Viettel Cambodia និង ISI បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ

Date:

ផ្អែកលើគោលគំនិតនៃ “កិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍន៍ទៅវិញទៅមក” និងការរួមចំណែកដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងក្រុមហ៊ុន Viettel Cambodia (Metfone) និង ISI Group (ISI) ត្រូវបានប្រារព្ធឡើង នៅទីស្នាក់ការកណ្តាលរបស់ ISI​ Group។

យោងតាមអនុស្សរណៈនៃ ការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ ភាគីទាំងពីរ នឹងប្រើប្រាស់គុណសម្បត្តិ និងភាពខ្លាំងរបស់ខ្លួន ដើម្បីគាំទ្រគ្នាទៅវិញទៅមក។ មិត្តហ្វូននឹងធានាបាននូវ បណ្តាញជុំវិញតំបន់ដែល ISI Group កំពុងវិនិយោគក្រៅពីផ្សារទំនើប K Mall ហើយ Metfone នឹងសហការលើទីផ្សារឱ្យកាន់តែទូលំទូលាយ។

Metfone ក្រុមហ៊ុនអាជីវកម្មទូរគមនាគមន៍បានយល់ព្រម ក្លាយជាអ្នកឧបត្ថម្ភដ៏សំខាន់ដែលមាន ដូចជា៖ ការបំភ្លឺភ្លើង​​នៅ​កីឡដ្ឋាន​ដង្កោ​សែន​ជ័យ និង​បាន​ឯកភាព​ពិនិត្យ​ការ​ ឧបត្ថម្ភ​ក្លិប​បាល់ទាត់ឯករាជ្យ។ ខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងមិត្តហ្វូន និង ISI បង្កើតលក្ខខណ្ឌសម្រាប់កីឡាករក្នុងការអនុវត្ត និងប្រកួតប្រជែងប្រកបដោយវិជ្ជាជីវៈបន្ថែមទៀត រួមចំណែកនាំកីឡាបាល់ទាត់កម្ពុជា ឆ្ពោះទៅរកភាពជោគជ័យថ្មីៗនាពេលអនាគត។ ក្រុមហ៊ុន Metfone ក៏នឹងអនុញ្ញាតឱ្យក្រុមក្រុមហ៊ុន ISI ប្រើប្រាស់វេទិកាឌីជីថល Metfone សម្រាប់គោលបំណងទីផ្សារផងដែរ។

ថ្លែងក្នុងពិធីធីចុះហត្ថលេខានេះ អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន លោក កាវ ម៉ាញ ដឹក (Cao Manh Duc) បានចែករំលែកថា៖ “ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការជាយុទ្ធសាស្ត្រ រវាងធុរកិច្ចទាំងពីរនៅថ្ងៃនេះ មិនត្រឹមតែរំពឹងទុកថានឹងរួមចំណែកពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Metfone និង ISI Group ប៉ុណ្ណោះទេ តែថែមទាំងជាមូលដ្ឋានដ៏សំខាន់សម្រាប់ ចូលរួមចំណែកយ៉ាងសកម្មក្នុងការ លើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម និងការលើកកម្ពស់កម្រិតជីវភាព របស់ប្រជាជននៃប្រទេសកម្ពុជាផងដែរ។

បន្ទាប់ពីប្រតិបត្តិការជាង ១៤ ឆ្នាំនៅក្នុងទីផ្សារកម្ពុជា មិត្តហ្វូនគឺជាក្រុមហ៊ុនទូរគមនាគមន៍ ឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដែលតែងតែត្រួសត្រាយ ច្នៃប្រឌិត និងបង្កើតការងារដល់កម្មករដោយផ្ទាល់ជាង ៣ពាន់នាក់ បានរួមចំណែកផ្តល់ថវិកា ដល់ប្រទេសជាម្ចាស់ផ្ទះបានជិត ១ ពាន់លានដុល្លារអាមេរិក។

ISI គឺជាសាជីវកម្មពហុឧស្សាហកម្ម ដែលមានបទពិសោធន៍ ២៥ ឆ្នាំ ហើយតែងតែជាអ្នកដឹកនាំទីផ្សារក្នុងវិស័យសំណង់ សួនឧស្សាហកម្ម អគារពាណិជ្ជកម្ម ដែលទទួលបានជោគជ័យ និងជាទីគោរព។ ISI តែងតែប្តេជ្ញាចិត្តក្នុងការកសាងធនធានមនុស្ស ការវិនិយោគលើបច្ចេកវិទ្យា និងរួមគ្នានាំយកផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតបំផុត ទៅកាន់អតិថិជន ៕

Share post:

spot_imgspot_img

Popular

More like this
Related

អ្នកឧកញ៉ា ទៀ វិចិត្រ ជួយយកស្រ្តីម្នាក់ពោះធំ៧ខែ ពីកោះរ៉ុង មកមន្ទីរពេទ្យខេត្ត តាមអូប័រGTVC ក្រោយឈឺពោះសំរាលកូន

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីយប់ឈានចូលថ្ងៃទី២៤ ខែមិថុនា...

នារដូវក្តៅនេះ Vietjet បង្កើនសមត្ថភាពហោះហើររហូតដល់ 30% នៅទូទាំងប្រទេសវៀតណាម ដោយបង្កើនការតភ្ជាប់ជើងហោះហើរទៅកាន់គោលដៅទេសចរណ៍ល្បីៗជាច្រើន

ភ្នំពេញ៖ ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៦ – នៅខណៈពេលមានតម្រូវការធ្វើដំណើរនារដូវក្តៅកើនឡើងយ៉ាងខ្លាំងនៅទូទាំងទ្វីបអាស៊ី ក្រុមហ៊ុនអាកាសចរណ៍...

វឌ្ឍនៈ ព្រីមៀមឡៃ ឈ្នះពាន Prize of the Jury ជាផលិតផលល្អផ្តាច់គេទូទាំងពិភពលោក បង្កើតកំណត់ត្រានិងប្រវត្តិសាស្រ្តថ្មីក្នុងឧស្សាហកម្មភេសជ្ជៈនៅប្រទេសកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ បានបង្កើតសមិទ្ធផលដ៏អស្ចារ្យមួយសម្រាប់ប្រទេសកម្ពុជា ដោយផលិតផល វឌ្ឍនៈ ព្រីមៀមឡៃ បានឈ្នះពានរង្វាន់ ផ្រាយ៍...

ក្រសួងមហាផ្ទៃ និងក្រុមហ៊ុនមិត្តហ្វូន (Metfone) សហការគ្នាដាក់ដំណើរការយុទ្ធនាការផ្សព្វផ្សាយ «នៅពីក្រោយការពិត» ដើម្បីពង្រឹងសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត ជូនសាធារណជន

ដើម្បីបង្កើនការយល់ដឹង ជាសាធារណៈបន្ថែមទៀតអំពីសន្តិសុខព័ត៌មាន និងពង្រឹងការការពារខ្លួននៅក្នុងបរិបទឌីជីថល ទូរទស្សន៍ MOI TV ក្រោមឱវាទក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ដៃគូសហការជាមួយក្រុមហ៊ុនមិត្តហ្វូន ដើម្បីដាក់ដំណើរការយុទ្ធនាការផ្សព្វផ្សាយ...