៗ រហូតដល់ (PM2.5)។ ម៉ាស៊ីនត្រជាក់ AC Wind-Free Wifi ផ្តល់ខ្យល់ត្រជាក់បែបធម្មជាតិ ជាមួយ AI Saving ជាមុខងារដ៏ឆ្លាតវៃសន្សំសំចៃរខ្ពស់បំផុតផ្តាច់គេហូតដល់ 20%…ផ្ដល់នូវទំនុកចិត្ត និងមានផាសុកភាពខ្ពស់បំផុតដល់អតិថិជននៅពេលប្រើប្រាស់ និងងាយស្រួលគ្រប់គ្រងការប្រើប្រាស់ថាមពល ជាមួយការបង្ហាញនូវព័ត៌មាននៃការប្រើប្រាស់យ៉ាងមានប្រសិទ្ធិភាព និងមានមុខងារ SmartThing ដែលអាចបញ្ជាម៉ាស៊ីនត្រជាក់ពីចម្ងាយបានគ្រប់ពេល គ្រប់ទីកន្លែង។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោក ស្យុង គឿន លី (Hyung Geun Lee) អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “គោលបំណងចម្បងក្នុងការបង្កើតកម្មវិធីជួបជុំនេះឡើងគឺដើម្បីថ្លែងអំណរគុណដល់ ដៃគូពាណិជ្ជកម្ម ម្ចាស់អាជីវករ និងតំណាងចែកចាយលក់ដុំ លក់រាយទាំងអស់ដែលតែងតែគាំទ្រ និងជឿជាក់លើគ្រប់ផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចរបស់សាមសុង ក៏ដូចជាអបអរនូវភាពជោគជ័យរបស់យើងជាបន្តបន្ទាប់ទៀតក្នុងពេលអនាគត។ ពិតមែនតែយើងនៅមានចំណុចជាច្រើនត្រូវពង្រឹងបន្ថែមទៀតជាមួយគ្នា តែភាពជោគជ័យថ្ងៃនេះគឺជាជ័យលាភីរួមរបស់យើង ហើយយើងនឹងដើរលើផ្លូវដ៏ត្រឹមត្រូវនិងមានចីរភាពនេះជាបន្តទៀត។”

តំណាងចែកចាយម្នាក់ក្នុងចំណោមតំណាងចែកចាយទាំងអស់ដែលចូលរួមក្នុងកម្មវិធីនោះបានមានប្រសាសន៍ថា “ខ្ញុំហ៊ាននិយាយបានថាសន្ទុះនៃការគាំទ្រលើផលិតផលរបស់សាមសុង គឺកាន់តែមានការកើនឡើងខ្លាំង ហើយនេះក៏ដោយសារតែការប្រើប្រាស់មានគុណភាពខ្ពស់ និងភាពច្នៃប្រឌិតលើបច្ចេកវិទ្យាដ៏ទំនើបបំផុត ដែលក្រុមហ៊ុន សាមសុង ពិតជាស័ក្តិសមជាក្រុមហ៊ុនលំដាប់លេខ 1 លើបច្ចេកវិទ្យាដែលឈានមុខគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា និងពិភពលោកទាំងមូលបែបនេះ”។

ជាចុងក្រោយក្រុមហ៊ុន សាមសុង សង្ឃឹមយ៉ាងមុតមាំថាអតិថិជន ព្រមទាំងអាជីវករទាំងអស់នឹងនៅតែជឿជាក់គាំទ្រគ្រប់ផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះរបស់ សាមសុង បន្តទៀតដើម្បីភាពរីកចម្រើន និងភាពសុខដមរមនាទាំងអស់គ្នាជានិរន្តរ៍។

គួររំលើកផងដែរថា សកម្មភាពទាំងនេះ គឺធ្វើឡើងក៏ដើម្បីផ្សព្វផ្សាយពិព័រណ៍ពិភពលោក World Expo 2030 ក្នុងការដេញថ្លៃឱ្យទីក្រុង ប៊ូនសាន ធ្វើជាម្ចាស់ផ្ទះនៃពិព័រណ៍ពិភពលោក World Expo 2030 នេះផងដែរ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!

  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...